Connect with us

ព័ត៌មានជាតិ

ស្វែងយល់​ពីរចនាសម្ព័ន្ធ​ការងារ នៅក្រសួងរ៉ែ​និងថាមពល

បានផុស

នៅ

ក្រសួងរ៉ែនិងថាមពល បំពេញមុខងារ​ជាសេនាធិការឱ្យរាជរដ្ឋាភិបាលដែល​មាន​បេសកកម្ម​ដឹកនាំ គ្រប់គ្រង​និង​អភិវឌ្ឍវិស័យរ៉ែនិងថាមពល ​រួមទាំងវិស័យ​ប្រេងកាត បរមាណូ​ស៊ីវិលរួម​ទាំងវិទ្យុ​សកម្ម និង​អគ្គិសនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងរ៉ែនិងថាមពល មានរចនាសម្ព័ន្ធដូចខាងក្រោម៖

ក- អង្គភាពថ្នាក់ជាតិ

– ខុទ្ទកាល័យរដ្ឋមន្ត្រី
– អគ្គនាយកដ្ឋានកិច្ចការទូទៅ
– អគ្គនាយកដ្ឋានធនធានរ៉
– អគ្គនាយកដ្ឋានថាមពល
– អគ្គនាយកដ្ឋានប្រេងកាត
– អគ្គាធិការដ្ឋាន
– នាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ខ- អង្គភាពថ្នាក់ក្រោមជាតិ

-មានមន្ទីររ៉ែនិងថាមពលរាជធានីខេត្ត។

អគ្គនាយកដ្ឋាននីមួយៗដឹកនាំដោយអគ្គនាយកមួយរូប​និងអម​ដោយអគ្គនាយករង​មួយចំនួន។ អគ្គាធិការដ្ឋាន​ដឹកនាំ​ដោយ​អគ្គាធិការមួយរូបមានឋានៈស្មើអគ្គនាយក ​អម​ដោយ​អគ្គាធិការ​រង​មួយ​ចំនួន​ដែល​មាន​ឋានៈ​ស្មើ​អគ្គនាយករង និង​អធិការ​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន។

ដោយឡែក​នាយកដ្ឋាន​នីមួយៗ​ ដឹកនាំ​ដោយ​ប្រធាន​មួយរូប​និងអមដោយអនុប្រធានមួយចំនួន។ មន្ទីររ៉ែ​និងថាមពល​រាជធានី​ខេត្ត ដឹកនាំដោយប្រធានមួយរូបអមដោយអនុប្រធានមួយចំនួនអនុលោមតាមបទប្បញ្ញត្តិដែលមានជាធរមាន។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល

បន្តនេះ សូម​​ស្វែង​យល់​ពី​រចនាសម្ព័ន្ធ​និង​ភារកិច្ច​អង្គភាព​ក្រោម​ចំណុះ​ក្រសួង​រ៉ែ​និង​ថាមពល៖

ខុទ្ទកាល័យរដ្ឋមន្ត្រី

ខុទ្ទកាល័យរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មទាំងឡាយ ដែល​កំណត់​តាម​បទប្បញ្ញត្តិ​នៃអនុក្រឹត្យ​លេខ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ​និងការប្រព្រឹត្តទៅ​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ជា​ប្រធាន​ស្ថាប័ន និងអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​និង​រដ្ឋលេខាធិការដ្ឋាន។

អគ្គនាយកដ្ឋានកិច្ចការទូទៅ

អគ្គនាយកដ្ឋានកិច្ចការទូទៅ បំពេញ​មុខងារជា​សេនាធិការឱ្យក្រសួងរ៉ែនិងថាមពល។ អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ ទទួល​បន្ទុកសម្របសម្រួលការងារ​របស់មន្ទីររ៉ែ និងថាមពលរាជធានី ខេត្ត​ដែលជា​តំណាង​ក្រសួងរ៉ែ និងថាមពលនៅថ្នាក់ក្រោមជាតិ។

អគ្គនាយកដ្ឋានកិច្ចការទូទៅ មាននាយកដ្ឋានក្រោមឱវាទចំនួន ៦ (ប្រាំមួយ) ដូចខាងក្រោម៖

– នាយកដ្ឋានរដ្ឋបាលនិងព័ត៌មានវិទ្យា
– នាយកដ្ឋានបុគ្គលិក
– នាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ
– នាយកដ្ឋានផែនការ
– នាយកដ្ឋាននីតិកម្ម
– នាយកដ្ឋានសហប្រតិបត្តិការ និងកិច្ចការអាស៊ាន។

អគ្គនាយកដ្ឋានធនធានរ៉ែ

អគ្គនាយកដ្ឋានធនធានរ៉ែ បំពេញមុខងារជាសេនាធិការឱ្យក្រសួងរ៉ែនិងថាមពល លើ​បេសកកម្ម​គ្រប់គ្រង ការអភិវឌ្ឍ​និងការធ្វើអាជីវកម្មធនធានរ៉ែ និងជំរុញការប្រើប្រាស់​ធនធានរ៉ែ ព័ត៌មាន​ភូគព្ភសាស្ត្រ​និងធនធានរ៉ ដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

អគ្គនាយកដ្ឋានធនធានរ៉ែ មានអង្គភាពក្រោមឱវាទចំនួន ៦ (ប្រាំមួយ) ដូចខាងក្រោម៖

– នាយកដ្ឋាន​ភូគព្ភសាស្ត្រ-រ៉ែ
– នាយកដ្ឋាន​ផែនការ​សេដ្ឋកិច្ច​ធនធានរ៉ែ
– នាយកដ្ឋាន​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ
– នាយកដ្ឋាន​អាជីវកម្ម​រ៉ែ​ខ្សាច់​សំណង់
– នាយកដ្ឋានអាជីវកម្ម​រ៉ែថ្មសំណង់
– នាយកដ្ឋានត្រួតពិនិត្យប្រតិបត្តិការធនធានរ៉ែ។

អគ្គនាយកដ្ឋានថាមពល

អគ្គនាយកដ្ឋាន​ថាមពល បំពេញមុខងារ​ជាសេនាធិការឱ្យក្រសួងរ៉ែនិង​ថាមពល លើ​បេសកកម្ម​គ្រប់គ្រង វិស័យ​ថាមពល ផ្នែក​បរមាណូ​ស៊ីវិល​រួមទាំង​វិទ្យុ​សកម្ម និង​អគ្គិសនី។

អគ្គនាយកដ្ឋាន​ថាមពល មាននាយកដ្ឋានក្រោមឱវាទ​ចំនួន ៦ (ប្រាំមួយ) ដូចខាងក្រោម៖

-នាយកដ្ឋានអភិវឌ្ឍថាមពល
-នាយកដ្ឋានវារីអគ្គិសនី
-នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបរមាណូ
– នាយកដ្ឋាន​ថាមពល​កំដៅ​និង​ចំហេះ
– នាយកដ្ឋានថាមពលកកើតឡើងវិញ និងថាមពលផ្សេងទៀត
-នាយកដ្ឋានបច្ចេកទេស និងគោលនយោបាយអាជីវកម្មថាមពល។

អគ្គនាយកដ្ឋានប្រេងកាត

អគ្គនាយកដ្ឋានប្រេងកាត បំពេញមុខងារជាសេនាធិការឱ្យក្រសួងរ៉ែនិងថាមពល ដោយមានភារកិច្ច អនុវត្តគោល​នយោបាយ​បម្រើ​ឱ្យវិស័យ​ប្រេងកាត និង​គ្រប់គ្រង​ការងារ​ប្រេងកាត​ផ្នែក​អាប់ស្ត្រីម​និង​ផ្នែកដោនស្ទីម ដែលរួមមានបុរេសនា ការស្វែងរុករក ការអភិវឌ្ឍនិង​ផលិតកម្ម​ប្រេងកាត ការ​ធ្វើ​ប្រព្រឹត្តិកម្ម​ប្រេងកាត​និង​គីមី ប្រេងកាត ការ​ដឹកជញ្ជូន​និង​ចែកចាយ​សន្និធិ ការនាំចេញ-នាំចូល និង​ការ​ធ្វើពាណិជ្ជកម្មប្រេងកាត និង​ផលិតផលប្រេងកាត។

អគ្គនាយកដ្ឋានប្រេងកាត មាននាយកដ្ឋានក្រោមឱវាទចំនួន ៥ (ប្រាំ) ដូចតទៅ៖

-នាយកដ្ឋានសិក្សាស្រាវជ្រាវប្រេងកាត
-នាយកដ្ឋានជំរុញនិងអភិវឌ្ឍធនធានប្រេងកាត
-នាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត
-នាយកដ្ឋានកិច្ចការប្រេងកាតអន្តរជាតិ
– នាយកដ្ឋានបច្ចេកវិទ្យាប្រេងកាត គាំទ្រកិច្ចប្រតិបត្តិការ និងសន្តិសុខថាមពល។

អគ្គាធិការដ្ឋាន

អគ្គាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឱ្យក្រសួងរ៉ែនិងថាមពលលើការងារអគ្គាធិការកិច្ច ដោយ មានភារកិច្ច​ធ្វើអធិការកិច្ចជាប្រចាំ​ទៅលើការគ្រប់គ្រង​អង្គភាព​ក្រោមឱវាទ​ក្រសួង​រ៉ែ​និង​ថាមពល​និងធ្វើរបាយការណ៍​ជូនរដ្ឋមន្ត្រី អំពីការប្រព្រឹត្តទៅ​របស់អង្គភាព​ដែលបាន​ធ្វើ​អធិការកិច្ច​ហើយ និងអំពីមធ្យោបាយ​កែលម្អការប្រព្រឹត្តទៅ​របស់អង្គភាពទាំងនោះ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុង បំពេញមុខងារជាសេនាធិការឱ្យ​ក្រសួងរ៉ែនិង​ថាមពល​លើការងារ​សវនកម្ម ផ្ទៃក្នុងដោយមានភារកិច្ចដូចខាងក្រោម៖

-អនុវត្តមុខងារសវនកម្មផ្ទៃក្នុងលើការពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ក្រសួង
-វាយតម្លៃអំពីប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពក្រោមឱវាទក្រសួងសំដៅពង្រឹងអភិបាលកិច្ចល្អ
– ធ្វើរបាយការណ៍ត្រង់ទៅប្រធានស្ថាប័ន ដោយផ្ញើច្បាប់ចម្លងទៅអាជ្ញាធរសវនកម្មជាតិ និងសម្រប សម្រួលការងារជាមួយសមត្ថកិច្ចត្រួតពិនិត្យនានា។

អង្គភាពថ្នាក់ក្រោមជាតិនៃក្រសួងរ៉ែនិងថាមពល

ក្រសួងរ៉ែនិងថាមពល​មានអង្គភាពថ្នាក់ក្រោមជាតិ ​ដែល​ជាមន្ទីររ៉ែនិងថាមពលរាជធានី ខេត្ត ដើម្បីបំពេញ​មុខងារ​ពាក់ព័ន្ធ​នឹងវិស័យ​របស់​ក្រសួងរ៉ែ​និងថាមពលនៅថ្នាក់ក្រោមជាតិ។

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ

អង្គភាព​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​បង្កើត​ឡើង ដោយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​តាម​លក្ខខណ្ឌ​នៃ​បទ​បញ្ជា​កំណត់ក្នុងអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពី​ការបង្កើត​ការ​ត្រួតពិនិត្យហិរញ្ញវត្ថុ​លើការចំណាយ​ថវិការដ្ឋនៅតាម​ក្រសួង ខេត្ត-ក្រុង-ក្រុង​ស្វយ័ត-រាជធានី​ភ្នំពេញ និង​អង្គការសាធារណៈ​រដ្ឋបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ទង់ជាតិចិន​
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ចិនប្រកាសពន្ធសងសឹកលើពន្ធបន្ថែមចុងក្រោយរបស់​ ត្រាំ ​ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ១៣ នាទីutes មុន

បណ្ឌិត ម៉ី កល្យាណ៖ ជប៉ុនកែប្រែជីវិតខ្ញុំ បើមិនបានទៅជប៉ុនក្នុងឆ្នាំ១៩៧៤ទេ ខ្ញុំប្រហែលជាចោលឆ្អឹងនៅគុកទួលស្លែង

សេដ្ឋកិច្ច១៤ នាទីutes មុន

កង្វះទុនវិនិយោគ ជាដើមចមធ្វើឱ្យការកែច្នៃស្វាយចន្ទីសម្រេចបានតិចតួច

ព័ត៌មានជាតិ២០ នាទីutes មុន

សៀវភៅរាប់ម៉ឺនក្បាលនឹងត្រូវតាំងបង្ហាញរយៈពេល៤ថ្ងៃ ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី១០

Sokha Hotels

ព័ត៌មានពេញនិយម