Connect with us

ជីវិតកម្សាន្ដ

ក្រោយ​​ធ្លាយ​ព័ត៌មាន​តោងកូន​សេដ្ឋី អ្នកគាំទ្រថាប្រាក់ចំណូល Lisa ចាយសឹងមិនអស់ផង

បានផុស

នៅ

ដូចដែលអ្នកគ្រប់គ្នាបានដឹងហើយថា Lisa សមាជិកក្រុម BLACKPINK កំពុងមានព័ត៌មានដ៏​ក្តៅគគុក​អំពីទំនាក់ទំនងស្នេហារបស់នាងជាមួយ Frederic Arnault ដែលជា​មហាសេដ្ឋី​ជនជាតិបារាំងអាយុ ២៨ ឆ្នាំ និង​ជា CEO នៃក្រុមហ៊ុន TAG Heuer។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ​ក្នុង​ចំណោម​អ្នក​បញ្ចេញមតិ និង​អបអរសាទរ ក្នុងនោះ​មានទាំង​​អ្នកប្រឆាំង​ផងដែរ ខណៈអ្នកលេងអ៉ិនធើណេតខ្លះបានជេរប្រមាថ Lisa ថា នាងអាចនឹងឈោងចាប់អ្នកមានដើម្បីលុយ ឬសម្លឹងឃើញតែកូនប្រុស​សេដ្ឋី​ៗបរទេសប៉ុណ្ណោះ។

ទោះយ៉ាងណា​ក៏​ដោយ​ អ្នកគាំទ្រ​របស់​សមាជិក​ក្រុម BLACKPINK ជាច្រើនហាក់មិនសប្បាយចិត្តនឹងការប្រមាថរបស់កាតទានរបស់អ្នកទាំង​នោះមកលើអាយដលសំណព្វចិត្តរបស់ពួកគេឡើយ។ ភ្លាមៗបន្ទាប់ពីមានហេតុការណ៍ទាំងកើតឡើង ហ្វេនៗជាច្រើនបានសម្រុកឆែករកទិន្នន័យនៃប្រាក់ចំណូលដែល Lisa កំពុងមាន ដើម្បីបង្ហាញជាសាធារណៈ។

យោងតាម The Official Hopper HQ Social Rich Lists បានបញ្ជាក់ឲ្យដឹងថា Lisa សមាជិកក្រុម BLACKPINK ជាប់ចំណាត់ថ្នាក់ទី ២៦ ដែលមានប្រាក់ចំណូលខ្ពស់បំផុតក្នុងការបង្ហោះ Instagram នៅលើពិភពលោក។

របាយការណ៍ដដែលបានបញ្ចាក់បន្ថែមទៀតថា Lisa អាច​រកចំណូល​បានរហូតដល់ ៥៧៥,០០០ដុល្លារអាមេរិក ក្នុងមួយប្រកាសណាមួយរបស់នាង ដែលនេះ​ក៏ជាតារា K-Pop តែមួយគត់នៅក្នុងកំពូល ១០០ របស់ពិភពលោក។​ ហើយក្នុងនោះ​ អ្នកគាំទ្របានសរសេរអក្សរអង្គគ្លេស​ធំៗថា SHE Rich and Magnificent។ មិនចាំបាច់តោងអ្នកណា​ដើម្បីមានបាន ដូចអ្នក​ប្រឆាំងលើកឡើងនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖LACKPINK ត្រូវគេសរសើររាប់ម៉ឺននាក់ ទោះ​ភ្លៀងធ្លាក់​ខ្លាំង​ក៏មិនអាចបញ្ឈប់ការ​ប្រគំតន្ត្រីលើឆាក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២២ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៥១ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៥២ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម