Connect with us

ព័ត៌មានអន្ដរជាតិ

កូនស្រីលោក ថាក់ស៊ីន ទៅបន់ស្រន់ដល់ព្រះសុំឲ្យឪពុកទទួលបានសុខ​សុវត្ថិភាព ពេលត្រលប់ចូលស្រុកវិញ

បានផុស

នៅ

កូន​ស្រី​ ២ ​រូប​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែល​កំពុងរស់នៅនិរទេសខ្លួន នៅថ្ងៃអាទិត្យនេះ​បានទៅ​បួង​សួងដល់ព្រះ​នៅវិមានវប្បធម៌ Pillar Shrine ក្នុងទី​ក្រុង​បាងកក ដើម្បីសុំឲ្យការវិលត្រលប់ចូលស្រុកវិញរបស់ឪពុកនាថ្ងៃអង្គារនេះ ទទួលបានសុខសុវត្ថិភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ក្រោយពីបួងសួងនៅទីសក្ការមួយនេះហើយ បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃលោកស្រី ផេថងថាន និងបងស្រី ពីនថងតា រួមជាមួយស្វាមី និងមិត្តភក្តិផ្សេងទៀត ​ក៏​បន្ត​ទៅ​បន់ស្រន់​នៅ​ប្រាសាទពុទ្ធសាសនា​ Emerald ក៏ដូចជា ទៅមើល​ព្រះរាជ​បល្ល័ង្ក Prasat Phra Thep Bidon ដែលសុទ្ធសឹង​នៅ​ក្នុង​បរិវេណ​វិមានវប្បធម៌ ដើម្បី​គោរព​ដល់​រូបសំណាក​របស់​ស្តេច​មុនៗផងដែរ ។

ស្របពេលជាមួយគ្នានេះ លោកស្រី ផេថងថាន បាន​ចែករំលែក​រូបថត​របស់លោកស្រី​នៅលើ​បណ្តាញ​សង្គម Facebook ផងដែរជាមួយនឹងសំណេរថា លោកស្រី​បាន​បួងសួង​ដល់​វត្ថុ​សក្តិសិទ្ធិ ​ព្រះពុទ្ធរូប និង​ស្តេច​បុរាណ​នៅ​មុន​ថ្ងៃ​ខួបកំណើត​គម្រប់ ៣៧ ឆ្នាំ ដោយសុំឲ្យឪពុកលោកស្រីទទួលបានសុខសុវត្ថិភាព នៅពេលត្រលប់ចូលស្រុកវិញ ​។

កាលពីថ្ងៃសៅរ៍កូនស្រីលោក ថាក់ស៊ីន រូបនេះបានប្រកាសពីការវិលត្រលប់ចូលស្រុកវិញរបស់ឪពុកលោកស្រីនៅម៉ោង ៩ ព្រឹកថ្ងៃទី២២ ខែសីហា ពោលចំថ្ងៃដែលសភាថៃក៏នឹងកោះប្រជុំសមាជិកសភាទាំងពីរ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីផងដែរ ។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន ធ្លាប់បាន​ពន្យារ​ពេល​វិល​ត្រឡប់​ចូលស្រុក​វិញ​ចំនួន ២០ ដង​មកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ហើយចាប់តាំងពីពេលនោះមកលោកបានរស់នៅនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំមកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ បក្សប្រជាធិបតេយ្យ ចង់ដឹងថា បក្សភឿថៃ ដាក់អ្នកណាជាបេក្ខភាព​នាយករដ្ឋមន្ត្រី ជាមុនសិន ទើបបោះឆ្នោតឲ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៤៤ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៤៤ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម