សន្តិសុខសង្គម
សំរាមជាង ៦០០ តោន ត្រូវបានស្រង់ចេញពីទឹកទន្លេ
សំរាមសំណល់គ្រប់ប្រភេទចំនួនជាង ៦០០ តោនជាពិសេសសំណល់ប្លាស្ទិកត្រូវបានប្រមូលចេញពីទឹកទន្លេ ដើម្បីកែច្នៃប្រើប្រាស់ឡើងវិញ និងសម្អាតបរិស្ថានក្នុងទន្លេ។
លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្របានឱ្យដឹងនៅថ្ងៃទី ១៨ ខែសីហានេះថា រយៈពេលជាង ១ ឆ្នាំ អង្គការសម្អាតទន្លេសមុទ្របានស្រង់សំរាម ប្រមាណ ៦០០ តោន ដើម្បីយកទៅកែច្នៃប្រើប្រាស់ឡើងវិញ និងយកទៅកម្ទេចបំលែងជាថាមពល និងផេះទាំងអស់ក្លាយជាស៊ីម៉ង់ត៍។
បច្ចុប្បន្នបេសកម្មរបស់អង្គការក្នុងការប្រមូលសំរាមប្លាស្ទិកពីទន្លេ ប្រើទូកមកពីអាល្លឺម៉ង់មួយគ្រឿង និងត្រៀមទទូលទូកមួយគ្រឿងទៀតផលិតក្នុងស្រុកដែលជាជំនួយរបស់ក្រុមហ៊ុនឯកជនក្នុងស្រុក ព្រមទាំងសម្ភារដឹកជញ្ជូនសំរាមក៏កើនឡើងដែរ។
លោក សុវណ្ណ អះអាងថា ទូកដែលប្រមូលសំរាមនាំមកក្រោយនេះ មានប្រសិទ្ធភាពល្អដែលអាចប្រើប្រាស់បានគ្រប់កាលៈទេសៈ និងស្របតាមស្ថានភាពទឹករាក់ និងជ្រៅ។
ប្រធានអង្គការរូបនេះ បញ្ជាក់ថា នៅពេលដេលបានទូកថ្មីនៅខែក្រោយ ក្រុមការងារអង្គការរបស់លោក អាចុះមើលសំរាមបានលឿន ឆ្លើយតបបញ្ហាសំរាមបានលឿន ជួយរាជរដ្ឋាភិបាល នៅពេលដែលគាត់ត្រូវការនៅចំណុចណា។ ឧបមាថានៅមុខព្រះរាជវាំង នៅក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ ទូកទាំងពីរអង្គការរបស់លោកនឹងចូលរួមជួយសម្អាតទន្លេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា