សេដ្ឋកិច្ច
ចិន កាត់បន្ថយអត្រាការប្រាក់គោលដើម្បីគាំទ្រសេដ្ឋកិច្ចជាតិ
ធនាគារជាតិចិននៅថ្ងៃចន្ទនេះបានប្រកាសកាត់បន្ថយអត្រាការប្រាក់កម្ចីគោលដ៏សំខាន់មួយ នៅក្នុងការប៉ុនប៉ងដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃកំណើន ក្រោយរោគរាតត្បាតកូវីដ ១៩ នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោកមួយនេះ ។
ធនាគារជាតិចិនបញ្ជាក់ថា អត្រាប្រាក់កម្ចីប្រចាំឆ្នាំដែលដើរតួជាគោលសម្រាប់កម្ចីសាជីវកម្មត្រូវបានកាត់បន្ថយពី ៣.៥៥ ភាគរយទៅ ៣.៤៥ ភាគរយ ហើយតាមរយៈការកាត់បន្ថយនេះ គឺមានគោលបំណងលើកទឹកចិត្តឲ្យធនាគារពាណិជ្ជផ្តល់ប្រាក់កម្ចីកាន់តែច្រើនក្នុងអត្រាអត្ថប្រយោជន៍ផ្សេងៗ ។
បន្ទាប់ពីកូវីដបានបិទបញ្ចប់ ប្រទេសជាច្រើនរំពឹងថា ចិននឹងជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោកឡើងវិញ ប៉ុន្តែការពិតសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្នហាក់ផ្ទុយពីការរំពឹងទុកទៅវិញ ។
ទន្ទឹមនោះ ការសម្រេចចិត្តរបស់ធនាគារជាតិចិនក៏កើតមានឡើង ស្របពេលដែលមានបញ្ហាវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសផងដែរ ដោយក្រុមហ៊ុនអភិវឌ្ឍន៍ធំៗដូចជា Country Garden បាននឹងកំពុងជួបប្រទះបញ្ហាបំណុលជាច្រើនពាន់លានដុល្លារ ។
គួរបញ្ជាក់ថា ក្រៅពីបញ្ហាអចលនទ្រព្យ កំណើនសេដ្ឋកិច្ចចិនក៏ត្រូវបានរារាំងដោយការចំណាយរបស់ប្រជាពលរដ្ឋក្នុងពេលដែលភាពមិនប្រាកដប្រជាក្នុងទីផ្សារការងារ និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់