ជីវិតកម្សាន្ដ
បវរកញ្ញា ៥៥ ប្រទេស នឹងមកប្រកួត Miss Planet International នៅកម្ពុជា ចុងឆ្នាំនេះ
ការប្រកួតកម្មវិធី Miss Planet International ជំនាន់ទី ៣ ត្រៀមធ្វើឡើងនៅប្រទេសកម្ពុជា នាអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ដោយក្នុងនោះនឹងមានវត្តមានបវរកញ្ញា ៥៥ ប្រទេស មកចូលរួមប្រកួត ដើម្បីតំណាងឲ្យប្រទេសនីមួយៗ។ នេះបើយោងតាមផេកផ្លូវការរបស់ Miss Planet International បានប្រកាសឲ្យដឹង កាលពីព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ នេះ។
នៅលើផេកផ្លូវការរបស់ Miss Planet International បានប្រកាសឲ្យដឹងថា កម្មវិធី នៃការប្រកួត Miss Planet International ជំនាន់ទី ៣ នឹងប្រព្រឹត្តធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានបវរកញ្ញា ៥៥ ប្រទេស ត្រៀមខ្លួនក្នុងការចូលរួមប្រកួតដ៏អស្ចារ្យមួយនេះ។
ផេកដដែល បញ្ជាក់ថា ចំពោះបេក្ខនារីបវរកញ្ញាទាំងអស់ នឹងមកដល់នៅថ្ងៃទី ១០ និង ១១ ខែវិច្ឆិកា ដើម្បីត្រៀមប្រកួត ហើយទស្សនា និងបានស្គាល់វប្បធម៌ដ៏អស្ចារ្យ នៃប្រទេសកម្ពុជា។ ចំណែកការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។
គួររម្លឹកថា កាលពីអំឡុងដើមឆ្នាំ ២០២៣ កន្លងទៅ កម្ពុជា ធ្លាប់ជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធី Miss Planet International 2023 ជំនាន់ទី ២ ម្ដង រួចមកហើយ កាលណោះបានរកឃើញម្ចាស់មកុដពិតប្រាកដ ដែលស័ក្ដិសមនឹងសមត្ថភាព រួមទាំងរូបសម្រស់ស្រស់ស្អាតនោះ គឺ កញ្ញា Maria LuisaVerel ជាបវរកញ្ញាមកពីប្រទេសហ្វីលីពីន ខណៈបវរកញ្ញាកម្ពុជា កញ្ញា ពក ស្រីល័ក្ខ ទទួលបានតំណែងលំដាប់រងទី ៦ ឬ The 6 Runner-Up៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍១ សប្តាហ៍ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ