Connect with us

សុខភាព

ម៉ាក់ៗ​ថ្មីថ្មោង​គួរ​ដឹង អាហារ ៦ ប្រភេទ​នេះ មិន​គួរ​ឲ្យ​កូន​អាយុ​ក្រោម​ ១ ​ឆ្នាំ​ញ៉ាំ​ឡើយ

បានផុស

នៅ

បេប៊ី សំដៅ​លើ​អូនៗ​ទើប​នឹង​កើត រហូត​ដល់​អាយុ ១ឆ្នាំ ហើយ​ការ​ថែទាំ​អូនៗ ក៏​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ពិសេស​អំឡុងពេល​អូនៗ​ចាប់ផ្តើម​ចេះ​ញ៉ាំ​អាហារ​ផ្សេង​ក្រៅ​ពី​ទឹក​ដោះម៉ាក់ៗ ខណៈ​អាហារ​មួយ​ចំនួន ពេទ្យ​ហាម​ដាច់ខាត​មិន​ឲ្យ​បេប៊ី​ញ៉ាំ​ជា​ដាច់ខាត ថ្វីត្បិត​ថា​ដល់​អាយុ ៦ ខែ អូនៗ​អាច​ទទួល​អាហារ​បន្ថែម (បបរ​ខាប់​គ្រប់​គ្រឿង)​ ក្រៅពី​ទឹក​ដោះ​ម៉ាក់ៗ​ក៏​ដោយ។ អាហារ​ទាំង​នោះ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​នៅ​ខាងក្រោម​នេះ។

១- ទឹកឃ្មុំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទារកអាយុក្រោម ១ឆ្នាំ មិនគួរឲ្យញ៉ាំទឹកឃ្មុំនោះឡើយ ទោះស្ថិតក្នុងទម្រង់អ្វីក៏ដូច (ទឹកឃ្មុំស្រស់ នំ ឬអាហារមានបញ្ចូលទឹកឃ្មុំ)។ ត្រូវចាំថា ទឹកឃ្មុំមិនល្អចំពោះបេប៊ីយើងឡើយ ព្រោះវាសម្បូរទៅដោយជាតិ Clostridium botulinum ដែលអាចបង្កទៅជាលម្អងជាតិ Botulinum។ លម្អងទាំងនេះ គឺជាជាតិពុលលាក់មុខ ធ្វើឲ្យប្រព័ន្ធសាច់ដុំអូនៗចុះខ្សោយ ធ្លាក់ចុះសមត្ថភាពជញ្ជក់ទឹកដោះ យំមិនឮ ទល់លាមក និងខ្សោយសាច់ដុំ អាចនឹងខ្វិន។ ទាំងនេះ គឺដោយសារប្រព័ន្ធផ្លូវពោះវៀនទារកមិនទាន់រឹងមាំ ដើម្បីប្រយុទ្ធជាមួយជាតិលម្អង និងជាតិពុលក្នុងទឹកឃ្មុំបាន។

២- ទឹកដោះគោស្រស់

ត្រូវផ្តល់ឲ្យអូនៗនូវទឹកដោះម្តាយ ឬម្សៅទឹកដោះ រហូតទាល់អូនៗឈានដល់វ័យមួយឆ្នាំ។ អូនវ័យក្រោមមួយឆ្នាំ មិនមានលទ្ធភាពបំបែកអង់ហ្ស៊ីម និងប្រូតេអ៊ីនក្នុងទឹកដោះគោបានទេ ខណៈជារ៉ែផ្សេងៗក្នុងទឹកដោះគោ កាន់តែធ្វើឲ្យអូនៗប្រឈមបញ្ហាតម្រង​នោម។ លើសពីនេះ ផ្ទុយពីទឹកដោះម៉ាក់ៗ និងម្សៅទឹកដោះ ទឹកដោះគោ ក៏មិនមានសារធាតុចិញ្ចឹមចាំបាច់គ្រប់គ្រាន់សម្រាប់ការការលូតលាស់រស់អូនៗនោះដែរ។

៣- ផ្នែកសនៃស៊ុត

ដាច់ខាតកុំឲ្យអូនៗញ៉ាំផលិតផលអាហារនាំច្នៃចេញពីស៊ុតឲ្យសោះ បើសិនជាអូនៗមិនទាន់ឈានដល់វ័យមួយឆ្នាំ។ ធ្វើនេះគឺដើម្បីកាត់បន្ថយហានិភ័យអាលែកហ្ស៊ី ឬប្រតិកម្មអាលែកហ្ស៊ី ទៅថ្ងៃមុខ ព្រោះប្រូតេអ៊ីនភាគច្រើនមាននៅក្នុងស៊ុត ជាប្រភពនៃសារធាតុបង្កអាលែកហ្ស៊ី ខណៈប្រូតេអ៊ីនក្នុងផ្នែកសនៃស៊ុត ជាអាចមូលហេតុចម្បងនាំឲ្យអូនៗមានប្រតិកម្មអាលែកហ្ស៊ី។ ចាប់​ពី​ឈាន​ដល់វ័យ ៥ឆ្នាំ ក្មេងៗជាធម្មតា នឹងមានលទ្ធភាពអាចប្រយុទ្ធប្រឆាំងសារធាតុអាលែកហ្ស៊ីក្នុងផ្នែកសរបស់ស៊ុតបាន។

៤- ពពួកក្រូច

ដាច់ខាតមិនត្រូវឲ្យបេប៊ីញ៉ាំផ្លែឈើអំបូរក្រូចនោះឡើយ ពិសេសអំឡុងពេល ១-២ ខែដំបូងក្រោយសម្រាល ព្រោះអាហារទាំងនេះ សម្បូរ​វីតាមីន និងអាស៊ីដ អាចធ្វើឲ្យអូនៗឈឺពោះ និងច្រាលអាស៊ីដក្រពះបាន។

៥- អាហារសមុទ្រ និងពពួកខ្យងគ្រំ

អាហារដែលងាយនឹងអាលែកហ្ស៊ីបំផុតចំពោះបេប៊ី គឺជាអាហារសមុទ្រ និងពពួកខ្យងគ្រំ។ អាចពិភាគ្សាជាមួយគ្រូពេទ្យ មុនសម្រេចចិត្តផ្តល់អាហារទាំងនេះទៅអូនៗ សូម្បីតែសាច់ត្រីគ្មានឆ្អឹង ឬ​ត្រីធូណាក្តី។

៦- អាហារទំហំតូចៗ និងរឹង

ពពួកអាហារដូចជាគ្រាប់ផ្លែឈើ​ ពោតបំពង ទំពាំងបាយជូរ បន្លែឆៅ ផ្លែឈើក្រៀម គ្រាប់ធញ្ញជាតិ និងអាហារតូចៗ រឹងៗផ្សេងទៀត សុទ្ធតែដាច់ខាតកុំឲ្យអូនៗញ៉ាំ។ ពពួកអាហារទាំងនេះ គឺគ្រោះថ្នាក់ណាស់ចំពោះបេប៊ីតូចៗ អាចស្លាក់ជាប់នៅបំពងខ្យល់ (បំពង់ក) អូនៗគ្រប់ពេល។ គ្រប់អាហារផ្តល់ឲ្យបេប៊ី ត្រូវតែកិន ឬចិញ្ច្រាំឲ្យបានតូចបំផុត ឬចម្អិនឲ្យទន់ ចាំឲ្យទៅបេប៊ីញ៉ាំ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖ផឹកទឹកក្រូចឆ្មារពេលព្រឹក ផ្ដល់អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាង​តិច ៦ យ៉ាង

ចុចអាន៖ចេញសញ្ញាទាំងនេះអាលែកហ្ស៊ីច្រមុះហើយ មិនមែនផ្តាសាយទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥១ នាទីutes មុន

ឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៥២ នាទីutes មុន

ឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៥២ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៥៣ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៥៣ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង៥៣ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៥៣ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម