Connect with us

សន្តិសុខសង្គម

អាជីវករ ​និង​អ្នក​រត់​តាក់​ស៊ី​ជិត​១០០​នាក់ ​ផ្ទុះ​ការ​តវ៉ា​ជាថ្មី​ក្នុង​បេនឡាន​ចាស់​ពាក់ព័ន្ធ​នឹង​រឿង​ចង់​ដេញ​ពួកគាត់​មិន​ឲ្យ​លក់ដូរ​ក្នុង​បេនឡាន​បន្ត

បានផុស

នៅ

បន្ទាយមានជ័យ ៖ ល្ងាច​ថ្ងៃទី​២១ ខែ សីហា ឆ្នាំ ២០២៣ ក្នុង​បេនឡាន​ចាស់ ស្ថិត ក្នុងភូមិ ៣ សង្កាត់ ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អាជីវករ​និង​អ្នករត់​តាក់​ស៊ី​ជិត​១០០​នាក់ បាននាំគ្នា​កាន់​រូប សម្តេច តេជោ​ហ៊ុនសែន និង ក្រដាស​  ស​.​ជ​.​ណ របស់​សម្តេច ម្នាក់​១​សន្លឹកៗ ផ្ទុះ​ការតវ៉ា​សាជាថ្មី​ពាក់ព័ន្ធ​នឹង​រឿង​ចង់​ដេញ​ពួកគាត់​ចេញពី​បេនឡាន​ចាស់​មិន​ឲ្យ​លក់ដូរ​ក្នុង​បេនឡាន​នេះ​បន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគាត់​បាន​និយាយ​ប្រាប់​អ្នក​យក​ព័​ត៌មាន​ទាំង​ព្រម​គ្នា​ថា នៅ​ព្រឹក ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ ២០២៣​កន្លងមក ឈ្មោះ ឈៀង​គិរី​រ័ត្ន ម្ចាស់​អាជីវកម្ម​វិនិយោគទុន​ម្ចាស់​ចំណតរថយន្ត​តូចធំ​ទាំង​២​បាន​យក​លិខិត​១​ច្បាប់​ចេញ​ដោយ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​មក​ឲ្យ​អាជីវករ និង​អ្នករត់​តាក់​ស៊ី​១​តូប​១​ច្បាប់​ក្នុង​លិខិត​នោះ​បញ្ជាក់​ថា តាម​កិច្ចសន្យា​ធ្វើ​អាជីវកម្ម​ភា​ស៊ី​ចំណត​រថយន្តក្រុង​តូច​ធំ ទាំង​២​ក្នុង​ខេត្តបន្ទាយមានជ័យ ចុះ​ថ្ងៃទី​១ ខែមករា ឆ្នាំ ២០០៨ រវាង​ឈ្មោះ ឈៀង​គិរី​រ័ត្ន ជាមួយនឹង​មន្ទីរ​សាធារណៈ​ការដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ហើយ​បញ្ចប់​សិទ្ធិ វិនិយោគ​ប្រគល់ជូន​សាលាខេត្ត​វិញ​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ ២០២៣​នេះ ការជួល​តូប​និង​ទីតាំង​អាជីវកម្ម និង​ក្រុម​អ្នករត់​តាក់ស៊ី ក្នុង​បរិវេណ​ចំណត​រថយន្ត​ទាំង​២​និង​ត្រូវ​បញ្ឈប់​ជាបន្ទាន់​ចាប់ពី​ថ្ងៃ​ទី ១៤ ខែ សីហា ឆ្នាំ ២០២៣​ជា​កំហិត​  តែ​តាម​ការពិត​ចំណត​បេនឡាន​តូច​ធំ​ទាំង​២ ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោ​ភ័យ ខេត្តបន្ទាយមានជ័យ នេះ​តាម​កិច្ចសន្យា​ធ្វើ​អាជីវកម្ម​ភា​ស៊ី​ចំណត​រថយន្ត​ក្រុង​តូចធំ​ទាំង​២​នេះ​ដល់​ទៅ​ឆ្នាំ ២០២៧​ឯណោះ​ ទើប​ដាច់​ទើប​ម្ចាស់​ក្រុមហ៊ុន​មាន​សិទ្ធិ​ដេញ​អាជីវករ​និង​អ្នក​រត់​តាក់​ស៊ី​ចេញ​បាន​។

អាជីវករ​និង​អ្នក​រត់​តាក់ស៊ី​បាន​និយាយប្រាប់​អ្នកយក​ព័​ត៌មាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះ​នៅ​ព្រឹក ថ្ងៃ​ទី​១៩ មាន​មនុស្ស​ម្នាក់ បាន​តេ​មក​ប្រាប់ ឲ្យ​អាជីវករ​លក់ដូរ​នៅក្នុង​បេនឡាន ចាស់ និង​បេនឡាន​ថ្មី ចូលមក​ដោះស្រាយ​និង​ធ្វើ​ការ​សុំ​សំណូមពរ តើ​អាជីវក​រទាំង​អស់ចង់​បាន​អ្វី​ឲ្យ​ពិតប្រាកដ​។

ពេលនោះ​មាន​ក្រុមការងារ​១​ក្រុម មាន​សម្លៀក​បំពាក់ អាវ​ស ខោ​ខ្មៅ​ធម្មតា មិន​ដឹង​ថា​មក​ពី​ណា គ្មាន​លិខិតស្នាម​សំ​គាស់​អ្វី​បន្តិច​ទាល់តែសោះ បាន​មក​ប្រាប់​ឲ្យ​អាជីវករ​ចូល​ម្តង​ម្នាក់​ក្នុង​បន្ទប់​ក្នុង​ស្នាក់ការ ដើម្បី​សួរ​នាំ​និង​ឲ្យ​អាជីវករ​ធ្វើការ​សំណូមពរ​តើ​ចង់បាន​អី​ឲ្យ​ពិតប្រាកដ​និង​ឲ្យ​អាជីវករ​ផ្តិតមេដៃ​ទាំង​បង្ខំ​  ទើប​ឲ្យ​ចេញពី​បន្ទប់​បាន ពេលនោះ​មាន​អាជីវករ និង​អ្នក​រត់​តាក់​ស៊ី​ជាច្រើន​នាក់​មិន​សុខចិត្ត​ដោយ​មើល​ឃើញ​ទង្វើ​របស់​ក្រុមការងារ​ឲ្យ​ចូល​ម្តង​ម្នាក់​លាក់​លៀមៗ​ក៏​នាំគ្នា​សម្រុកចូល​ទាំងអស់គ្នា​សួរដេញដោល​ទៅ​ក្រុមការងារ​ហេតុ​អី​ក៏​ឲ្យ​ចូល​ម្តងម្នាក់​ពេលនោះ​មាន​បុរស​ម្នាក់​ចេញមក​មុខ​ទីស្នាក់ការ និយាយ​ពីនេះ​ពី​នោះ ដោយ​ឃើញ​ទិដ្ឋភាព​មិន​ស្រួល អា​ជីវករ និង​អ្នករត់​តាក់​ស៊ី​សួរ​សំណួរ​ទៅលើ​បុរស​នោះ​ថា អ្នកណា​អ្នក​ចាត់តាំង​ឲ្យ​លោក​មក​ដោះស្រាយ​អត់​មាន​សំបុត្រ​បេសកកម្ម​អញ្ចឹង ម្តង​និយាយ​ថា តំណាង​អភិបាលខេត្ត ម្តង​និយាយថា​តំណាង​អភិបាលក្រុង ដល់​សួរ​ដេញ​ខ្លាំងៗ​ក្រុមការងារ​យក​ឥ​វ៉ាន់ដា​ក់ឡាន​ជិះ​ចេញទៅ​បាត់អស់​គ្មាន​និយាយ​អី​បន្ត​ទៀត​។

ក្នុងនោះ​អាជីវករ​បាន​និយាយប្រាប់​អ្នក​យក​ព័​ត៌មាន​ឲ្យ​ដឹង​បន្ត​ថា ​ពួកគាត់​បាន​លើក​យក​រូប​សម្តេច និង​ចំណារ​របស់​សម្តេច​មកកាន់​គ្រប់​ដៃ យោង​តាម​ប្រសាសន៍​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី ២១ ខែ​កក្ត​ដា ឆ្នាំ​២០១៦ នៅ​សាលាខេត្ត​បន្ទាយមានជ័យ​សម្តេច​បាន​បញ្ជាក់​ថា ​មិន​មាន​ការដោះដូរ​ចំណតរថយន្ត​ក្រុង​សេរី​សោភ័ណ​  ខេត្តបន្ទាយមានជ័យ​នោះឡើយ ដោយ​រក្សាទុក​ចំណតរថយន្ត​ដែល​សល់​ពី​សម័យ​បារាំង​មួយ​នេះ​ឲ្យ​ប្រជាពលរដ្ឋ​ប្រកបមុខរបរ​ជា​បន្ត​ទៀត ព្រោះ​បេនឡាន​ចាស់​នេះ​តាំង​ជំនាន់​បារាំង​នៅ​ចំ​កណ្តាល​បេះដូង​ខេត្តបន្ទាយមានជ័យ​ជិត​១០០​ឆ្នាំ​មកហើយ​ បេនឡាន​នេះ​វា​ស្មើ​ទៅ​និង​វត្ថុ​បូរាណ​មួយ​ហើយ​។ និង​យោង​តាម​លិខិត​លេខ ១៣ ៥៣ សជណ ចុះ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី លិខិត​លេខ ៦២៧ សជណ ផល ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី លិខិត​លេខ​ចុះ​ថ្ងៃទី​២ ខែ​កក្ក​ដា ឆ្នាំ ២០១៦​របស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ​គឹមយ៉ាន ចំណារ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី ២៥ ខែ​កក្ត​ដា ឆ្នាំ​២០១៦ យោង​ខាងលើ​ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល​បានសម្រេច​យល់ព្រម​លុបចោល​ការ​ដោះដូរ​ទីតាំង​ចំណតរថយន្ត​ក្នុង​ក្រុង​សិរីសោភ័ណ យកទៅដាក់​កន្លែង​ផ្សេង​ជាដាច់ខាត ទោះបី​បេនឡាន​នេះ​ដាច់​អាណត្តិ​ក៏ដោយ ប្រគល់​ទៅ​ឲ្យ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ កាន់កាប់​ក៏ដោយ​រក្សា​បេនឡាន​ចាស់ ថ្មី​នេះ​ទុក​នៅ​ដដែល​។

អាជីវករ លក់ដូរ​ក្នុង​បេនឡាន និង​អ្នករត់​តាក់ស៊ី​ទាំងអស់​បាននាំគ្នា​និយាយ​ថា ​ដាច់​អាណត្តិ​ហើយ​បើ​ចង់​ដេញ​ក្រុម​គាត់​ចេញ​បាន ​លុះ​ត្រា​តែ​មាន​  សជណ ថ្មី ដែល​ចេញ​ដោយ សម្តេច​  ហ៊ុនសែន​ផ្ទាល់​ទើប​ពួកគាត់​អាច​រើ​តូប​ចេញ​បាន​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៤ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤៤ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម