Connect with us

ព័ត៌មានជាតិ

ជាង២០ថ្ងៃ រដ្ឋាភិបាលបើកប្រាក់ ប.ស.ស ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំសរុបជាង២ពាន់លានរៀល

បានផុស

នៅ

ត្រឹមរយ:ពេលជាង ២០ថ្ងៃប៉ុណ្ណោះ (ចាប់ពីថ្ងៃទី១ ដល់២១ ខែសីហា ឆ្នាំ២០២៣) ទឹកប្រាក់សរុបជាង២ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលបើកជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ តាមរយ:បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃបេឡាជាតិសន្តិសុខសង្គម បានឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញនូវគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជាង២០ថ្ងៃមកនេះ មានស្ត្រីពិនិត្យផ្ទៃពោះមុនសម្រាលចំនួន ២ ៧៥០នាក់ ពិនិត្យសុខភាពក្រោយសម្រាលចំនួន ១ ១០០នាក់ កុមារអាយុក្រោម២ឆ្នាំ ដែលទទួលបានវ៉ាក់សាំងចំនួន ៧៥៤នាក់ និងស្ត្រីបានសម្រាលកូនរួចចំនួន ៣ ២២៧នាក់ ដែលមានចំនួនកូនសរុប ៣ ២៤១នាក់។

ទន្ទឹមនឹងការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល បេឡាជាតិសន្តិសុខសង្គម ក៏បានបើកផ្តល់តាវកាលិកផ្នែកថែទាំងសុខភាពជូនសមាជិករបស់ខ្លួន ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណ: ក្នុងរយ:ពេលដូចគ្នា (ចាប់ពីថ្ងៃទី១ ដល់២១ ខែសីហា ឆ្នាំ២០២៣) ប.ស.ស បានចំណាយថវិកាសរុបប្រមាណ ៨៣ពាន់ ៨១៧លានរៀល ស្មើនឹង ៤៦ ៩៩១ ករណី។

លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់បន្ថែមថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ប.ស.ស. បានបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសរុបប្រមាណជាង ១៦ ពាន់ ៨២៦លាន ៧២ម៉ឺនរៀល ជូនដល់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនសរុបចំនួន ៣៩ ៩៤៧នាក់ និងមានចំនួនកូនសរុប ៤០ ២២៣នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ បន្តអំពាវនាវម្ចាស់ផ្ទះជួល និងអ្នកលក់ទំនិញ កុំតម្លើងថ្លៃតាមប្រាក់ឈ្នួលកម្មករ

Sokha Hotels

ព័ត៌មានពេញនិយម