Connect with us

ព័ត៌មានអន្ដរជាតិ

ពេទ្យពិនិត្យឃើញលោក​ ថាក់ស៊ីន មានជំងឺប្រចាំកាយ ៤មុខគួរឲ្យបារម្ភ ពេលបញ្ជូនទៅពន្ធនាគារ

បានផុស

នៅ

នាយកដ្ឋានពន្ធនាគារថៃ បាននិយាយកាលពីល្ងាចថ្ងៃអង្គារទី២២ខែសីហាថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ក្នុងមន្ទីរពេទ្យពន្ធនាគារក្រុងបាងកក បន្ទាប់ពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា គាត់មានជំងឺរួមគ្នាចំនួនបួនមុខ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (រូបថត៖ Ken Kobayashi)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថាក់ស៊ីន ត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារក្រុងបាងកកភ្លាមៗ បន្ទាប់ពីតុលាការកំពូល កាត់ទោសគាត់ឲ្យជាប់ពន្ធនាគារ នៅក្នុងសំណុំរឿងចំនួន៣ករណី។

ទោះបីជាយ៉ាងណាក៏ដោយ អគ្គនាយក​នៃ​នាយកដ្ឋានពន្ធនាគារ លោក Aryut Sintopphan បានអះអាងថា នាយកដ្ឋាននឹងធានាសុវត្ថិភាពរបស់លោកថាក់ស៊ីន នៅខាងក្នុងពន្ធនាគារ។

(រូបថត៖ Nation)

លោក Aryut ​​និយាយ​ថា ពន្ធនាគារ​ក្រុង​បាងកក ​នឹងចាត់ចែង​អគារ​ពិសេសឬ​កន្លែង​សម្រាប់​សាច់​ញាតិនិង​អ្នក​គាំទ្រ ​ដើម្បី​ចូល​សួរ​សុខ​ទុក្ខ​អតីត​នាយក​រដ្ឋមន្ត្រី ថាក់ស៊ីន។ ព្រោះតែលោក ថាក់ស៊ីន មានអាយុ៧៤ឆ្នាំទៅហើយនោះ ដូច្នេះគាត់នឹងត្រូវមើលថែឲ្យបានល្អ ដើម្បីកុំឲ្យគាត់ធ្លាក់ខ្លួនឈឺ អំឡុងពេលនៃការឃុំខ្លួន។

ជា​លទ្ធផល ពន្ធនាគារ​បាន​សម្រេច​ឃុំខ្លួន​លោក ថាក់ស៊ីន តែម្នាក់ឯង​ក្នុង​តំបន់៧ ដែលជា​មន្ទីរពេទ្យ​នៃ​ពន្ធនាគារក្រុង​បាងកក ដោយនៅទីនោះ ​គាត់​នឹង​ត្រូវ​តាមដាន​ដោយ​បុគ្គលិក​ពេទ្យ​គ្រប់​ពេលវេលា។

បើយោងតាមក្រុមគ្រូពេទ្យ, លោក ថាក់ស៊ីន មានជំងឺដូចជា៖

  1. Ischemia ជាជំងឺបេះដូង ដែលលំហូរឈាមហូរមិនស្រួល ហើយគ្រូពេទ្យត្រូវចេញវេជ្ជបញ្ជាថ្នាំប្រឆាំងនឹងការកកឈាមដល់គាត់ជាប្រចាំ។
  2. គាត់មានជំងឺសួតធ្ងន់ធ្ងរដោយសារកូវីដ១៩។ ថ្វីបើគាត់ជាសះស្បើយហើយក៏ពិតមែន ប៉ុន្តែសួតរបស់គាត់នៅតែជាប់ស្អិត ដែលធ្វើឲ្យគាត់ងាយនឹងអស់កម្លាំង។
  3. គាត់មានជំងឺលើសឈាម ហើយត្រូវលេបថ្នាំជាប្រចាំ។
  4. គាត់មានជំងឺឆ្អឹងខ្នង ដែលប៉ះពាល់ដល់តុល្យភាព និងការដើររបស់គាត់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ សេណារីយ៉ូដ៏ពិសេសមួយអាចឲ្យលោក ថាក់ស៊ីន បន្ថយការជាប់ឃុំក្នុង ពន្ធនាគារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៤០ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៤០ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម