Connect with us

កីឡា

ប្រធាន FIFA រងការរិះគន់ពីការជិះយន្តហោះឯកជននៅកោះប៉ាស៊ីហ្វិក​ពេលWorld Cupនារី

បានផុស

នៅ

អតីតកីឡាករបាល់ទាត់ជម្រើសជាតិអូស្ត្រាលី និងជាសកម្មជនសិទ្ធិមនុស្ស លោក Craig Foster បានរិះគន់ ប្រធាន FIFA ចំពោះសកម្មភាពមិនសមរម្យប្រឆាំងនឹងការប្រែប្រួលអាកាសធាតុក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោក (Women’s World Cup) នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការយកចិត្តទុកដាក់ត្រូវបានទាក់ទាញឱ្យប្រធាន FIFA លោក Gianni Infantino ប្រើប្រាស់យន្តហោះឯកជនដើម្បីចំណាយពេលប្រាំមួយថ្ងៃពីការប្រកួតនៅកោះប៉ាស៊ីហ្វិក។

សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិដែលនៅប្រទេសស្វីសរូបនេះត្រូវបានគេជឿថាបានធ្វើដំណើរជាង ៤០ ០០០គីឡូម៉ែត្រតាមយន្តហោះក្នុងអំឡុងពេលការប្រកួតបាល់ទាត់នារីពិភពលោក។

លោក Foster បានអះអាងថា ស្ថាប័ន FIFA បានទទួលឥទ្ធិពលពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលសម្បូរប្រេង និងប្រទេសកាតារ សម្បូរហ្គាស ដែលបានរៀបចំការប្រកួត FIFA World Cup កាលពីឆ្នាំមុន ​ធ្វើឲ្យ​ខកខានក្នុងការបំពេញកាតព្វកិច្ចក្រោមក្របខណ្ឌសកម្មភាពអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN)។

លោក Foster បានពណ៌នាថា ការប្រកួតបាល់ទាត់នារីពិភពលោក នៅអូស្ត្រាលី និងនូវែលសេឡង់ ឆ្នាំ២០២៣ ថាជាឱកាស​ខកខានក្នុងការបង្កើនការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយក៏បានរិះគន់អ្នករៀបចំការប្រកួតផងដែរ។

FIFA បានចេញផ្សាយយុទ្ធសាស្រ្តនិរន្តរភាពសម្រាប់ការប្រកួតបាល់ទាត់នារីពិភពលោក ដែលគ្របដណ្តប់លើគោលដៅសង្គម សេដ្ឋកិច្ច និងបរិស្ថានសម្រាប់ការប្រកួតនេះ។

ទីតាំងទាំង ១០ របស់ខ្លួនសម្រាប់ការប្រកួតគឺ “អគារត្រូវតែបៃតង” ដែលផ្តល់មូលនិធិដល់គម្រោងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងការប៉ុនប៉ងដើម្បីទូទាត់ការធ្វើដំណើររបស់ក្រុមការបំភាយឧស្ម័ន។

ការប្រកួតបាល់ទាត់នារីពិភពលោក នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ គឺជាការប្រកួតដំបូងដែលមានក្រុមចំនួន៣២ ហើយធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេសច្រើនជាងមួយ។ វាបានបញ្ចប់នៅថ្ងៃអាទិត្យ (ថ្ងៃទី២០ ខែសីហា) ដោយក្រុមនារីអេស្ប៉ាញ គ្រងជើងឯក៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម