ព័ត៌មានជាតិ
សម្ដេច ស ខេង គោរពអរគុណ សម្ដេចតេជោ ហ៊ុន សែន ដែលឯកភាព គាំទ្រ ផ្ដល់ធនធាន ក្នុងការកសាងអគារទីស្ដីការក្រសួងមហាផ្ទៃ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា ដែលផ្ដល់ការឯកភាព គាំទ្រ ក៏ដូចជាផ្ដល់ធនធាន ក្នុងការកសាងអគារទីស្ដីការក្រសួងមហាផ្ទៃ។

ការថ្លែងគោរពអរគុណប្រមុខរាជរដ្ឋាភិបាលនេះ ខណៈដែល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយស្ថាបត្យករ វិស្វករ កម្មករ កម្មការិនី សាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ នេះ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាមន្ត្រីរាជការគ្រប់ផ្នែក គ្រប់ថ្នាក់ ទាំងមន្ត្រីរដ្ឋបាលស៊ីវិល ក្រុមកងកម្លាំងនគរបាលជាតិ មន្ត្រីពន្ធនាគារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលផ្ដល់ការឯកភាព គាំទ្រ ក៏ដូចជាផ្ដល់ធនធាន ក្នុងការកសាងអគារទីស្ដីការក្រសួងមហាផ្ទៃ»។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា រូបសម្ដេចផ្ទាល់ ក៏ដូចថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ បានខិតខំចាត់ចែងអនុវត្តការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ ដោយជ្រើសរើស ក្រុមហ៊ុនដៃគូ ដើម្បីសាងសង់ ដូចបានបញ្ជាក់នៅក្នុងរបាយការណ៍តំណាងក្រុមហ៊ុនហើយថា ជាមោទនភាពមួយ ដ្បិតកន្លងមកខ្មែរតែងគិតថាមានតែបរទេសទេដែលអាចសាងសង់អគារខ្ពស់នេះបាន។

នាឱកាសនោះ សម្ដេច ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរអស់ពីដួងចិត្ត ចំពោះក្រុមហ៊ុនទាំងពីរ ទាំងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យ ដែលធ្វើការប្រកបដោយការទទួលខុសត្រូវ តាំងពីការចាប់ផ្ដើម រហូតមកទល់ពេលនេះ គឺ ក្រុមហ៊ុនបានសហការគ្នា សាមគ្គីភាព ឯកភាព ធ្វើការជាមួយគ្នាយ៉ាងល្អ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តផងដែរ ចំពោះអ្នកជំនាញ កម្មករ កម្មការិនី ទាំងអស់ ដែលបានចូលរួមក្នុងការកសាងសំណង់នេះ ជាពិសេសចូលរួមអនុវត្តវិន័យការងារ ធ្វើគ្មានករណីគ្រោះថ្នាក់ណាមួយកើតឡើង។

សម្ដេចក្រឡាហោម បន្ថែមថា លទ្ធផលនេះ ដោយសារកត្តាពីរយ៉ាង គឺ កត្តាក្រុមហ៊ុនដែលមានមធ្យោបាយ មានបទបញ្ញត្តិ បទបញ្ជាផ្ទៃក្នុងច្បាស់លាស់ ដើម្បីធានាសុវត្ថិភាព និងទីពីរ គឺការចូលរួមរបស់កម្មករ កម្មការិនី។

ជាចុងក្រោយ សម្ដេច ស ខេង បានថ្លែងអំណរគុណដល់ក្រសួងស្ថាប័នមានការពាក់ព័ន្ធ ដែលបានគាំទ្រគម្រោងសាងសង់អគារនេះ តាំងពីដើមរហូតបញ្ចប់គម្រោងផងដែរ៕
អត្ថបទ ៖ ពិសី





-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?