ព័ត៌មានអន្ដរជាតិ
ក្រលៀនជ្រូកដែលគ្រូពេទ្យ អាមេរិក វះប្ដូរមកឲ្យមនុស្សនៅតែដំណើរការក្នុងរយៈពេល ១ ខែមកនេះ
ការវះកាត់ប្ដូរក្រលៀនជ្រូកមកឲ្យមនុស្សកាលពីខែកក្កដាកន្លងទៅត្រូវបានក្រុមវេជ្ជបណ្ឌិតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកប្រកាសថា នៅតែដំណើរការធម្មតា ។
ទន្ទឹមនោះ មុនការវះកាត់ប្ដូរសរីរាង្គនេះដែរ ក្រុមគ្រូពេទ្យក៏បានយកផ្នែកនៃម៉ូលេគុលជាតិស្ករ alpha-gal លើស្រទាប់ក្រលៀនជ្រូកដែលបណ្ដាលឲ្យមានប្រតិកម្មអាឡ័កស៊ីនឹងសាច់ក្រហម ឬប៉ះពាល់នឹងគ្រឿងក្នុងណាមួយរបស់មនុស្ស យកទៅលាងសម្អាតយ៉ាងស្អាតផងដែរ ។
បើតាមលោកវេជ្ជបណ្ឌិត Robert Montgomery បាននិយាយថា បើទោះបីជា ការវះកាត់ប្ដូរសរីរាង្គកន្លងផុតទៅមួយខែហើយក៏ដោយ ប៉ុន្តែក្រលៀនជ្រូកដែលដាក់ចូលទៅក្នុងខ្លួនមនុស្ស នៅតែដំណើរការធម្មតា ហើយវាកំពុងស្ថិតក្រោមការត្រួតពិនិត្យរយៈពេល ១ ខែទៀតប៉ុណ្ណោះ ។
ចំណែកឯវេជ្ជបណ្ឌិត Adam Griesemer គ្រូពេទ្យវះកាត់ប្តូរសរីរាង្គនៅមជ្ឈមណ្ឌល NYU Langone Health បានពន្យល់ក្នុងសន្និសីទសារព័ត៌មានថា ក្រពេញទីមុសក៏ត្រូវបានបង្កប់នៅក្រោមស្រទាប់ខាងក្រៅនៃក្រលៀនជ្រូកនោះផងដែរ ដើម្បីការពារការវាយប្រហារណាមួយទៅលើប្រព័ន្ធភាពស៊ាំរបស់មនុស្ស ។
គួរបញ្ជាក់ថា ការវះកាត់ប្ដូរក្រលៀនជ្រូកមកឲ្យមនុស្សត្រូវបានធ្វើឡើងលើអ្នកជំងឺម្នាក់មានឈ្មោះ Maurice Miller វ័យ ៥៧ ឆ្នាំ ដែលមានជំងឺជំងឺមហារីកខួរក្បាលកាលពីកក្កដាកន្លងទៅ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ វិធីសាស្ត្រងាយៗ ទាំង ៨ ការពារតម្រងនោមយ៉ាងមានប្រសិទ្ធភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា