ជីវិតកម្សាន្ដ
ដាក់ពាក្យលែងលះរួច អតីតស្វាមី Britney Spears ទទួលបានទ្រព្យ ១០លានដុល្លារ
តារាបង្ហាញម៉ូដ Sam Asghari ស្វាមីវ័យ ២៩ឆ្នាំរបស់តារាចម្រៀងប៉ុប Britney Spears បានសម្រេចចិត្តបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាងមួយឆ្នាំ ដោយបានដាក់ពាក្យលែងលះភរិយាកាលពីពេលថ្មីៗនេះ។
យោងតាមការបង្ហោះសារនៅលើ Stories នៃបណ្តាញសង្គម Instagram របស់តារាសម្ដែង និងបង្ហាញម៉ូដ Sam Asghari បានបញ្ជាក់ថា លោកកំពុងដាក់ពាក្យលែងលះពីកំពូលតារាប៉ុប Britney Spears ក្រោយរួមរស់ជាស្វាមីភរិយាបានរយៈពេល ១៤ខែ។
Sam បានសរសេរថា “បន្ទាប់ពីស្រឡាញ់គ្នាអស់រយៈពេល ៦ឆ្នាំ និងប្តេជ្ញាចិត្តរស់នៅជាមួយគ្នាតាមរយៈចំណងអាពាហ៍ពិពាហ៍ ខ្ញុំ និងភរិយាបានសម្រេចចិត្តបញ្ចប់ការធ្វើដំណើររបស់យើងជាមួយគ្នាហើយ។”
នៅក្នុងឯកសារលែងលះ គេបានដឹងថា ប្ដីប្រពន្ធមួយគូនេះបានបែកគ្នាតាំងពីថ្ងៃទី២៨ ខែកក្កដា មកម្ល៉េះ ដែលកាលណោះលេចឮព័ត៌មានចចាមអារ៉ាមយ៉ាងច្រើន ប៉ុន្តែភាគីស្វាមីតែងតែចេញមុខបដិសេធ។
ចំពោះមូលហេតុនៃការលែងលះ ត្រូវបានភាគីខាងស្វាមីលើកឡើងថា បណ្ដាលមកពីពួកគេរស់នៅមិនចុះសម្រុងគ្នា។ ជាមួយគ្នានោះ Sam នឹងទទួលបានចំណែកទ្រព្យសម្បត្តិចំនួន ១០លានដុល្លារ ដែលទឹកប្រាក់នេះ Britney Spears ត្រូវផ្ដល់ឱ្យ Sam ក្នុងរយៈពេល ១៥ឆ្នាំ។ នេះបើតាមប្រភពពី US Weekly បានបញ្ជាក់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Barbie ក្លាយជាភាពយន្តរកចំណូលបានច្រើនជាងគេក្នុងក្រុមហ៊ុន Warner Bros អាមេរិក
ចុចអាន៖ Aff មានឋានៈអ្វីក្នុងបេះដូងលោក Pita ពេលនេះម្ចាស់ខ្លួនចេញមុខបញ្ជាក់ច្បាស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ