Connect with us

សន្តិសុខសង្គម

ព័ត៌មាន​លំអិត ៖ ផ្ទុះធុងហ្គាសស្លាប់បុរសជនជាតិចិនម្នាក់ យ៉ាងអាណោចអាធ័ម

បានផុស

នៅ

បុរស​ជា​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ក្នុង​ហេតុការណ៍​ផ្ទុះ​ធុង​ហ្គាស​ឆាបឆេះ​ផ្ទះល្វែង​មួយ​កន្លែង ស្ថិតនៅ​ផ្លូវ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ កាលពី​វេលា​ម៉ោង ៧ និង ២៥ នាទី ព្រឹក​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច សុភា អធិការរង​នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សព​ជនរងគ្រោះ​មាន​ឈ្មោះ GUAN PENGZHI ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរ កាន់​លិខិតឆ្លងដែន​លេខ EA២៧០៥៣១៥ ស្នាក់នៅ​កន្លែង​កើតហេតុ។

លោក​អធិការរង​នគរបាល​ខណ្ឌ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា យោង​តាម​ការ​បំភ្លឺ​របស់​អ្នក​ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ទៅ​ប្រើប្រាស់​ចង្ក្រានហ្គាស តែ​ដោយសារ​មិន​ចេះ​ប្រើ​សម្ភារៈ និង​ចង្ក្រានហ្គាស ទើប​បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​តែម្ដង។

ក្រោយពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ២ គ្រឿង ចេញ​ទៅ​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ទប់ស្កាត់​ការពារ​នៅ​ទីតាំង​កើតហេតុ ដើម្បី​កុំឲ្យ​មាន​ការ​ឆេះ​រាលដាល​បន្ត​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ នៃ​ទីតាំង​កើតហេតុ​ខាងលើ។

ក្នុង​ហេតុការណ៍​ផ្ទុះ​ធុង​ហ្គាស​ខាងលើនេះ​បណ្ដាល​ឲ្យ​បុរស​ជនជាតិ​ចិន​ម្នាក់​រង​របួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​សង្គ្រោះ តែ​ជា​អកុសល​ជនរងគ្រោះ​ខាងលើ​បាន​ថប់ដង្ហើម​ស្លាប់​ពេល​ទៅ​ដល់​មន្ទីរពេទ្យ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​អូរ​បែកក្អម សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ និង​កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ពិនិត្យ​សព និង​ធ្វើ​កោសល្យវិច័យ​នៅ​ទីតាំង​កើតហេតុ។

ក្រោយពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រួច បាន​បញ្ជាក់​ថា សព​ពិតជា​ស្លាប់​ដោយសារ​រលាកភ្លើង និង​ថប់​ដង្ហើម​ដោយសារ​ផ្ទុះ​ធុង​ហ្គាស​ពិតប្រាកដ​មែន។

សព​ជនរងគ្រោះ​ខាងលើ សមត្ថកិច្ច បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​ចាត់​ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

សន្តិសុខសង្គម១០ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានជាតិ១៣ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម