ព័ត៌មានអន្ដរជាតិ
ត្រឹម ៣ ថ្ងៃ មហាសេដ្ឋី វៀតណាម ខាតបង់ប្រាក់ ១៨ ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនធ្លាក់ចុះវិញ
ភាគហ៊ុនរបស់ក្រុមហ៊ុនឡានអគ្គិសនីវៀតណាម VinFast Auto បានធ្លាក់ចុះមកនៅតម្លៃត្រឹមតែ ១៥.៤០ ដុល្លារ ប៉ុណ្ណោះកាលពីថ្ងៃសុក្រ បន្ទាប់ពីតម្លៃភាគហ៊ុនបានឡើងខ្ពស់ដល់ ២៥៥ ភាគរយកាលពីថ្ងៃអង្គារក្នុងតម្លៃ ៣៧.០៦ ដុល្លារនៅលើផ្សារហ៊ុន Nasdaq ។
បើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានឲ្យដឹងថា ការធ្លាក់ចុះភាគហ៊ុននេះដែរ នាំឲ្យស្ថាបនិកលោក Pham Nhat Vuong ដែលគ្រប់គ្រងក្រុមហ៊ុនដល់ ៩៩ ភាគរយ បាត់បង់ទ្រព្យសម្បត្តិវិញរហូតដល់ ១៨ ពាន់លានដុល្លារ មកនៅត្រឹមតែ ២១.២ ពាន់លានដុល្លារប៉ុណ្ណោះ ។
នៅក្នុងថ្ងៃជួញដូរដំបូង មហាសេដ្ឋីលំដាប់ទី ៤ នៅអាស៊ីរូបនេះទទួលបានប្រាក់ជិត ៤០ ពាន់លានដុល្លារ ដែលជាការកើនឡើងនៃទ្រព្យសម្បត្តិដ៏ធំបំផុតដែលមិនធ្លាប់មាន ។
គួរឲ្យដឹងថា មូលធននីយកម្មទីផ្សាររបស់ VinFast បានកើនឡើងដល់កំពូលកាលពីថ្ងៃអង្គារ មានតម្លៃ ៨៥ ពាន់លានដុល្លារ ដែលបាននាំមុខក្រុមហ៊ុន General Motors Co. ក្នុងរយៈពេលដ៏ខ្លី ។ នៅពេលនោះ ក្រុមហ៊ុនមានតម្លៃនាំមុខ ៣៦ ពាន់លានដុល្លារ លើដៃគូប្រកួតប្រជែងក្រុមហ៊ុនរថយន្តអគ្គិសនីដូចជា Rivian Automotive Inc., Nio Inc. និង Lucid Group Inc ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Yahoo
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៥ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ