Connect with us

ព័ត៌មានអន្ដរជាតិ

ស្ពានកញ្ចក់ដំបូងនៅទីក្រុងដាឡាត បើកឲ្យទស្សនាជាសាធារណៈហើយ

បានផុស

នៅ

អ្នកទេសចរដែលចូលចិត្តការរំភើប និងគ្រោងធ្វើដំណើរទៅកាន់ទីក្រុងដាឡាត នៅខេត្តឡឹមដុង ភាគកណ្តាលប្រទេសវៀតណាម ឥឡូវនេះអាចទៅលេងស្ពានកញ្ចក់ថ្មីដែលទើបនឹងដាក់ដំណើរការហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពានកញ្ចក់ Ngan Thong ដែលតភ្ជាប់ពី Thung Lung Tinh Yeu ទៅ Mong Mo ត្រូវបានបើកឱ្យប្រើប្រាស់ជាសាធារណៈកាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា បន្ទាប់ពីការសាងសង់អស់រយៈពេល ៤ ឆ្នាំ ។

ស្ពាន​​កញ្ចក់នេះ មាន​ប្រវែង​ ៣២៥ ម៉ែត្រ និង​ទទឹង ៣ ម៉ែត្រ ខណៈ​កម្ពស់​ប្រហែល ៩០ ម៉ែត្រ​ពីលើ​ព្រៃ​ស្រល់​ខាងក្រោម ។

លោក Dang Van Thanh ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Thanh Thanh Cong (TTC) Group មានប្រសាសន៍ថា ស្ពានកញ្ចក់ដែលវិនិយោគដោយ TTC អាចបម្រើភ្ញៀវបាន ២០០ នាក់ក្នុងពេលតែមួយ ។ មុនពេលដាក់ឱ្យដំណើរការ ក្រុមហ៊ុន TTC Group បានបូមទឹក ៥០ តោនចូលទៅក្នុងធុងដាក់នៅលើស្ពាន ដើម្បីសាកល្បងកម្លាំងរបស់វា ។

វិនិយោគិនបានប្រើកញ្ចក់ការពារ ៥ ស្រទាប់ដើម្បីកសាងស្ពាន លើសពីនេះគេបន្ថែមបច្ចេកវិទ្យា 7D ជាមួយរូបភាព និងសំឡេងពិសេស ដើម្បីបង្កើនបទពិសោធន៍ប្លែកៗរបស់ភ្ញៀវទេសចរទៀតផង ។

លោក Thanh បានបង្ហើបដែលថា ក្រុមហ៊ុន TTC Group គ្រោងនឹងតម្លើងបច្ចេកវិទ្យាពី 7D ទៅជា 12D ឆាប់ៗនេះ ។ ចំណែកឯសំបុត្រទៅលេងស្ពានកញ្ចក់ Ngan Thong ត្រូវបានលក់ក្នុងតម្លៃ ១៧ ដុល្លារ ក្នុងមនុស្សម្នាក់ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ tuoitrenews

ចុចអាន៖ ព្រលឹងចុងសក់! អ្នកទេសចរកំពុងដើរកម្សាន្តលើស្ពានកញ្ចក់កម្ពស់១០០ម៉ែត្រ ស្រាប់តែជួបរឿងរន្ធត់ សឹងអស់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម