ព័ត៌មានអន្ដរជាតិ
រដ្ឋកាលីហ្វ័រញ៉ា ចេញការព្រមានដ៏កម្រអំពីព្យុះសង្ឃរា ដែលមានល្បឿនខ្យល់ ២១៥គីឡូម៉ែត្រក្នុងមួយម៉ោង
ព្យុះសង្ឃរាដែលមានល្បឿន ២១៥គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងបក់បោកឆ្ពោះទៅប្រទេសម៉ិកស៊ិក និងភាគនិរតីនៃសហរដ្ឋអាមេរិក។
គេព្យាករថា កន្លែងដែលព្យុះប្រភេទ៤ឈ្មោះ Hilary នឹងវាយប្រហារមុនគេបង្អស់គឺរដ្ឋ Baja California ក្នុងប្រទេសម៉ិកស៊ិក នៅព្រឹកថ្ងៃសៅរ៍ទី១៩ខែសីហា។
ក្រោយមក វានឹងថយកម្លាំងបន្តិច ហើយបន្តដំណើរទៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ណេវ៉ាដា អារីហ្សូណា និងយូថាហ៍។ បន្ទាប់ពីនោះ វានឹងក្លាយជាព្យុះត្រូពិកទី១ ដែលវាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ក្នុងរយៈពេលជាង៨០ឆ្នាំ។
ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតី Joe Biden បាននិយាយថា ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ (Fema) មានបុគ្គលិកឈរជើងជាមុន និងដាក់ពង្រាយឧបករណ៍នានា ហើយពួកគេត្រៀមខ្លួនរួចស្រេចអស់ហើយ ដើម្បីឆ្លើយតបតាមតម្រូវការ។
ដោយឡែក សេវាអាកាសធាតុជាតិ (NWS) បានព្រមានពីលទ្ធភាពនៃភ្លៀងធ្លាក់ខ្លាំង ចាប់ពី៧ទៅ១៥សង់ទីម៉ែត្រនៅតំបន់ខ្លះ ដែលជាហេតុអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរនិងកម្រ សម្រាប់ផ្នែកខ្លះនៃភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា និង រដ្ឋណេវ៉ាដា។
ចំណែកនៅ San Diego, NWS ក៏បានចេញការព្រមានអំពីជំនន់ទឹកភ្លៀងផងដែរ។ លើសពីនេះ មនុស្សជិត២៦លាននាក់នៅភាគនិរតីសហរដ្ឋអាមេរិក ត្រូវគេព្រមានឲ្យប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់