ព័ត៌មានអន្ដរជាតិ
ក្រុមជួយសង្គ្រោះអាមេរិក រត់ប្រាស់អាយុ ដោយសារបំណាក់ដីភក់ បង្កឡើងដោយព្យុះត្រូពិក Hilary
វីដេអូមួយបានបង្ហាញពីក្រុមជួយសង្គ្រោះនិងអ្នកពន្លត់អគ្គិភ័យនៅក្នុងតំបន់ San Bernardino រត់ប្រាស់អាយុ ដោយសារតែការបាក់ដីភក់ដ៏ធំកាលពីចុងសប្តាហ៍ ដែលបង្កឡើងដោយព្យុះត្រូពិក Hilary។

ក្នុងវីដេអូដែលថតបានកាលពីរសៀលថ្ងៃអាទិត្យនៅតំបន់ Forest Falls នៃរដ្ឋកាលីហ្វ័រញ៉ា គេឃើញក្រុមអ្នកឆ្លើយតបដំបូង រត់គេចពីទឹក និងកាកសំណល់ភក់ ដែលហូរចុះចូលជ្រោះ។
យោងតាមគេហទំព័រ KTLA, គ្មាននរណាម្នាក់រងរបួសទេ ប៉ុន្តែការរអិលបាក់ដីនេះ បានបិទផ្លូវក្នុងតំបន់ ហើយធ្វើឲ្យក្រុមពន្លត់អគ្គិភ័យនៅឯស្ថានីយ៍ក្បែរនោះ ត្រូវជាប់គាំង។

ទោះបីជាយ៉ាងណាក៏ដោយ បំណាក់ដីភក់នេះមិនមែនជាឧប្បត្តិហេតុតែមួយឡើយ ពោលគឺរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង បានជួបប្រទះឧប្បត្តិហេតុទាក់ទងនឹងអាកាសធាតុជាច្រើនទៀត ខណៈពេលដែលខ្លួនត្រូវរងគ្រោះដោយភ្លៀងធ្លាក់ធ្ងន់ធ្ងរ និងខ្យល់បក់ខ្លាំង។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃអាទិត្យទី២០ខែសីហា តំបន់ Ventura នៃរដ្ឋកាលីហ្វ័រញ៉ា ក៏ជួបការរញ្ជួយដីកម្រិត៥.១រ៉ិចទ័រផងដែរ ខណៈព្យុះត្រូពិក Hilary វាយប្រហារ។

មុនមកដល់សហរដ្ឋអាមេរិក ព្យុះត្រូពិក Hilary បានវាយប្រហារនិងបណ្តាលឲ្យបាក់នៅរដ្ឋ Baja California ក្នុងប្រទេសម៉ិកស៊ិក ហើយក្រោយមក សហរដ្ឋអាមេរិក បានចេញការព្រមានដល់ប្រជាជន ៤២លាននាក់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។
គួរបញ្ជាក់ថា Hilary បានក្លាយជាព្យុះត្រូពិកទីមួយ ដែលវាយប្រហារតំបន់នេះ ចាប់តាំងពីព្យុះ Nora ក្នុងឆ្នាំ១៩៩៧៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ គ្រោះរញ្ជួយដី និងព្យុះត្រូពិក វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ក្នុងពេលតែមួយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?