ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង កំពុងពិនិត្យកំណត់ដែនគ្រប់គ្រងជលផលឲ្យច្បាស់លាស់
រដ្ឋបាលខេត្តកោះកុង មន្ត្រីជំនាញ និងអង្គការដៃគូអភិវឌ្ឍន៍ បានកំពុងពិភាក្សាគ្នាដើម្បីកំណត់ដែនគ្រប់គ្រងជលផលឲ្យច្បាស់លាស់ ធានាឲ្យការធ្វើនេសាទប្រកបដោយនិរន្តរភាព។
ថ្លែងក្នុងកិច្ចប្រជុំលើកទី ២ របស់ក្រុមការងារបច្ចេកទេសសម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រ ក្នុងខេត្តកោះកុង លោកស្រី អ៊ី នារីនេត អភិបាលរងខេត្ត បានលើកឡើងថា នេះជាកិច្ចប្រជុំពិភាក្សាលើកទី ២ ហើយ ជាមួយក្រុមការងារបច្ចេកទេសសម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រក្នុងខេត្ត។
លោកស្រីអភិបាលរងខេត្ត អះអាងនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ ថា នេះជាយន្តការមួយប្រកបដោយប្រសិទ្ធភាព ក្នុងការជជែកពិភាក្សារួមគ្នា រវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ពាក់ព័ន្ធនឹងតំបន់គ្រប់គ្រងជលផលសមុទ្រក្នុងខេត្តកោះកុង។
តំបន់គ្រប់គ្រងជលផលសមុទ្រ មិនមែនកំណត់ឡើងដើម្បីហាមប្រជាពលរដ្ឋធ្វើនេសាទនោះទេ ប៉ុន្តែជាតំបន់ដែលមានផែនការគ្រប់គ្រងច្បាស់លាស់ មានការយាមល្បាត ហើយមានការបែងចែកជាកន្លែងនេសាទបាន កន្លែងការពារ កន្លែងអភិរក្សត្រូវហាមឃាត់ដាច់ខាត..ជាដើម។
ជាក់ស្ដែងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប កំពុងត្រូវបានយកចិត្តទុកដាក់ទប់ស្កាត់ និងការពារយ៉ាងខ្លាំង ក្រៅពីតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្តេច ស្រុកគិរីសាគរ និងការគ្រប់គ្រងអណ្ដើកហ្លួង ឬ អណ្ដើកសរសៃ និងក្រពើក្នុងប្រព័ន្ធព្រែកស្រែអំបិល ដោយការងារជំនាញបច្ចេកទេស និងការទទួលខុសត្រូវខ្ពស់។
កន្លងទៅ លោក ហ៊ិន ឡា នាយរងខណ្ឌជលផលខេត្តកោះកុង ធ្លាប់បានឲ្យដឹងថា ប្រជានេសាទដែនសមុទ្រខេត្តកោះកុង ភាគច្រើនបានយល់ដឹងច្រើនតាមរយៈការមិនចូលនេសាទក្នុងតំបន់ការពារសុវត្ថិភាពត្រីកាម៉ុង ពាមក្រសោប អំឡុងរដូវហាមឃាត់ ខណៈក្រុមមន្ត្រីជំនាញបង្កើនល្បាតការពារជាប្រចាំ។
លោក ហ៊ិន ឡា ក៏ចាត់ទុកថា សកម្មភាពចូលនេសាទត្រីកាម៉ុងក្នុងដែនជម្រកសុវត្ថិភាព ពាមក្រសោប ត្រូវបានកាត់បន្ថយច្រើនគួរឲ្យកត់សម្គាល់ បន្ទាប់ពីមន្ត្រីជំនាញបានចុះផ្សព្វផ្សាយអប់រំ និងព្រមានពីវិធានការច្បាប់ ករណីជនណាមិនចូលរួមអនុវត្ត ដើម្បីធានានិរន្តរភាពធនធានជលផលមួយនេះទៅអនាគត។
ទន្ទឹមនោះ ទោះបីជាមានការគាំទ្រពីប្រជានេសាទក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង ពាមក្រសោប យ៉ាងណាក្ដី ក៏តែងមានទូកនេសាទពីមជ្ឈដ្ឋានខាងក្រៅមួយចំនួនលួចចូលនេសាទខុសច្បាប់ផងដែរ ប៉ុន្តែវាមិនលក្ខណៈអាជីវកម្មធំដុំអ្វីឡើយ។
គ្រប់តំបន់គ្រប់គ្រងជលផលសមុទ្រ បង្កើតឡើងគឺដើម្បីធានាឲ្យការធ្វើនេសាទប្រកបដោយនិរន្តរភាព ការអភិរក្សប្រកបដោយប្រសិទ្ធភាព និងការលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិ ដែលជាប្រភពចំណូល និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា