Connect with us

កីឡា

ក្រោយផ្តួល ផល សោភ័ណ្ឌ កីឡាករ Nabati ទារ៥​ម៉ឺនដុល្លារទើបព្រមមកប្រកួតគុនខ្មែរ

បានផុស

នៅ

កីឡាករ​រុស្ស៊ី Kamran Nabati បាន​ទារ​តម្លៃ​ខ្លួន​ប្រមាណ​៥​ម៉ឺន​ដុល្លារ​អាមេរិក​ទើប​យល់​ព្រម​ប្រកួត​ជា​មួយ​កីឡាករ​គុន​ខ្មែរ​ដែល​ចង់​សង​សឹក​ឲ្យ​កីឡាករ ផល សោភ័ណ្ឌ ដែល​សន្លប់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ផ្តួល ផល សោភ័ណ្ឌ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​តាម​រយៈ​រន្ទះ​ជើង​ផ្កាប់​ចាន អ្នក​គាំទ្រ​គុន​ខ្មែរ និង​ផ្គូផ្គង​មួយ​ចំនួន​ចង់​ឲ្យ​កីឡាករ​រុស្ស៊ី Nabati មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ដើម្បី ផល សោភ័ណ្ឌ ឬ​កីឡាករ​គុន​ខ្មែរ​ផ្សេង​ទៀត​សងសឹក។

ជា​ពិសេស លោក អេ ភូថង ក៏​ចង់​ឲ្យ​កូន​ប្រុស​របស់​លោក គឺកីឡាករវ័យក្មេង​ អេ អាំម៉ារីន ភូថង ប្រកួត​ជា​មួយ Nabati ដែរ ក្នុង​នោះ​ក៏​មាន​រូប​ភាព​ផ្គូ​ផ្គង​គ្នា​​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម Facebook។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​ឲ្យ​មាន​កីឡាករ​គុន​ខ្មែរ​សង​សឹក Nabati បាន​លើក​ឡើង​ថា ៖«ខ្ញុំ​គោរព​ចំពោះ​​ជើង​ឯក​គុន​ខ្មែរ​ម្នាក់​នេះ។ ​កីឡាករ​កម្ពុជា​ចង់បង្កើន​លុយ​​ ហើយ​ពួក​គេ​ចង់​ឲ្យ​មាន​ការ​ប្រកួត​​គុន​ខ្មែរ។ ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ ប៉ុន្តែ​ប្រសិន​​បើ ពួក​គាត់​ពិត​ជា​ចង់​បាន​មែន ខ្ញុំ​គិត​ថា យក​ល្អ​គឺ​​បង្កើន​​​​តម្លៃ​ខ្ញុំ​វិញ។ តើ​គិត​យ៉ាង​ម៉េច​ដែរ​ចំណុច​នេះ?

«សួស្តី​កម្ពុជា ខ្ញុំ​បាន​ឮពីអ្វី​ដែល​​មាន​កីឡាករ​ចង់​ប្រកួត​ជា​មួយ​ខ្ញុំ​បន្ទាប់។ ទទួល​បាន​ ខ្ញុំ​ត្រៀម​​ជា​និច្ច​ ប៉ុន្តែ​​អ្នក​ត្រូវ​ឲ្យ​តម្លៃ​ខ្លួន​ខ្ញុំ​៥​ម៉ឺន​ដុល្លារ​អាមេរិក»។ Nabati បាន​បញ្ជាក់។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ ជើង​ឯក​គុន​ខ្មែរ ផល សោភ័ណ្ឌ បាន​បរាជ័យ​ក្រោម​រន្ទះ​ជើង​របស់​កីឡាករម្ចាស់​ផ្ទះ​រុស្ស៊ី Kamran Nabati នៅ​ដើម​ទឹក​ទី​១ នៅកម្មវិធី RCC Fair Fight 22 នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤៦ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ១ ម៉ោង មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម