Connect with us

សុខភាព

អត្ថប្រយោជន៍ល្អទាំង ៥ របស់ផ្លែទន្លាប់ជួយសុខភាពបានច្រើន

បានផុស

នៅ

ទន្លាប់គឺជាផ្លែឈើដែលមានរសជាតិផ្អែម និង​ស្រួយ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានរសជាតិដែលពេញចិត្ត បន្ថែមពីលើរសជាតិដ៏​ឈ្ងុយឆ្ងាញ់ ទន្លាប់​ក៏ផ្តល់តម្លៃអាហារូបត្ថម្ភខ្ពស់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារធាតុចិញ្ចឹមនៅក្នុងទន្លាប់

ទន្លាប់គឺជាផ្លែឈើដែលមាន​រសជាតិឆ្ងាញ់ និងមាន​ជាតិ​សរសៃខ្ពស់ និង​កាឡូរីទាប​ ល្អសម្រាប់អ្នកស្រលាញ់សុខភាព ។ប្រសិនបើអ្នកទទួលទាន​ទន្លាប់ ១ផ្លែ ប្រហែល ១៦៨ក្រាម អ្នកនឹងទទួលបានអត្ថប្រយោជន៍សុខភាពដូចខាងក្រោម៖

-ថាមពល ១១៨ កាឡូរី

-កាបូអ៊ីដ្រាត ៣១ ក្រាម

-ប្រូតេអ៊ីន ១ ក្រាម។

-ខ្លាញ់ ០,៣ ក្រាម។

-ជាតិសរសៃ ៦ ក្រាម។

លើសពីនេះ persimmons ក៏ផ្តល់វីតាមីន និងសារធាតុរ៉ែសំខាន់ៗផងដែរ។ ដែលជួយឱ្យមានសុខភាពល្អឡើងវិញ
ជាច្រើនរួមទាំង​ វីតាមីន A,វីតាមីន C,វីតាមីន E,វីតាមីន K,វីតាមីន B1,វីតាមីន B6,ប៉ូតាស្យូម,ទង់ដែង, ម៉ង់ហ្គាណែស,ជាតិ folate,ម៉ាញេស្យូម,ផូស្វ័រ

អត្ថប្រយោជន៍នៃទន្លាប់

ល្អសម្រាប់ភ្នែក

នៅក្នុងផ្លែទន្លាប់ មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មសំខាន់ៗដែលហៅថា Lutein និង Zeaxanthin សារធាតុប្រឆាំងអុកស៊ីតកម្ម​ ទាំងពីរនេះគឺជា​សារធាតុចិញ្ចឹមដ៏សំខាន់​ដែល​រួម​ចំណែក​ដល់​ការ​ថែរក្សាភ្នែក។ ការពារការបាត់បង់ការមើលឃើញ។

រួមចំណែកដល់ការរំញោចមុខងារនៃប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល

ទន្លាប់សម្បូរទៅដោយ Fisetin ដែល​ជាសារធាតុចិញ្ចឹមនៅក្នុងក្រុម Flavonoid Fisetin ជួយពង្រឹង​ការ​ចងចាំ។ ជួយការពារហានិភ័យដល់ប្រព័ន្ធសរសៃប្រសាទនិងខួរក្បាល។ វាក៏ជួយ​ទប់ស្កាត់​ការ​ថយចុះ​នៃ​ការ​យល់ដឹងផងដែរ។ លើសពីនេះ Phycetin ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​ជួយ​បង្កើន​កម្រិត serotonin ក្នុង​រាង​កាយ​ផង​ដែរ

៣​ ល្អ​សម្រាប់​សុខភាព​បេះដូង

ផ្លែឈើនិងបន្លែជាច្រើនរួមចំណែកដល់សុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃ​ជំងឺបេះដូង។ ទន្លាប់​ក៏ដូចគ្នា ព្រោះ​ក្នុង​ផ្លែ​ទន្លាប់មាន​សារធាតុចិញ្ចឹម​សំខាន់​ចំពោះ​បេះដូង​គឺ​ប៉ូតាស្យូម។ ប្រសិនបើរាងកាយ​ទទួលបានប៉ូតាស្យូម​គ្រប់គ្រាន់​នឹងជួយកាត់បន្ថយ​សំពាធឈាម។ ជាមូលហេតុមួយទៀតដែលនាំឲ្យ​កើតជំងឺបេះដូង វីតាមីន C និង folate នៅក្នុងផ្លែទន្លាប់ក៏ត្រូវបានបង្ហាញថា ជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។

រួមចំណែកក្នុងការការពារជំងឺមហារីកពោះវៀនធំ

ផ្លែឈើនៅក្នុងក្រុមពណ៌ទឹកក្រូច ឬពណ៌លឿង ដូចជាផ្លែទន្លាប់។ វាត្រូវបានគេចាត់ទុកថាជាក្រុមអាហារដែលផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដូចជា បេតាការ៉ូទីន ដែលជាសារធាតុចិញ្ចឹមដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងកាត់បន្ថយអត្រាលូតលាស់នៃកោសិកាមហារីក។ ​ដោយសារ​វា​ជា​ផ្លែឈើ​ដែលមាន​ជាតិ​សរសៃ​ខ្ពស់ វា​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ជួយឲ្យពោះវៀនដំណើរការកាន់តែប្រសើរ ដូច្នេះកាត់បន្ថយហានិភ័យនៃបញ្ហាពោះវៀន ដូចជាមហារីកពោះវៀនធំ

រួមចំណែកកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង

ការបរិភោគផ្លែឈើនិងបន្លែ វាជួយឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាពឆ្អឹងផងដែរ។ ជាពិសេសជាមួយទន្លាប់ដែលមានសារធាតុ polysaccharide ដែលត្រូវបានរកឃើញ និងស្រាវជ្រាវដើម្បីជួយកាត់បន្ថយឱកាសនៃជំងឺពុកឆ្អឹង។

ប្រការ​ប្រយ័ត្ន​ចំពោះ​ការ​ទទួល​ទានទន្លាប់ សូម​ប្រាកដ​ថា​អ្នក​មិន​មាន​អាឡ័កស៊ី​នឹង​ផ្លែ​ទន្លាប់​ឡើយ។ ​ប្រសិនបើ​មាន​ប្រតិកម្ម​អា​ឡ័កស៊ី​ធ្ងន់ធ្ងរ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ ឬស្លាប់ក្នុងករណីមានប្រតិកម្មធ្ងន់ធ្ងរ។ ប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយទាក់ទងនឹងពោះ ក្រពះ ឬបានវះកាត់ យក​ល្អ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ផ្លែ​ឈើមួយនេះ ​រហូត​ដល់​អ្នក​ជា​សះស្បើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្លែឈើ ៤មុខ ជួយកាត់បន្ថយគ្រុនក្ដៅយ៉ាងមានប្រសិទ្ធភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៨ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម