ព័ត៌មានអន្ដរជាតិ
បក្សប្រជាធិបតេយ្យ ចង់ដឹងថា បក្សភឿថៃ ដាក់អ្នកណាជាបេក្ខភាពនាយករដ្ឋមន្ត្រី ជាមុនសិន ទើបបោះឆ្នោតឲ្យ
គណបក្សប្រជាធិបតេយ្យចង់ដឹងថា គណបក្សភឿថៃដាក់អ្នកណាជាបេក្ខភាពនាយករដ្ឋមន្ត្រីជាមុនសិន ទើបធ្វើការសម្រេចចិត្តថាតើត្រូវបោះឆ្នោតឲ្យពួកគេ ឬក៏យ៉ាងណានោះ ។
ប្រធានស្ដីទីគណបក្ស លោក Jurin Laksanawisit បាននិយាយកាលពីពេលថ្មីៗនេះថា នៅពេលដែលគណបក្សរបស់លោកស្គាល់ឈ្មោះអ្នកដែលត្រូវបានតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីហើយនោះ វានឹងមិនពិបាកសម្រាប់គណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតឲ្យឡើយ ។
ក្នុងដំណាក់កាលនេះ ស្ថានការណ៍នយោបាយជុំវិញបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ នៅតែមិនប្រាកដប្រជា បើទោះជាបក្សភឿថៃបានបញ្ជាក់ថា នឹងតែងតាំងលោក Srettha Thavisin ជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីរបស់ខ្លួនក៏ដោយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានសភាថៃលោក Wan Muhamad Noor Matha បានកំណត់ថ្ងៃទី ២២ ខែសីហាសម្រាប់ការកោះប្រជុំសភាទាំងពីរដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីជាប់គាំងក្នុងការបង្កើតរដ្ឋាភិបាលថ្មីអស់រយៈពេល ៥ ខែមកនេះ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ គណបក្សភឿថៃប្រមែប្រមូលបានគណបក្សចំនួន ៧ ហើយចូលទៅក្នុងក្រុមចម្រុះ និងមានសំឡេងសរុប ២២៨ ហើយត្រូវការសំឡេងពីសមាជិកព្រឹទ្ធសភា និងរដ្ឋសភាយ៉ាងតិច ៣៧៦ នៅក្នុងការបោះឆ្នោតសភាជុំបន្ទាប់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ ក្រោយពេលដែលលោក Pita បានបាត់ឱកាសមាស ដោយសារតែគោលបំណងចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ រដ្ឋមន្ត្រីស្ដីទីក្រសួងយុត្តិធម៌ ថៃ ៖ លោក ថាក់ស៊ីន នឹងនាំទៅពន្ធនាគារ ពេលត្រលប់ចូលស្រុកវិញ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់