Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រចាំមិនភ្លេច ថ្ងៃនេះខួបកំណើត ៩០ ឆ្នាំ អធិរាជសំឡេងមាស លោកតា ស៊ីន ស៊ីសាមុត

បានផុស

នៅ

នៅ​ពេល​រម្លឹក​ដល់​ឈ្មោះ​វីរ​សិល្បករ​ជើងចាស់​ដ៏​ល្បីល្បាញ​លោកតា ស៊ីន ស៊ីសាមុត មហាជន​ពិតជា​នៅ​ស្គាល់ និង​ចងចាំ​បាន​យ៉ាង​ច្បាស់ ទោះបីជា​លោក​បាន​ចែក​ឋាន​ទៅ​ហើយ​ក្ដី ប៉ុន្តែ​អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​កេរ្តិ៍ឈ្មោះ និង​ទឹកដម​សំនៀង​ដ៏​ផ្អែម​ពីរោះ​រណ្ដំ​ចិត្ត​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​លោកតា ស៊ីន ស៊ីសាមុត គឺជា​អ្នកនិពន្ធ​បទ​ចម្រៀង និង​អ្នកចម្រៀង​ខ្មែរ​ដ៏​ល្បីល្បាញ​នា​អំឡុង​ទសវត្ស ៥០ ដល់ ៧០។ លោកតា មាន​រហស្សនាម​ថា «អធិរាជ​សំឡេង​មាស»។ យ៉ាងណា​មិញ ថ្ងៃនេះ ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជា​ថ្ងៃ​គម្រប់​ខួបកំណើត ៩០ ឆ្នាំ របស់​លោកតា ស៊ីន ស៊ីសាមុត។

ទន្ទឹមគ្នា នៃ​ការ​រម្លឹក​ដល់​ថ្ងៃកំណើត​របស់​លោកតា ស៊ីន ស៊ីសាមុត នេះ​ដែរ គេ​ឃើញ​មាន​ទស្សនិកជន និង​អ្នក​គាំទ្រ​ជាច្រើន បាន​បង្ហោះ​ភ្ជាប់​រូបភាព​អម​ដោយ​សំណេរ​នឹករលឹក​ដល់​អធិរាជ​សំឡេង​មាស លោកតា ស៊ិន ស៊ីសាមុត ផង​ដែរ។

តួយ៉ាង​នៅ​លើ​ទំព័រ​ផេក​ហ្វេស​ប៊ុក​របស់ «ចៅ​កម្ពុជា» បាន​សរសេរ​ថា «ថ្ងៃនេះ​គឺជា​ថ្ងៃ​កំណើត​របស់​លោក ស៊ីន ស៊ីសាមុត គម្រប់ ៩០ ឆ្នាំ ពោល​គឺ លោក ស៊ីន ស៊ីសាមុត បាន​កើត​នៅ​ក្នុង​ថ្ងៃ​ទី ២៣ ខែ​សីហា ឆ្នាំ ១៩៣៣ នា​ទឹកដី​ខេត្ត​ស្ទឹងត្រែង»។

ជាមួយគ្នា​នោះ​ក៏​មាន​ការ​លើក​ឡើង​ដែរ​ថា «ទោះបី​រូប​កាយ​ឃ្លាត​បាត់ តែ​សំឡេង​នៅ​រស់​ជានិច្ច​ក្នុង​សង្គម​បច្ចុប្បន្ន។ សូម​សំឡេង​របស់​លោក​នៅតែ​បន្ត​រស់រាន​មាន​ជីវិត​ជា​រៀង​ដរាប​នៅ​ក្នុង​សោតិន្ទ្រិយ​មនុស្សលោក បើ​ទោះ​ជា​មាន​ការ​កែច្នៃ​បំភ្លៃ​យ៉ាងណា​ក៏ដោយ»។

សូម​ជម្រាប​ដែរ​ថា លោកតា ស៊ីន ស៊ីសាមុត ទទួល​មរណៈភាព​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរ​ក្រហម នៅ​ឆ្នាំ ១៩៧៦។ លោកតា ស៊ីន ស៊ីសាមុត ជា​វរជន​តែមួយគត់​ដែល​បាន​បន្សល់ទុក​នូវ​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​សម្រាប់​ជាតិខ្មែរ​នា​សតវត្ស​ទី ២០។ វិស័យ​សិល្បៈ​សំឡេង​ចម្រៀង​របស់​លោក​សម​ជា​អធិរាជ​សំឡេង​មាស ស្ថិត​ដក់​ជាប់​ក្នុង​អារម្មណ៍​អ្នកចម្រៀង​ខ្មែរ​ក្រោយៗ​មក៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម២៣ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម