Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីរកឃើញអាវុធAKមួយដើមក្នុងរថយន្ដ

បានផុស

នៅ

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ក្រោយឆែករកឃើញអាវុធ​AKមួយដើមនៅក្នុងរថយន្ដ ក្នុងប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះនៅផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ រុន សុវណ្ណវុត្ថា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៨G ផ្លូវលំ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ បើករថយន្តម៉ាក TOYOTA ព្រូស ស៊េរីឆ្នាំ2010 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2BM-9691។

ក្នុងប្រតិបត្តិការចុះអនុវត្តត្រួតពិនិត្យអាវុធជាតិផ្ទុះនេះ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឆែករកឃើញអាវុធម៉ាកAK47 លេខ16193934 ស្វាយបត់ ផលិតនៅប្រទេសចិន បង់១គ្មានគ្រាប់ ដែលជនសង្ស័យលាក់ទុកក្នុងរថយន្ដ។

ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌដូនពេញដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២៦ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៥៥ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៥៦ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម