Connect with us

ព័ត៌មានអន្ដរជាតិ

មុនជូនដំណើរបងប្រុសត្រលប់ទៅថៃ លោកស្រី យីងឡាក់ បង្ហោះសារវែងមួយពេញដោយអត្ថន័យ

បានផុស

នៅ

មុនពេលដំណើរវិលត្រលប់មកកាន់ទឹកដីកំណើត​ កាលពីព្រឹកមិញនេះលោកស្រី យីងឡាក់ បាន​បង្ហោះ​រូបថត​ជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អមដោយ​សំណេរដ៏​វែងអន្លាយ​ពេញ​ដោយ​អត្ថន័យ ​ជូន​ដល់​បង​ប្រុសជាទីស្រលាញ់ដែលឃ្លាតចាកគ្រួសារ១៧ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​របស់លោកស្រី យីងឡាក់ បានបង្ហោះរូបភាពជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ​ក្នុងដំណើរវិលត្រលប់​ទៅ​ប្រទេស​ថៃ ​នា​ថ្ងៃ​ទី ​២២ ខែ​សីហា ឆ្នាំ​២០២៣ ដោយចុះចតនៅ​អាកាសយានដ្ឋាន​ដនមឿង តាម​យន្តហោះ​ឯកជនរបសលោក ជាមួយ​នឹង​សារ​ដ៏​មាន​អត្ថន័យ​មួយយ៉ាងរញ្ជួយ​ចិត្ត​។

លោកស្រី​បាន​សរសេរ​យ៉ាង​ដូច្នោះ​ថា “ថ្ងៃដែលបងប្រុសទន្ទឹងរង់ចាំបានមកដល់ហើយ!

ក្នុងរយៈពេល១៧ ឆ្នាំមកនេះបងប្រុសមាន​អារម្មណ៍ឯកោ វេទនា និងនឹកផ្ទះ ប៉ុន្តែត្រូវតែ​ស៊ូទ្រាំ។ ​ខ្ញុំ​ជឿ​ថា បងបានចំណាយ​ពេល​យូរ​ដើម្បី​គិតយ៉ាងមុតមាំ មុននឹងសម្រេចចិត្ត។ ប៉ុន្តែ​នៅ​ទី​បំផុត​ដោយសារក្ដីនឹករលឹកដល់ក្រុមគ្រួសារ ហើយ​ចង់​រស់​នៅ​ស្រុក​កំណើតវិញ ប្អូន​ក៏​គោរព​ការ​សម្រេច​ចិត្ត​ដ៏​ម៉ឺងម៉ាត់​របស់បងលើក​នេះ​ដែរ។ ប្អូនសូមថតរូបអនុស្សាវរីយ៍ដែលបានរួមដំណើរជាមួយបងប្រុសពីឌូបៃ មកជូនដំណើរបងនៅមុនពេលយន្តហោះនឹងត្រឡប់ទៅប្រទេសថៃ។

ប្អូនស្រីសូម​ជូនពរបងឲ្យជួប​តែ​សំណាងល្អ សូមធ្វើដំណើរត្រឡប់ទៅវិញដោយសុវត្ថិភាព អ្វីគ្រប់យ៉ាងគឺរលូន ហើយកុំភ្លេចថែរក្សាសុខភាពផង។ បងប្រុសមិន​បាច់​ព្រួយ​ទេ! ប្អូនស្រីម្នាក់នេះនឹងរឹងប៉ឹង អត់ធ្មត់ ហើយនឹងមើលថែខ្លួនឯងឲ្យបានល្អបំផុត បើទោះបីជាពួកយើងរស់នៅកន្លែងផ្សេងគ្នា ទីក្រុងផ្សេងគ្នា ព្រោះរយៈពេល៦ឆ្នាំហើយដែលខ្ញុំបានឃ្លាតឆ្ងាយពីស្រុកកំណើត​ ហើយមានបងប្រុសម្នាក់ដែលមើលថែប្អូនបានយ៉ាងល្អ។ ប៉ុន្តែនៅតែមិនអាចទប់ចិត្តបាន ព្រោះនេះជាលើកទីមួយហើយដែលពួកយើងមិនបានធ្វើដំណើរជាមួយគ្នាទៀត។

ទោះយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា ថ្ងៃដែលបងប្រុសទន្ទឹងរង់ចាំបានរួមរស់ជាមួយគ្រួសារនឹងមកដល់ឆាប់ៗ។ សូមសំណាងល្អចំពោះបង ខ្ញុំស្រឡាញ់បងជានិច្ច បងប្រុសដ៏ល្អរបស់ខ្ញុំ”។

សូមរម្លឹកដែរថា លោក ថាក់ស៊ីន ធ្លាប់បាន​ពន្យារ​ពេល​វិល​ត្រឡប់​ចូលស្រុក​វិញ​ចំនួន ២០ ដង​មកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ មកម៉្លេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Yingluck Shinawatra 

ចុចអាន៖ត្រលប់ចូលស្រុកលើកនេះ លោក ថាក់ស៊ីន ប្រើយន្តហោះប្រណិតមួយគ្រឿងតម្លៃជិត ៧០ លានដុល្លារ

ចុចអាន៖លោក ថាក់ស៊ីន ត្រូវតុលាការកំពូល ថៃ ផ្ដន្ទាទោសដាក់ពន្ធនាគារ ៨ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម