Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀងឈ្នះណាហ្គាវើលដ៍យ៉ាងតឹងតែង១-០

បានផុស

នៅ

ក្រុម​បាល់ទាត់​ព្រះ​ខ័នរាជ​ស្វាយរៀង​រក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ក្នុង​សប្តាហ៍​ទី​៣ នៃ​ជម្រើស​ជើង​ឯក ខេមបូឌានព្រីមៀរលីគ រដូវ​កាល​២០២៣-២៤ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ណាហ្គាវើលដ៍​ដោយ​លទ្ធផល ១-០ ក្នុង​ផ្ទះ​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ពិត​ជា​ស្វិត​ស្វាញ​ខ្លាំង​ណាស់ដោយ​ក្រុម​ម្ចាស់​ផ្ទះ​បាន​ដាក់​សម្ពាធ​ខ្លាំង ខណៈ​ក្រុម​ភ្ញៀវ​ការពារ​បាន​យ៉ាង​រឹង​មាំ។ ការ​ប្រកួត​នៅ​វគ្គ​ទី១​បាន​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​គ្មាន​គ្រាប់​បាល់​កើត​ឡើង​ទេ បើ​ទោះ​បី​ជា​មាន​ឱកាស​ស៊ុត និង​តែត​ជា​ច្រើន​លើក​ក៏​ដោយ។

នៅ​វគ្គ​ទី២ ព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅ​តែ​បន្ត​វវាយ​សម្រុក​យ៉ាង​ខ្លាំង ជា​ពិសេសចាប់​ពី​ពាក់​កណ្តាល​វគ្គ​ទី២​ឡើង​ទៅ ដោយសារ ណាហ្គាវើលដ៍​មាន​កំផែង​ការពារ​រឹង​មាំ​ណាស់។ ទាល់​តែ​លោក​គ្រូ Pep ដូរចូល​​កីឡាករ សួន សុវណ្ណ និង​កីឡាករ​លេខ​១៧ Bounphachan Bounkong ទើប​គ្រាប់​បាល់​កើត​មាន​សម្រាប់​ម្ចាស់​ផ្ទះ។

ខ្សែ​បម្រើ​ចូល​ថ្មី​ សួន សុវណ្ណ បានលើក​បាល់​ពី​ចំណុច​កណ្តាល​ចូល​ទៅ​តំបន់​គ្រោះ​ថ្នាក់ ហើយ​ខ្សែ​ប្រយុទ្ធ Marcus Haber តែត​ផុត​ដៃ​អ្នក​ចាំទី​ ស៊ូ យ៉ាទី ចូល​ទី​បាន​សម្រេច​ដើម្បី​នាំ​មុខ ១-០ នៅ​នាទី​៨៣​ដែល​លទ្ធផល​នេះ​រក្សារហូត​ទទួល​បាន​ជ័យជម្នះ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ផ្ទាល់​ប្រមាណ​ ៣៤៩០​នាក់។

នេះ​ជា​ជ័យជម្នះ​៣​សប្តាហ៍​ជាប់​គ្នា​សម្រាប់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ទាប់​ពី​សប្តាហ៍​ទី១ឈ្នះ​ក្រសួង​ការពារ​ជាតិ 0-២ និង​សប្តាហ៍​ទី​២ឈ្នះ ភ្នំពេញ​ក្រោន ២-១។ Marcus Haber ជា​អ្នក​រក​បាន​គ្រាប់​បាល់ទាំង​អស់​ឲ្យ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្នុង​ជ័យជម្នះ​ទាំង​៣​លើក​នេះ។

នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ បឹងកេត ចែក​គ្នា​ជា​មួយ ម្ចាស់​ផ្ទះព្រៃវែង ១​ពិន្ទុ​ម្នាក់ បន្ទាប់​ពី​ស្មើ​គ្នា ១-១៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤១ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៥៩ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម