កីឡា
Gary Neville ថា ថ្នាក់ដឹកនាំ Man Utd អសមត្ថភាពលើករណីកីឡាករ Greenwood
លោក Gary Neville អតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Manchester United បានរិះគន់ការបកស្រាយរបស់ក្លិប Manchester United ជុំវិញករណីកីឡាករ Mason Greenwood គឺពិតជាអន់ និងជាថ្នាក់ដឹកនាំអសមត្ថភាព។
ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ កីឡាករ Greenwood នឹងចាកចេញពីក្លិបតាមកិច្ចព្រមព្រៀង បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងរយៈពេល៦ខែ។ វាបានកើតឡើង បន្ទាប់ពីមានការចោទប្រកាន់លើកីឡាករលើករណីប៉ុនប៉ងរំលោភកាលពីខែកុម្ភៈ។ ក្រោយពីមានករណីនេះកើតឡើងវាច្បាស់ណាស់ចាប់ពីថ្ងៃដំបូងគឺ Mason Greenwood នឹងមិនលេងឱ្យ Manchester United ម្តងទៀតទេ។ បើតាមសម្ដីរបស់អតីតខ្សែការពារ Neville។
Greenwood ត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ២០២២ បន្ទាប់ពីរង់ការចោទប្រកាន់លើករណីប៉ុនប៉ងរំលោភ។ ក្នុងសេចក្តីថ្លែងការណ៍មួយ Greenwood បានទទួលស្គាល់ថា ខ្លួនមានកំហុសមែន ប៉ុន្តែរូបគេបញ្ជាក់ថា៖«ខ្ញុំមិនបានធ្វើអ្វីដូចដែលគេបានចោទប្រកាន់ខ្ញុំទេ»។
ក្លិប Manchester United បានចេញសេចក្តីថ្លែងការណ៍ថា ៖«ផ្អែកលើភស្តុតាងដែលមាន យើងបានសន្និដ្ឋានថា ភស្តុតាងត្រូវបានបង្ហោះតាមអ៉ីនធឺណិតមិនផ្តល់រូបភាពពេញលេញទេ ហើយបានបញ្ជាក់ថា Mason Greenwood មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ពីដំបូងឡើយ»។
ការប្រកាសលទ្ធផលនៃការស៊ើបអង្កេតត្រូវបានរំពឹងទុកមុនពេលការប្រកួតបើកឆាកក្នុងក្របខណ្ឌ Premier League របស់ក្លិប Manchester United ទល់នឹង Wolves នៅថ្ងៃទី១៤ ខែសីហា ប៉ុន្តែត្រូវបានពន្យារពេលវិញ ដោយមានការជជែកវែកញែកយ៉ាងខ្លាំងអំពីសក្តានុពលរបស់ Greenwood ក្នុងការវិលមកកាន់ទឹកដី Old Trafford។
Manchester United បាននិយាយថា ពួកគេចង់ពិគ្រោះជាមួយក្រុមបាល់ទាត់នារីរបស់ខ្លួន និងកីឡាការិនីរបស់ខ្លួនដែលបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួត World Cup នារីនៅប្រទេសអូស្ត្រាលី មុនពេលប្រកាសការសម្រេចចិត្តអំពីអនាគតរបស់ Greenwood។ អ្នកគាំទ្រនារីបានប្រឆាំងនឹងការត្រលប់មកវិញរបស់ Greenwood ដោយបានដាក់ចេញនូវញត្តិដ៏វែងមួយដោយលើកឡើងថា ប្រសិនបើការវិលត្រឡប់របស់កីឡាករ Greenwood កើតមានមែននោះគឺជាការបង្ហាញពីការមិនឲ្យតម្លៃស្ត្រី។
ដោយសារដំណោះស្រាយរបស់ក្លិប Manchester United លើករណីរបស់កីឡាករ Greenwood ហាក់មិនច្បាស់លាស់ និងគ្មានចំណាត់ការណាមួយពិតប្រាកដ ទើបធ្វើឲ្យអតីតខ្សែការពារក្លិប Manchester United កីឡាករ Gary Neville បានរិះគន់ធ្ងន់ៗចំពោះថ្នាក់ដឹកនាំក្លិបដែលអសមត្ថភាពក្នុងការដោះស្រាយលើករណីមួយនេះ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់