Connect with us

ព័ត៌មានជាតិ

ព្រះភិក្ខុ គូ សុភាព ស្នើចៅអធិការវត្ត គួរហាមនេនតូចៗកុំឱ្យឆាន់ភេសជ្ជៈផ្អែមពេលយប់

បានផុស

នៅ

ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានស្នើដល់ព្រះចៅអធិការវត្តនានា គួរហាមឃាត់កូននេនតូចៗកុំឱ្យឆាន់ភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិផ្អែមខ្លាំងនៅពេលយប់ អាចបណ្តាលឱ្យព្រះសង្ឃប្រឈមនឹងជំងឺទឹកនោមផ្អែម។ នេះបើតាមការផ្សព្វផ្សាយវីដេអូអប់រំ របស់ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព នៅលើទំព័រហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡា កាលពីចុងសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះភិក្ខុ គូ សុភាព មានថេរដីកាថា មានគ្រូពេទ្យជប៉ុន បានធ្វើបទបង្ហាញពីសុខភាពរបស់ព្រះសង្ឃ ក្នុងនោះ ក៏មានព្រះសង្ឃជាង៣០០អង្គ ក្នុងចំណោមព្រះសង្ឃដែលបានធ្វើតេស្តសុខភាព ឃើញថាមានបញ្ហាខ្លាញ់ បញ្ហាឈាម ទឹកនោមផ្អែម និងបញ្ហាផ្សេងៗទៀត។ ជាមួយគ្នានេះ គ្រូពេទ្យក៏ផ្តល់យោបល់ឱ្យព្រះសង្ឃកាត់បន្ថយ ឬ ឈប់ឆាន់ភេសជ្ជៈផ្អែមទាំងនោះទៀត ព្រោះសុទ្ធតែជាបញ្ហាប្រឈមប៉ះពាល់ដល់សុខភាពព្រះសង្ឃ។

ទន្ទឹមនោះ ព្រះភិក្ខុ គូ សុភាព ក៏បានសំណូមពរដល់ព្រះសង្ឃ ក៏ដូចជា សាធារណជនដែលឆាន់ ឬ បរិភោគភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិផ្អែមខ្លាំង គួរពិចារណាឡើងវិញ ចៀសវាងបង្កជាគ្រោះថ្នាក់ដល់សុខភាព។ មួយវិញទៀត តាមក្បួនពេទ្យ ការឆាន់ចង្ហាន់លើសប្រមាណ និងឆាន់លឿនខ្លាំងពេក អាចធ្វើឱ្យសុខភាពមានបញ្ហាដូចគ្នា។ គួរឆាន់អាហារដែលកុំឱ្យមានរសជាតិដិតខ្លាំងពេក ទើបមិនប៉ះពាល់ដល់សុភាព។

ព្រះភិក្ខុបានបញ្ជាក់ថា ទោះបីជាមើលរូបរាងខាងក្រៅមានសាច់ មិនស្គមកំព្រឹងមែនពិត ប៉ុន្តែ ប្រសិនជាមិនយកចិត្តទុកដាក់លើការឆាន់ចង្ហាន់ និង បរិភោគម្ហូបអាហារទេ នាំឱ្យខូចសុខភាពខាងក្នុងដោយមិនដឹងខ្លួន។ ទាំងនេះ ព្រះភិក្ខុ គូ សុភាព មិនសំដៅតែព្រះសង្ឃនោះទេ សូម្បីសាធារណជនក៏ត្រូវតែយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាទាំងអស់នេះផងដែរ។

តាមការសង្កេតឃើញ គឺបច្ចុប្បន្ននេះ មហាជនទាំងគ្រប់រូបមិនសូវយកចិត្តទុកដាក់ជាមួយសុខភាពប៉ុន្មានឡើយ។ ជាពិសេស ការទទួលទានភេសជ្ជៈប៉ូវកម្លាំងដែលមានរសជាតិផ្អែមហួសប្រមាណ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពជាខ្លាំង។ ម្យ៉ាងវិញទៀត អាណាព្យាបាល ក៏មិនបានយកចិត្តទុកដាក់ កំណត់ពីការទទួលទានភេសជ្ជៈរបស់កុមារតូចៗបានដិតដល់ អាចឱ្យពួកគេប៉ះពាល់សុខភាពខ្លាំង ហើយឈានដល់ការបាត់បងជីវិតក៏មាន។

រីឯ ពុទ្ធបរិស័ទ្ធក៏ដូចគ្នា មុននឹងយកចង្ហាន់ ឬ ភេសជ្ជៈទៅប្រគេនព្រះសង្ឃ គួរគិតគូរដល់សុខភាពរបស់ព្រះសង្ឃរាល់ចង្ហាន់ទាំងអស់ គួរតែប្រគេនចង្ហាន់ណាដែលធ្វើឱ្យសុខភាពព្រះសង្ឃមាំមួនល្អ និងជាអាហារមានជីវជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

ដោយសារជីវភាព! តារាសម្តែងជើងចាស់ សម្ភ័ស ប៊ុនសុន នៅតែចេញថតមិនរុញរា ដើម្បីរកលុយព្យាបាលជំងឺ

ព័ត៌មានជាតិ១១ នាទី មុន

អាជ្ញាធរខណ្ឌកំបូល ធ្វើការកាយស្ដារប្រឡាយអមផ្លូវជាតិលេខ ៤ បញ្ចៀសការជន់លិចក្នុងរាជធានីភ្នំពេញនារដូវវស្សា

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

បារាំង​ និង​អាមេរិក ស្នើ​បទ​ឈប់​បាញ់​២១​ថ្ងៃ​នៅ​លីបង់ ទុក​ពេល​សម្រាប់​ការ​ចរចា

ជីវិតកម្សាន្ដ៣៥ នាទី មុន

បទល្មើសខ្លះៗ របស់ Diddy តារារ៉េបជើងចាស់ដ៏ល្បីល្បាញ ដែលមានជនរងគ្រោះសុទ្ធតែតារាល្បីៗ

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

​ក្រសួង​ហិរញ្ញវត្ថុថៃ​ ​បន្ត​ដាក់​សម្ពាធ​ឱ្យ​ធនាគារ​កណ្ដាល​កាត់​បន្ថយ​អត្រា​ការប្រាក់ ដើម្បី​ជំរុញ​សេដ្ឋកិច្ច ​

Sokha Hotels

ព័ត៌មានពេញនិយម