Connect with us

ជីវិតកម្សាន្ដ

ឆ្លងកាត់បទពិសោធន៍លើកដំបូង ណាន ណាន តាំងចិត្តសម្រេចក្ដីស្រមៃក្នុងវិស័យដើរម៉ូដ

បានផុស

នៅ

មហាជន​ដឹង​ហើយ​ថា កម្មវិធី​ប្រកួត​បវរកញ្ញា​យុវតី​កម្ពុជា ២០២៣ (Miss Preteen International Cambodia 2023) ត្រូវ​បាន​បញ្ចប់​កាលពី​ថ្មីៗ​នេះ ខណៈ​កូនស្រី​តារា​កំប្លែង​អ្នកនាង អ៊ីត គឺ កញ្ញា ង៉ាស្រីណាន ហៅ ណាន ណាន ដណ្ដើម​បាន​ជ័យលាភី​រង​លំដាប់​ទី ៣ នៃ​ការ​ប្រកួត​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផល​រង​លំដាប់​ទី ៣ នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​បង្ហាញ​ការ​អបអរសាទរ​ចំពោះ ណាន ណាន ខណៈ ស្រី​អ៊ី​ត ដែល​ជា​ម្ដាយ​អះអាង​ថា ទម្រាំ​កូនស្រី​ដើរ​ដល់​ចំណុច​នេះ​មិនមែន​រឿង​ងាយ​ស្រួល​ទេ។ ថ្វីត្បិតតែ​យ៉ាង​នេះ​ក្ដី សម្រាប់ ណាន ណាន នៅតែ​តាំងចិត្ត​សម្រេច​ក្ដី​ស្រមៃ​ក្លាយ​ជា​ម្ចាស់​មកុដ បន្ទាប់ពី​ឆ្លងកាត់​បទពិសោធន៍​លើកដំបូង។

ង៉ា ស្រីណាន បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ពី​អារម្មណ៍​របស់​ខ្លួន​ថា «ខ្ញុំ​សារភាព នេះ​ជា​លើកដំបូង​ដែល​ខ្ញុំ​ចូល​វិស័យ​ដើរ​ម៉ូដ​ជា​លើក​ទី ១ ខ្ញុំ​មិនដែល​ដើរ​ម៉ូដ​ពីមុនមក​ទេ មុននឹង​ខ្ញុំ​ហ៊ាន​ជើង​ចូល​វិស័យ​ដើរ​ម៉ូដ ខ្ញុំ​គិត​ថា វា​ស្រួល​បំផុត តែ​ពេលដែល​ខ្ញុំ​ចាប់ផ្ដើម​ហ៊ាន​ចូល សម្រាប់​ខ្ញុំ​វា​មិន​ងាយស្រួល​ដូច​ការ​គិត​ទេ តែ​សួរ​ថា ខ្ញុំ​ឈប់​អត់? ខ្ញុំ​ចុះចាញ់​អត់? ខ្ញុំ​បន្ត​ធ្វើ​អត់?»។

ណាន ណាន និយាយ​បន្ត​ថា ជា​ចម្លើយ​គឺ​នាង​មិន​ឈប់​ទេ មិន​ចុះចាញ់​ទេ។ នាង​នៅតែ​បន្ត ប្រសិន​រឿង​ប៉ុណ្ណឹង​ខ្លួន​ធ្វើ​មិនបាន ចុះ​បើ​សិន​ទៅ​មុខ នាង​ជួប​អ្វី​ដែល​ពិបាក​ជាង​ហ្នឹង តើ​ពឹង​អ្នកណា? អ៊ីចឹង​នាង​ត្រូវតែ​ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​ដើរ​ឲ្យ​ដល់​ចំណុច​នោះ​(​ឈ្នះ​មកុដ​)។

បវរកញ្ញា​លំដាប់​រង​ទី ៣ ណាន ណាន និយាយ​បន្ថែម​ថា «ខ្ញុំ​ពិតជា​អរគុណ​ទៅ​ដល់​លោកគ្រូ អ្នកគ្រូ ដែល​បាន​បង្ហាត់​ណែនាំ​ខ្ញុំ​រហូត​មក ម៉ាក់ ប៉ា យាយ តា បងប្អូន ដែល​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​ខ្ញុំ​រហូត អរគុណ​ខ្លាំង​ហេ្វនៗ ណាន ណាន ដែល​ស្រលាញ់ និង​គាំទ្រ​ខ្ញុំ​រហូត ខ្ញុំ​ពិតជា​ស្រលាញ់​បងៗ ហ្វេនៗ ណាស់»។

សូម​បញ្ជាក់​ថា កញ្ញា ង៉ា ស្រីណាន ហៅ ណាន ណាន ជា​កូនស្រី​បង្កើត​របស់​អ្នកនាង ស្រី​អ៊ីត​ដែល​មាន​ឈាមជ័រ​ម្ដាយ​ជា​អ្នក​សិល្បៈ​ដែរ​នោះ ក៏​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា នាង​មាន​ទេពកោសល្យ និង​សមត្ថភាព​ធ្វើ​បាន​ល្អ មិន​ចាញ់​បេក្ខភាព​ដទៃ​ទៀត​ទេ ដោយ​បូករួម​នឹង​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​លេចធ្លោ ពោល​កន្លងមក ណាន ណាន អាច​ដណ្ដើម​បាន​ជ័យលាភី​រង​លំដាប់​ទី ៣ នៃ​ការ​ប្រកួត​ខាង​លើ​នេះ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម