ព័ត៌មានជាតិ
កម្ពុជា-ឡាវ ដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែន តាមរយៈ QR Code រវាងប្រទេសទាំងពីរ
កម្ពុជា និងឡាវ បានប្រកាសដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមរយៈយ្យូអរកូត (QR Code) រវាងទាំងប្រទេសពីរ ដោយដំណាក់កាលទី១ គឺកម្ពុជាអាចទូទាត់គណនីជាប្រាក់រៀលនៅប្រទេសឡាវបាន តាមរយៈ “LAOQR”។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃការទូទាត់ឆ្លងដែន តាមរយៈឃ្យូអរកូត (QR Code) រវាងកម្ពុជា-ឡាវ សម្រាប់ដំណាក់កាលទី១នេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិតទេសាភិបាលធនាគារកណ្តាលឡាវ នាទីក្រុងវៀងច័ន្ទ។
គម្រោងនៃការតភ្ជាប់ការទូទាត់ឆ្លងដែនកម្ពុជា-ឡាវ បានចែកចេញជា២ដំណាក់កាល។ ដំណាក់កាលទី១ គឺកម្ពុជាស្កែន ឃ្យូអរកូតនៅប្រទេសឡាវ ដែលបានអនុញ្ញាតឱ្យប្រជាជនកម្ពុជាមានគណនីជាប្រាក់រៀលអាចប្រើប្រាស់កម្មវិធីធនាគារចល័ត ដើម្បីទូទាត់ប្រាក់ តាមរយៈការស្កែនឃ្យូអរកូត (LAOQR) ទៅកាន់ពាណិជ្ជករ ឬ ហាងទំនិញនៅប្រទេសឡាវ។
រីឯ ដំណាក់កាលទី២ គឺភាគីឡាវអាចស្កែនឃ្យូអរកូតនៅប្រទេសកម្ពុជា ដោយប្រជាជនឡាវ ដែលមានគណនីជាប្រាក់ ឡាវគីបអាចទូទាត់ប្រាក់ដោយស្កែនខេអេចយ្យូអរកូត (KHQR) ទៅកាន់ពាណិជ្ជករ ឬ ហាងទំនិញក្នុងប្រទេសកម្ពុជា។
គម្រោងនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការដ៏រឹងមាំរវាងធនាគារកណ្ដាលនៃប្រទេសទាំងពីរ បន្ទាប់ពីបានចុះអនុស្សរណៈយោគយល់ស្ដីពី “កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់” រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ជាពិសេសការតភ្ជាប់ការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ ដែលប្រកបដោយសុវត្ថិភាព ងាយស្រួល ឆាប់រហ័ស និងតម្លៃសមរម្យ។
លោកស្រីបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កិច្ចសហការនេះ ក៏បានដើរទន្ទឹមនឹងគោលបំណងនៃសហគមន៍អាស៊ាន ក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ និងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។
លោកស្រី បានសង្កត់ធ្ងន់ថា តាមរយៈគម្រោងនេះ ក៏រួមចំណែកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធរវាងកម្ពុជា និងឡាវ ដែលនឹងគាំទ្រដល់ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងអាចឱ្យប្រទេសទាំងពីរឈានដល់កិច្ច សហប្រតិបត្តិការហិរញ្ញវត្ថុមួយកម្រិតទៀតក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជាប្រយោជន៍ដល់ប្រជាជនក្នុងប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោកទេសាភិបាលធនាគារកណ្តាលឡាវ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយធនាគារជាតិនៃកម្ពុជា។ លោក ចាត់ទុកកម្ពុជា ជាប្រទេសដំបូងដែលបានតភ្ជាប់ និងអភិវឌ្ឍការទូទាត់ឆ្លងដែន តាមរយៈឃ្យូអរកួត (QR Code) ជាមួយប្រទេសឡាវ បានជោគជ័យក្នុងដំណាក់កាលទី១នេះ ហើយសម្រាប់ជំហានបន្ទាប់ ធនាគារកណ្តាលទាំងពីរ នឹងបន្តអភិវឌ្ឍគម្រោងនេះសម្រាប់ដំណាក់កាលទី២។
លោកទេសាភិបាលធនាគារកណ្ដាលឡាវ បញ្ជាក់ថា តាមរយៈគម្រោងនេះ បានបង្ហាញអំពីភាពជាដៃគូកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរលើការអភិឌ្ឍផលិតផល និងសេវាប្រកបដោយនវានុវត្តន៍ ស្របតាមនិន្នាការសេដ្ឋកិច្ចក្នុងតំបន់ និង សកល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា