Connect with us

ព័ត៌មានជាតិ

កម្ពុជា នៅមានបញ្ហាប្រឈមលើផលិតកម្ម​ក្នុងស្រុក​សម្រាប់បម្រើការនាំចេញ

បានផុស

នៅ

កម្ពុជា នៅតែបន្តមានបញ្ហាប្រឈមដោយឡែក សម្រាប់ការធ្វើពិពិធកម្មទំនិញ និងលើកកម្ពស់ផលិតភាពផលិតកម្ម​ក្នុងស្រុកបម្រើឱ្យការនាំចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ផែនការយុទ្ធសាស្រ្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី របស់ក្រសួងពាណិជ្ជកម្ម បានពន្យល់អំពី​បញ្ហាប្រឈម ដូចជា បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅមានកម្រិត ការអនុវត្តនីតិវិធីនាំចេញនាំចូល ពុំទាន់ស៊ីសង្វាក់ដោយរលូន ដែលអាចធានានូវភាពប្រកួតប្រជែងទាំងពេលវេលា និងថ្លៃដើម។

 បើតាមរបាយការណ៍ ផលិតកម្មកសិកម្មនៅតូចតាច និងរាយប៉ាយ ធ្វើឱ្យប៉ះពាល់ដល់និរន្តរភាពនៃការផ្គត់ផ្គង់ គុណភាព​ផលិតផល និងថ្លៃដើមផលិត, អនុលោមភាពវិធានអនាម័យ និងភូតគាមអនាម័យ បទដ្ឋានបច្ចេកទេស គុណភាពទំនិញនាំចេញនៅមានកម្រិត ពុំអាចឆ្លើយតបនឹងលក្ខខណ្ឌតម្រូវការទីផ្សារគោលដៅមួយចំនួននោះទេ។  

ដោយឡែក សមត្ថភាពផលិតសម្រាប់នាំចេញ ទាំងគុណភាព បរិមាណ និងនិរន្តរភាពនៃការផ្គត់ផ្គង់របស់​ឧស្សាហ​កម្មធុន​ស្រាល ឧស្សាហកម្មខ្នាតតូច និងមធ្យមនៅមានកម្រិតសម្រាប់ទីផ្សារនាំចេញ។ ការវិនិយោគ​លើវិស័យកសិកម្ម ជាពិសេសការកែច្នៃកសិផលពីសំណាក់វិស័យឯកជន នៅមានកម្រិត ជាហេតុធ្វើឱ្យបាត់បង់តម្លៃ​បន្ថែមក្នុងស្រុកលើ​ផលិតផល​កសិកម្ម។

ចំពោះកង្វះផ្លូវលំជនបទ តភ្ជាប់ពីទីតាំងផលិតកម្ម (បណ្ដុំចម្ការស្រែ) ដែលអាចបង្កលក្ខណៈងាយស្រួលដល់​ការដឹក​ជញ្ជូន​កសិផល ពីទីតាំងផលិតមកថ្នល់ជាតិ ឬទីតាំងប្រមូលទិញ។ កង្វះប្រឡាយជើងក្អែប ឬប្រព័ន្ធស្រោចស្រព​សម្រាប់តំបន់សក្តានុពលកសិកម្ម ដែលមានលទ្ធ ភាពបង្កើនផល សម្រាប់បម្រើការនាំចេញ។

ចំណែកថ្លៃអគ្គិសនីក្នុងតំបន់ផលិត និងកែច្នៃមួយចំនួនមានតម្លៃខ្ពស់ ធ្វើឱ្យប៉ះពាល់ដល់គុណភាព បរិមាណនៃការ​កែច្នៃផលិតផល និងរួមចំណែកឱ្យថ្លៃដើមផលិតខ្ពស់។ ផ្ទៃដីកសិកម្មនៅរាយប៉ាយ, លំនាំនៃកសិ-ឧស្សាហកម្មនៅ​មានកម្រិត, ដីកសិកម្មនៅទំនេរ មិន អាចធានាបាននិរន្តរភាពនៃការផលិត និងផ្គត់ផ្គង់ ព្រមទាំងពិបាកប្រមូលទិញ និងដឹកជញ្ជូន។

កសិផលមួយចំនួនត្រូវបានផលិតតាមគ្នា មិនស្របនឹងតម្រូវការទីផ្សារ ធ្វើឱ្យថ្លៃទីផ្សារធ្លាក់ចុះ, ការពឹងផ្អែកលើ​ប្រទេសជិតខាងសម្រាប់ការនាំចេញផលិតផលកសិកម្ម និងទំនិញឆ្លងកាត់ទៅកាន់ទីផ្សារគោលដៅ, ការកក​ស្ទះផលិតផលកសិកម្មនៅរដូវប្រមូលផល ការធ្លាក់ថ្លៃកសិផលអាស្រ័យដោយឈ្មួញទម្លាក់ថ្លៃ ជាដើម។

មួយវិញទៀត ​ការចាកចេញរបស់កម្ពុជាពីបរិបទជាប្រទេសអភិវឌ្ឍន៍តិចតួចក្នុងពេលឆាប់ៗខាងមុខ អាចនឹងនាំឱ្យមាន​ការកាត់បន្ថយហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ និងការផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ជាដើម៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

លោកជំទាវពេជ ចន្ទមុន្នី៖ ពេទ្យគន្ធបុប្ផា បានដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ  ក្រោយមកកុមារទាំងនោះក្លាយជាគ្រូពេទ្យ និងធនធានមនុស្សដ៏សំខាន់

សេដ្ឋកិច្ច៣៦ នាទីutes មុន

ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ហ្វីលីពី​ជួប​គ្រោះ​រញ្ជួយដីកម្រិត៥.៨ រ៉ិចទ័រ វាយប្រហារភាគកណ្តាល

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អ្នកដំណើរ​១១នាក់ត្រូវរថភ្លើងបុកស្លាប់ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា

កីឡា៥៧ នាទីutes មុន

Real Madrid ជាក្រុមដំបូង​គេ​រក​ចំណូល​បាន១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​រដូវ​កាល

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម