Connect with us

ព័ត៌មានអន្ដរជាតិ

មិនត្រឹមតែជិះយន្តហោះប្រណិតទេ ឯតម្លៃនាឡិកាលោក ថាក់ស៊ីន ពាក់ចូលស្រុកលើកនេះ ក៏រាប់លាន

បានផុស

នៅ

ដំណើនៃការវិលត្រលប់ចូលប្រទេសថៃរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា កាលពីព្រឹកមិញ គេសង្កេតឃើញថា លោកបានពាក់នាឡិកាដៃប្រណិតពីរគ្រឿង មុននិងក្រោយមកដល់ទឹកដីកំណើត ខណៈតម្លៃក៏រាប់លាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ សម្រាប់នាឡិកាដ៏ប្រណិតទីមួយដែលលោក ថាក់ស៊ីន ពាក់ពេលកំពុងជិះលើ​យន្តហោះឯកជនក្នុងពេលធ្វើដំណើរ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនបានបញ្ចាក់ថា វាជាយីហោដ៏ល្បី Patek Philippe ម៉ូដែល Grandmaster Chime Ref. 6300 ពណ៌ខៀវចាស់ ដែលមានតម្លៃ៣.២លានដុល្លារអាមេរិក។

ក្រោយមកដល់ប្រទេស​ថៃភ្លាមៗ ​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​ប្តូរ​នាឡិកា​ថ្មីមួយគ្រឿងទៀតដែលមានពណ៌ក្រហមស្រោបពីខាងក្រៅ។ បន្ទាប់ពីត្រួតពិនិត្យលម្អិតជាបឋម​គេបានរកឃើញថា វាជាយីហោ Moonswatch របស់ Swatch X OMEGA: Mission to Mars មានតម្លៃ ២៦៦,២៥ដុល្លារឯណោះ។

ទោះយ៉ាងណាក៏ដោយ​ ការវិលត្រលប់មកកាន់ស្រុកកំណើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា កាលព្រឹកមិញនេះ​ បង្កឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ក្រុមអ្នកសារព័ត៌មាន ព្រមទាំងអ្នកវិភាគនយោបាយក្នុងប្រទេសថៃ​។ជាក់ស្ដែងក្នុងដំណើរនៃការវិលរបស់លោក មិនត្រឹមតែជាយន្តហោះឯកជននោះទេ សូម្បីតែនាឡិកាដៃផ្ទាល់ខ្លួនក៏ត្រូវបានគេជីកកកាយពីតម្លៃមកទម្លាយជាសាធារណៈផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖swatch

ចុចអាន៖ត្រលប់ចូលស្រុកលើកនេះ លោក ថាក់ស៊ីន ប្រើយន្តហោះប្រណិតមួយគ្រឿងតម្លៃជិត ៧០ លានដុល្លារ

ចុចអាន៖មុនជូនដំណើរបងប្រុសត្រលប់ទៅថៃ លោកស្រី យីងឡាក់ បង្ហោះសារវែងមួយពេញដោយអត្ថន័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម