Connect with us

ព័ត៌មានជាតិ

​ខេត្ត​បាត់ដំបង បើក​កិច្ចប្រជុំ​ពន្លឿន​ដោះស្រាយ​​​គម្រោង​ជីកស្ដារ​ប្រឡាយ​កុំ​ឲ្យ​លិច​ក្រុង

បានផុស

នៅ

កាល​ពី​ថ្ងៃទី២១ ខែ​សីហា ឆ្នាំ២០២៣ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសធារណការនិង​ដឹកជញ្ជូន និង​លោក សុខ លូ អភិបាលនៃ​គណៈអភិបាលខេត្តបាត់ដំបង បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ស្ដីអំពីវឌ្ឍនភាពការងារ និង​ផ្ដល់កិច្ចសហការ​ក្នុងការជួយ​ពន្លឿនដោះស្រាយ​ផល​ប៉ះពាល់​គម្រោង​ជីកស្ដារប្រឡាយកំពង់សីម៉ាក្រុងបាត់ដំបង។

ក្រុងបាត់ដំបងបានទទួលគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន​លើគម្រោង​ស្ដារប្រឡាយ​មេ​កំពង់សីមា ប្រវែង ៥,០០០ម៉ែត្រ និងស្ថាបនាលូប្រអប់កម្ពស់ ២ ម៉ែត្រ ទទឹង២ម៉ែត្រ ចំនួន ១៥ កន្លែង សម្រាប់ធ្វើការរំដោះទឹកលិចក្រុងបាត់ដំបង ប៉ែកខាងលិចស្ទឹង ដែលប្រឡាយមេ១ខ្សែនេះឆ្លងកាត់សង្កាត់ចំនួន៦គឺ សង្កាត់ទួលតាឯក សង្កាត់ចំការសំរោង សង្កាត់ស្លាកែត សង្កាត់អូរម៉ាល់ សង្កាត់វត្តគរ និងសង្កាត់អូរចារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណាក់កាលនៃការអនុវត្តគម្រោងស្ដារប្រឡាយមេ​រំដោះទឹកលិចនេះ ក៏កំពុង​ជួបប្រឈម​នឹង​បញ្ហា​មួយចំនួន​ពាក់ព័ន្ធទៅនឹងបញ្ហាសំណង់​របស់ប្រជាពលរដ្ឋ​ដែលកំពុងរំលោភលើដីចំណី

ពិសេស​ដីចំណីប្រឡាយ ដោយប្រជាពលរដ្ឋមួយចំនួនបានធ្វើសំណង់ផ្ទះពីលើប្រឡាយ និង​មួយ​ចំនួន​ចាក់ដីបំពេញបិទប្រឡាយតែម្ដង ដែល​ក្រុមការងារ​ទាមទារឱ្យ​មានការ​រុះរើ​ចំពោះ​សំណង់​ដែល​មិនមាន​របៀប​រៀបរយ សំណង់​លើខ្នងប្រឡាយ និង​សំណូមពរ​ឱ្យប្រជាពលរដ្ឋធ្វើស្ពាន ឬ​ដាក់​លូ​ទៅតាមទំហំ និងលំហូរ តាមបច្ចេកទេសរបស់ក្រុមការងារ ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង និង​ចៅសង្កាត់​ដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការដោះស្រាយ​ជាបន្ទាន់​ចំពោះ​ប្រជាពលរដ្ឋ​ណាដែល​បានសាងសង់​សំណង់​លើខ្នងប្រឡាយ ឬរំលោភលើចំណីប្រឡាយទាំងនោះ និង​ត្រូវ​ធ្វើការ​រុះរើ​ជាបន្ទាន់ ដើម្បីពន្លឿនដល់ការស្ដារប្រឡាយកំពង់ស៊ីមាឱ្យភាពមានភាពរលូន។

លោក​បានបន្តទៀតថា អាជ្ញាធរមូលដ្ឋានទាំងអស់​មិនត្រូវបណ្ដែតបណ្ដោយ​ឱ្យមានការសាងសង់​សំណង់​អាណាធិបតេយ្យ ឬសំណង់គ្មានរបៀបរៀបរយដែលរំលោភលើដីចំណីផ្លូវ ឬរំលោភ​លើ​ដី​ចំណី​ប្រឡាយណាមួយឡើយ បើសិន​ឃើញមានការសាងសង់​ណាមួយត្រូវធ្វើការ​ដោះស្រាយ​រុះរើ ឬបញ្ឈប់​ភ្លាមៗ​ជាបន្ទាន់ មិនត្រូវបណ្ដែតបណ្ដោយឱ្យទុកយូរទេ បើមិនដូច្នេះទេ នឹង​បង្កឱ្យមាន​ការរំលោភ​លើដីចំណីផ្លូវ ចំណីប្រឡាយ និង​សំណង់អាណាធិបតេយ្យកាន់តែច្រើនឡើងៗ ពិបាក​ក្នុង​ការ​ដោះស្រាយ និងត្រូវធ្វើការដោះស្រាយ ឬរុះរើឱ្យមានភាពស្មើភាពគ្នា មិនត្រូវ​មានការ​លំអៀង​ណាមួយ​ឡើយ៕

អត្ថបទ៖ សៅ រិទ្ធិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៤ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម