Connect with us

ព័ត៌មានជាតិ

លោក កែវ រតនៈ ស្នើ​ក្រុមការងារ​អគ្គិសនី​កម្ពុជា​ផ្ដល់​ការ​គាំទ្រ​អគ្គនាយក​អគ្គិសនី​ថ្មី​ដែល​បន្ត​ការងារ​ជំនួស​លោក​

បានផុស

នៅ

​មុន​ចាក​ចេញពី​តំណែង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ ស្នើ​ឱ្យ​ក្រុមការងារ​អគ្គិសនី​កម្ពុជា​ផ្ដល់​ការ​គាំទ្រ​ដល់​អគ្គនាយក​អគ្គិសនី​ថ្មី​ដែល​បន្ត​ការងារ​ជំនួស​លោក​។ នេះ​បើតាម​ខ្លឹ្​ម​សារ​នៅក្នុង​វីដេអូ​រយៈពេល​ជិត​៥​នាទី ដែល​ផ្សព្វផ្សាយ​ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក Kroko ក្រគរ កែវ រតនៈ នា​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០២៣​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កែវ រតនៈ ដែល​ត្រូវ​ចាក​ចេញពី​តំណែង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​ទៅ​បំពេញការងារ​ក្នុង​តំណែង​ថ្មី ចាប់ពី​ថ្ងៃទី​២២​ ខែសីហា​ ឆ្នាំ​២០២៣ បាន​អំពាវនាវ​ទៅកាន់​ក្រុមការងារ​អគ្គិសនី​កម្ពុជា សូមឱ្យ​ក្រុមការងារ​ទាំងអស់​រួប​រួមគ្នា​ជា​ធ្លុង​មួយ ផ្ដល់​ការ​គាំទ្រ​ដល់​បេក្ខជន​អគ្គនាយក​ថ្មី ដែល​ចូលមក​បន្តការងារ​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​បន្ត​ពី​រូបលោក​។

លោក​ក៏បាន​រំលឹក​ឡើងវិញ​ទៅកាន់​ក្រុមការងារ​អគ្គិសនី​កម្ពុជា​ថា ក្នុង​គោលដៅ​រួម អង្គភាព​ក្រុម​ការងារ​អគ្គិសនី​កម្ពុជា​ គឺ​មិនមែន​ជា​ក្រុមគ្រួសារ​របស់​បុគ្គល​ណា​ម្នាក់​នោះ​ទេ ក្រុមការងារ​អគ្គិសនី​គឺជា​ក្រុម​គ្រួសារ​ដើម្បី​បុព្វហេតុ​របស់​ជាតិ​ទាំងមូល​។

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ក៏បាន​អរគុណ​ទៅកាន់ រៀមច្បង​របស់​លោក​ក្នុង បុគ្គលិក ក្រោម​ឱវាទ​របស់លោក ក្នុង​ក្រុមការងារ​អគ្គិសនី​កម្ពុជា ដែល​បាន​ស្រឡាញ់​រាប់អាន​លោក ប្រកៀក​ស្មា​គ្នា​ជាមួយ​លោក បំពេញការងារ​នៅ​អគ្គិសនី​កម្ពុជា​រយៈពេល​១៥​ឆ្នាំ​មកនេះ​។

​លោក​ក៏បាន​រំលឹក​ដល់​គ្រា​ដ៏​លំបាក ពេល​ដែល​លោក​ចូល​បំពេញការងារ​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​ដំបូង​ក្នុង​ឆ្នាំ​២០០៨ ​គឺ​កាលណោះ អគ្គិសនី​កម្ពុ​ជាមាន​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា ការ​ខ្វះ​ភ្លើង​ប្រើប្រាស់ តម្លៃ​ភ្លើង​ថ្លៃ គ្មាន​ស្ថេរភាព កង្វះខាត​ធនធានមនុស្ស ទាំង​ក្នុង​អង្គភាព​អគ្គិសនី​កម្ពុជា​និង​ក្នុង​វិស័យ​ថាមពល​ទាំងមូល​។

​លោក កែវ រតនៈ ក៏បាន​រំលេច​នូវ​មូល​ហេតុដែល​អគ្គិសនី​កម្ពុជា​បាន​រីកចម្រើន ហើយ​ដោះស្រាយ​បញ្ហា​ដែល​ធ្លាប់តែ​លំបាក​ឱ្យ​រលូន​បាន​គឺ ដោយសារ​តែមាន​បុគ្គលិក​រាប់​ចាប់តាំងពី​សន្តិសុខ អ្នក​អនាម័យ វិស្វករ​ជំនាញ ថ្នាក់ដឹកនាំ​ប្រតិបត្តិ​ករ ជា​អ្នក​លះបង់ ប្រឹងប្រែង​ជួយ​លោក​ប្រកបដោយ​ការទទួលខុសត្រូវ ជាពិសេស​គឺ​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​អ្នក​ចាំ​ជួយ​ជ្រោមជ្រែង ទើប​ខ្លួន​លោក​អាច​សម្រេច​ការងារ​បាន​រីកចម្រើន​មកដល់​សព្វថ្ងៃ​។

​លោក កែវ រតនៈ ក៏បាន​រំលេច​ថា លោក​បានសម្រេច​ហៅ​ក្រុមការងារ​អគ្គិសនី​កម្ពុជា​ថា​ជា​គ្រួសារ​អគ្គិសនី​គឺ​ដោយសារ​៖ ទី​១ តម្កល់​ប្រយោជន៍​ប្រជាជន ប្រយោជន៍​ជាតិ​ជាធំ លើស​ពី​ប្រយោជន៍​បុគ្គល មាន​វិន័យ​ការងារ​ម៉ឺងម៉ាត់ បង្កើន​សាមគ្គី​ផ្ទៃក្នុង យោគយល់ អត់ធ្មត់ ជាមួយ​និវត្តជន​វ័យ​ចំណាស់ ដែល​ជួយ​ការងារ​ឱ្យ​រីកចម្រើន​តាំងពី​ដំណាក់កាល​លំបាក​។ ទី​២ លើក​តម្កើង​នារី ព្រោះ​នារី​បានរួម​ចំណែក​ដ៏​សកម្ម​ក្នុង​ការងារ​ប្រតិបត្តិ​គ្រប់​កម្រិត ដែល​បាន​បម្រើ​ការងារ​ទូទាំង​ប្រទេស មានឱកាស​ដឹកនាំ​។ ទី​៣ ការ​យកចិត្តទុកដាក់​ជាមួយ​យុវជន យុវនារី តាមរយៈ​ការប្រឡងប្រជែង ការផ្ដល់​អាហារូបករណ៍​ដោយ​តម្លាភាព យកចិត្តទុកដាក់​ចែករំលែក​បទពិសោធន៍​ដល់​អ្នក​បន្តវេន​។

លោក​ក៏បាន​សន្យា​ថា ​វិល​ទៅ​ជួប​ក្រុមការងារ​អគ្គិសនី​កម្ពុជា​ជាថ្មី​ ដើម្បី​បម្រើ​ការងារ​ឱ្យ​កើតជា​ប្រយោជន៍​សម្រាប់​ជាតិ​បន្ថែមទៀត​។

​សូមជម្រាបថា លោក កែវ រតនៈ ចូលកាន់​តំណែង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​នៅក្នុង​ឆ្នាំ​២០០៨ ដែល​គិត​មកដល់​បច្ចុប្បន្ន​មាន​រយៈពេល​ប្រមាណ​ជាជាង​១៥​ឆ្នាំ​មក​ហើយ​។ យ៉ាងណា​បើតាម​បញ្ជី​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​នេះ លោក កែវ រតនៈ​គឺជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​៕

ដោយ ៖ ង៉ិ​ល ណា​រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម