Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាអគ្គមគ្គុទេសក៍ដឹកនាំវ័យក្មេងដ៏ឆ្នើមមួយរូបរបស់កម្ពុជា

បានផុស

នៅ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារអបអរសាទរ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភា នីតិកាលទី ៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងនោះដែរ ព្រះមហាក្សត្រ ក៏បានកោតសរសើរចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គុទេសក៍ដឹកនាំវ័យក្មេងដ៏ឆ្នើមមួយរូបរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈព្រះរាជសារចុះថ្ងៃទី​ ២២​ ខែសីហា ឆ្នាំ ២០២៣នេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះបន្ទូលបែបនេះថា «ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំមានហឫទ័យសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានរដ្ឋសភា នីតិកាលទី ៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឥស្សរជនជាតិជាសមាជិក-សមាជិកា រាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងកសាងប្រទេសជាតិជាបន្តទៅទៀត តាមមាគ៌ាដ៏ខ្ពង់ខ្ពស់ និងដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានកោតសរសើរដ៏កក់ក្តៅចំពោះឯកឧត្តមកិត្តិទេសា​ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គុទេសក៍ដឹកនាំវ័យក្មេងដ៏ឆ្នើមមួយរូបរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ និងគតិបណ្ឌិតខ្ពស់ ព្រមទាំងសមត្ថភាពពេញលេញ ទេពកោសល្យខ្ពស់ និងមានមនសិការស្នេហាជាតិ ជាពិសេសបាននឹងកំពុងដឹកនាំធ្វើសកម្មភាពជាគម្រូជាក់ស្ដែងជាច្រើនឆ្នាំ មកហើយទៅលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត។

តាមរយៈព្រះរាជសារដដែល ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះបន្ទូលបន្តថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងអាណត្តិទី ៧ ជាបន្តទៅទៀតនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនក្នុងជួររាជរដ្ឋាភិបាល នឹងបន្តដឹកនាំប្រទេសឲ្យទទួលបាននូវមហាជោគជ័យបន្ថែមទៀត លើបេសកកម្មដ៏ឧត្ដុង្គឧត្តម និងបន្តថែរក្សាស្ថិរភាព នយោបាយ សុខសន្តិភាព ដើម្បីជាឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម