Connect with us

ព័ត៌មានជាតិ

តើវិស័យដឹកជញ្ជូនប្រឈមនឹងផលវិបាកអ្វីខ្លះ នៅពេលប្រេងបន្តហក់ឡើងថ្លៃ?

បានផុស

នៅ

វិស័យដឹកជញ្ជូនបាននិងកំពុងប្រឈមបញ្ហាធ្លាក់ចុះចំណូល នៅពេលដែលតម្លៃប្រេងហក់ឡើងថ្លៃជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា មើលឃើញថា បើទោះបី​ជាបច្ចុប្បន្ននេះ តម្លៃប្រេងឡើងថ្លៃយ៉ាងណា ប៉ុន្តែមិនទាន់ឈានដល់ចំណុចប្រកាសអាសន្ននៅឡើយ។ តែទោះយ៉ាងណា ការឡើងថ្លៃនេះ ត្រូវតែប៉ះពាល់ដល់វិស័យផ្សេងៗ ជាពិសេសវិស័យដឹកជញ្ជូន។

លោកបានបន្តដូច្នេះថា« ជាទូទៅនៅពេលដែលមានការឡើងថ្លៃប្រេង វិស័យដឹកជញ្ជូនត្រូវតែប្រឈមហើយ មានន័យថា ជាធម្មតាគាត់ធ្លាប់ចំណេញច្រើនពីសេវាដឹកជញ្ជូន បែរជាធ្លាក់ចុះចំណូលវិញ ព្រោះការឡើងថ្លៃប្រេង»។ បើតាមលោក ចាន់ដារ៉ា ការឡើងថ្លៃប្រេងនេះ មិនត្រឹមតែប៉ះពាល់ដល់វិស័យដឹកជញ្ជូនទេ វិស័យផ្សេងទៀត ក៏រងផលប៉ះពាល់ផងដែរ ដូចជា នៅតាមរោងចក្រ សហគ្រាសជាដើម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនឌរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា  កត្ដាដែលនាំឱ្យថ្លៃប្រេង​កើនឡើង ដោយសាតែការផ្គត់ផ្គង់ប្រេងឆៅលើសកលលោកត្រូវបានកាត់បន្ថយពីបណ្ដាប្រទេស OPEC និង​ប្រទេសរុស្សី។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានផ្ដល់ជាយុទ្ធសាស្រ្តទប់ស្កាត់ការឡើងថ្លៃប្រេងនាពេលអនាគតដូច្នេះថា «រដ្ឋាភិបាលគួរពិចារណា លើការសហការជាមួយវិយ័យឯកជន ក្នុងការបង្កើតកន្លែងស្ដុបប្រេងឱ្យធំជាអតិបរមា ដើម្បីទិញប្រេងរក្សាទុក នៅពេលដែលតម្លៃប្រេងធ្លាក់ចុះ ដោយកុំទាន់បញ្ចេញនៅក្នុងទីផ្សារ។  ពេលណាដែលមាន​វិបត្តិសេដ្ឋកិច្ច ឬវិបត្តិអ្វីផ្សេងផ្ទុះឡើង ពេលនោះយើងអាចបញ្ចេញប្រេង ដើម្បីរក្សាស្ថិរភាពថ្លៃក្នុងរយៈពេលមួយ សម្រាប់តម្លៃប្រេងសាំងទីផ្សារក្នុងនៅស្រុក»

សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍ទី៣ ខែ សីហានេះ ប្រេងម៉ាស៊ូត បន្តរក្សាតម្លៃដដែល ៤៧០០រៀល ក្នុងមួយលីត្រ បន្ទាប់ពីហក់ឡើងខ្លាំងកាលពីសប្តាហ៍មុន។ ប៉ុន្តែតម្លៃប្រេងសាំង បានបន្តឡើង ១០០រៀលបន្ថែមពីតម្លៃដើម ពោលគឺ តម្លៃលក់រាយក្នុងសប្តាហ៍នេះ ៤៦៥០រៀល ក្នុងមួយលីត្រ។ នេះបើតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២១ សីហានេះ។

ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

អន្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

អ្នកការ​ទូត​​មហាអំណាច​អឺរ៉ុប​និង​អ៊ីរ៉ង់​ជួបគ្នា​លើក​ដំបូងថ្ងៃនេះ ដើម្បី​ស្ទង់​​ប្រតិកម្ម​​ពី​​លោក ​ត្រាំ​

ព័ត៌មានជាតិ៥១ នាទីutes មុន

កម្លាំងចម្រុះខេត្តសៀមរាប បន្តសហការគ្នា ចុះបង្ក្រាបបទល្មើសនៅស្រុកពួក និងក្រុងសៀមរាប

សេដ្ឋកិច្ច៥៥ នាទីutes មុន

អ្នកដំណើរតាមជើងហោះហើរ កម្ពុជា-ចិន ជាង ៧៣ ម៉ឺននាក់ ក្នុងរយៈពេល ១០ ខែ

ព័ត៌មានជាតិ៦០ នាទីutes មុន

ទីផ្សារស្វាយខុសរដូវ នៅស្រុកជាំក្សាន្ត ហាក់កើនឡើងជាងឆ្នាំមុន   

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ្នកនិពន្ធ សួន ពិសិដ្ឋ លើកជាចម្ងល់ពាក់ព័ន្ធរឿងដាក់ងារឧកញ៉ាលើស្នាដៃ សម្រាប់សិល្បករសិល្បការិនី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

នាយ តាក់ស៊ី ចូលសង្គ្រោះបន្ទាន់ ដោយសារបញ្ហាខូចក្រលៀន និងមានទឹកដក់ក្នុងសួត (មានវីដេអូ)

សន្តិសុខសង្គម២២ ម៉ោង មុន

អាហារដ្ឋាន ១ កន្លែង នៅផ្លូវលេខ ២៥៧ សង្កាត់ទឹកល្អក់ទី ១ មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

គូស្នេហ៍​មួយគូ​​នៅអង់គ្លេស​ សម្រេច​​ភ្ជាប់ពាក្យ​លើ​ដំបូល​រថយន្ត ពេល​ជាប់គាំងក្នុងទឹកជំនន់

សេដ្ឋកិច្ច២១ ម៉ោង មុន

ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ​ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីឆេះផ្សារបឹងឈូក ខេត្តបាត់ដំបង៖ រដ្ឋសាងសង់ផ្សារថ្មី និងផ្ដល់សិទ្ធិអាស្រ័យផលដល់អាជីវករអស់មួយជីវិត

Sokha Hotels

ព័ត៌មានពេញនិយម