Connect with us

ព័ត៌មានអន្ដរជាតិ

បេឡារុស ថា រុស្ស៊ី សម្រេចបានគោលដៅធំ នៅ អ៊ុយក្រែន ហើយ

បានផុស

នៅ

ប្រទេសរុស្ស៊ី បានសម្រេចនូវគោលដៅធំនៃប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែនរួចទៅហើយ។ នេះបើតាមការអះអាងពីប្រធានាធិបតីបេឡារុស លោក Alexander Lukashenko នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko (រូបថត៖ Newsweek)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lukashenko បានប្រាប់អ្នកកាសែតអ៊ុយក្រែន Diana Panchenko ថា “គិតត្រឹមថ្ងៃនេះ គោលដៅនៃប្រតិបត្តិការយោធាពិសេស ត្រូវបានសម្រេច ។ បន្ទាប់​ពី​សង្គ្រាម​នេះ​​បញ្ចប់ អ៊ុយក្រែន​ នឹង​លែងហ៊ានជាមួយ​រុស្ស៊ី​​ដូច​មុនទៀតហើយ​ ។ អ៊ុយក្រែននឹងខុសពីមុន អ្នកដែលកាន់អំណាចនៅទីនោះ នឹងកាន់តែមានការប្រុងប្រយ័ត្ន ឆ្លាត និងវាងវៃជាងមុន”។

ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួររបស់លោកស្រី Panchenko ដែលសួរថាតើ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្លាប់បានបង្ហាញពីសមិទ្ធផលដែលសម្រេចបាន ក្នុងប្រតិបត្តិការពិសេសរបស់ខ្លួនដែរឬក៏អត់។

លោក Alexander Lukashenko ផ្តល់បទសម្ភាសជាមួយអ្នកកាសែតអ៊ុយក្រែន Diana Panchenko (រូបថត៖ Belta)

បេឡារុស គឺជាផ្នែកមួយនៃរដ្ឋសហភាពជាមួយរុស្ស៊ី ហើយក៏ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញជម្លោះនៅអ៊ុយក្រែនផងដែរ ។

ថ្វីបើកងទ័ពបេឡារុស មិនបានចូលរួមក្នុងអរិភាពនោះក៏ពិតមែន ប៉ុន្តែកងកម្លាំងរុស្ស៊ី បានប្រើប្រាស់ទឹកដីរបស់ប្រទេសនេះ សម្រាប់ការដាក់ពង្រាយដំបូង នៅជិតទីក្រុងកៀវ។

ក្នុងសុន្ទរកថាកាលពីដើមខែមិថុនា លោក Lukashenko ក៏បានកត់សម្គាល់ផងដែរថា ជម្លោះមិនមែនទើបតែចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២២ ឬបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅទីក្រុងកៀវនោះទេ ពោលគឺជម្លោះ បានចាប់ផ្តើមតាំងតែពី “បដិវត្តពណ៌ទឹកក្រូច” ឆ្នាំ ២០០៤ មកម្ល៉េះ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មន្ត្រីជាន់ខ្ពស់ ណាតូ ចេញមុខសុំទោស ក្រោយប្រាប់អ៊ុយក្រែន កាត់ដីឲ្យរុស្ស៊ីដើម្បីសន្តិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីការងារ សង្ឃឹមថា អង្គការ ILO-BFC នឹងជួយវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ឱ្យកាន់តែប្រសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទូកងល្បី​ឈ្មោះ​ចំណុះ ៧៥​ នាក់មួយ​​នៅ​ខេត្តក្រចេះ​សន្យា​សាងកេរ្តិ៍ឈ្មោះ យកជ័យជំនះ​ជូន​ភូមិស្រុក​

ព័ត៌មានជាតិ១២ ម៉ោង មុន

អង្ករសែនក្រអូបកម្ពុជា ឈ្នះជើងឯកពានរង្វាន់មាសជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋបាលរាជធានី ណែនាំ១៣ចំណុច ពាក់ព័ន្ធ​ការ​មិនអនុញ្ញាតឱ្យយានយន្ត ចូល​តំបន់នៃព្រះរាជពិធី

ព័ត៌មានជាតិ១៤ ម៉ោង មុន

លើសពីទំនប់ស្តុកទឹក ទំនប់សែនសុខដុម ផ្ដល់ជាទីតាំងសម្រាប់ការប្រណាំងទូកង  ក្នុងខេត្តមណ្ឌលគិរី

Sokha Hotels

ព័ត៌មានពេញនិយម