ជីវិតកម្សាន្ដ
គង់ ច័ន្ទស្រីមុំ លើកទឹកចិត្ត ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយផ្ទុះរឿងអាស្រូវបានល្បីបិទម្ដាយចោល
តារាសម្ដែងរៀមច្បងអ្នកនាង គង់ ច័ន្ទស្រីមុំ ភ្លាមៗ នៃការផ្ទុះរឿងអាស្រូវ ត្រូវគេទម្លាយថាម្ចាស់មកុដ Miss Grand Cambodia បានល្បីបិទម្ដាយចោលនោះនាងក៏បានចេញមកលើកទឹកចិត្តកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយការជឿជាក់លើបវរកញ្ញារូបនេះ។
ប្រាកដណាស់កាលពីរសៀលថ្ងៃទី២១ ខែសីហាពិត ជាមានការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ និងនិយមតាមដានវិស័យបវរកញ្ញា ខណៈសុខស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកមួយទម្លាយរឿងរ៉ាវរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាបានល្បីបិទម្ដាយចោលទាំងដែលពេលនេះគាត់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ប្រភពនោះបានលើកឡើងថា «បងសរសើរប្អូនអត់ទាន់ល្បីទាក់ទងជាមួយម្ដាយរហូតដល់ពេលល្បីបិទម្ដាយចោលម្ដាយ អត់ចង់បានអី្វក្រៅពីសេចក្ដីស្រឡាញ់កូននោះទេ សូម បកស្រាយឡើងវិញឱ្យម្ដាយស្លាប់ទៅបិទភ្នែកជិតផង? សាក្សីមានច្រើនណាស់បើសិនជាប្អូនកុំបកស្រាយបែបខុសអញ្ចឹងគេមិនខ្វល់ពីប្អូនឡើយ តែសូមឱ្យកុំវាយប្រហារម្ដាយទាំងម្ដាយកំពុងសង្គ្រោះបន្ទាន់»។
ប្រភពបានបន្តថា «ម្ដាយដែលជាម្ដាយបង្កើតមក DNA ឥឡូវក៏បានដែរ…ប្អូនស្រី ពេជ្រ ឥឡូវម្ដាយនៅរស់ទេកំពុងនៅក្នុងមន្ទីរពេទ្យ»។
ចំណែកតារាស្រី គង់ ច័ន្ទស្រីមុំ បានធ្វើការផ្ដល់កម្លាំងចិត្តថា «ស្រី តី ប្អូនស្រីបង គឺជាក្មេងស្រីរឹងមាំដែលអាចពុះពារបានគ្រប់ឧបសគ្គ ស៊ូៗណា អូនត្រូវចាំថានៅមានមនុស្សល្អជាច្រើននាក់ដែលជឿប្អូនគាំទ្រប្អូន ស្រលាញ់ប្អូន នៅក្បែរចាំលើកទឹកចិត្ត និងនៅខាងប្អូនជានិច្ច »។ នាងបន្ថែមដោយខ្លីទៀតថា ជឿរថាមនុស្សល្អទេវតា និងតាមថែរក្សា។
ទន្ទឹមនេះ ជុំវិញរឿងរ៉ាវនេះដែរ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅមិនទាន់ចេញបកស្រាយបញ្ជាក់ការពិតទៅកាន់អ្នកគាំទ្រនៅឡើយទេគិតមកដល់ពេលនេះ។ យ៉ាងណាមិញ ក៏មានមតិអ្នកគាំទ្រមួយចំនួនបង្ហាញការលើកទឹកចិត្ត វត្តីសារ៉ាវឌ្ឍី ដែរ។
សូមជម្រាបថាការទម្លាយរបស់គណនីហ្វេសប៊ុក Ath Sokreth បានធ្វើឡើងបន្ទាប់ពីបវរកញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី បានថ្លែងទាំងទឹកភ្នែកអរគុណដល់ឪពុកចិញ្ចឹមដែលបានមើលថែនាងកន្លងមក នៅក្នុងឱកាសដែលនាងបង្ហាញខ្លួននា កម្មវិធីប្រកួតផ្ដាច់ព្រ័ត្ រMiss Grand Cambodia 2023 ខណៈពេលនោះនាងមិនបានរម្លឹកដល់អ្នកម្ដាយនោះទេ៕
អត្ថបទ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៧ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ