ព័ត៌មានអន្ដរជាតិ
គ្រោះរញ្ជួយដី និងព្យុះត្រូពិក វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ក្នុងពេលតែមួយ
ការរញ្ជួយដីកម្រិត៥.១រ៉ិចទ័រ ត្រូវបានគេរាយការណ៍នៅរសៀលថ្ងៃអាទិត្យទី២០ខែសីហា (ពេលវេលានៅអាមេរិក) ក្នុងតំបន់ Ventura នៃរដ្ឋកាលីហ្វ័រញ៉ា ហើយបន្ទាប់មកមានការរញ្ជួយតូចៗជាច្រើនទៀត។

យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក, ការរញ្ជួយដី បានកើតឡើងនៅម៉ោង២:៤១រសៀល ក្នុងជម្រៅ១៤.៤គីឡូម៉ែត្រ មានចម្ងាយប្រហែល៧គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុង Ojai។
ប៉ុន្មានវិនាទីបន្ទាប់ពីការរញ្ជួយដីខាងលើ មានការរញ្ជួយយ៉ាងតិច១២ដងទៀត ត្រូវបានរាយការណ៍នៅ Ojai ជាមួយកម្លាំងចន្លោះពី ២.៥ទៅ ៣.៩រ៉ិចទ័រ។

ការរញ្ជួយដីជាបន្តបន្ទាប់នេះ បានកើតឡើងចំពេលភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា ជួបប្រទះ ព្យុះត្រូពិក Hilary។
ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុង Los Angeles លោកស្រី Kristin Crowley និយាយថា គិតត្រឹមពេលនេះ មិនមានរបាយការណ៍អំពីការអ្នករងរបួស ឬការខូចខាតធ្ងន់ធ្ងរដោយសារព្យុះត្រូពិកទេ ប៉ុន្តែមានរបាយការណ៍មួយចំនួន អំពីការដាច់ខ្សែភ្លើង បំណាក់ដី និងការបាក់រលំដើមឈើ។

មុនមកដល់សហរដ្ឋអាមេរិក ព្យុះត្រូពិក Hilary បានវាយប្រហារនិងបណ្តាលឲ្យបាក់នៅរដ្ឋBaja California ក្នុងប្រទេសម៉ិកស៊ិក ហើយបច្ចុប្បន្ន សហរដ្ឋអាមេរិក បានចេញការព្រមានដល់ប្រជាជន ៤២លាននាក់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។
គួរបញ្ជាក់ថា Hilary បានក្លាយជាព្យុះត្រូពិកទីមួយ ដែលវាយប្រហារតំបន់នេះ ចាប់តាំងពីព្យុះ Nora ក្នុងឆ្នាំ១៩៩៧៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ រដ្ឋកាលីហ្វ័រញ៉ា ចេញការព្រមានដ៏កម្រអំពីព្យុះសង្ឃរា ដែលមានល្បឿនខ្យល់ ២១៥គីឡូម៉ែត្រក្នុងមួយម៉ោង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា