ជីវិតកម្សាន្ដ
លំដាប់រងទី ២ សុំចិត្តកុំដាក់សម្ពាធ ភឹម ស្រីនោ ខណៈត្រៀមទៅប្រកួតនៅវៀតណាម
ស្រីស្អាត អ៉ិន លក្ខិណា ដែលជាបវរកញ្ញាលំដាប់រងទី២ នៃការប្រកួត Miss Grand 2023 បានចេញមុខស្នើរសុំដោយទទូចដល់មហាជន និងអ្នកគាំទ្រកុំឱ្យដាក់សម្ពាធទៅលើម្ចាស់មកុដកញ្ញា ភឹម ស្រីនោ ដែលទើបនឹងប្រកួតឈ្នះកាលពីថ្មីៗនេះ។
ភឹម ស្រីនោ បន្ទាប់ពីទទួលជ័យជំនះនេះ គឺនាងត្រូវបំពេញកាតព្វកិច្ចដ៏សំខាន់មួយនាពេលខាងមុខនេះ គឺក្លាយខ្លួនជាបវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Grand International 2023 ដែលប្រារព្ធឡើងនៅប្រទេសវៀតណាម ដែលការប្រកួតនឹងចាប់ផ្តើមនៅខែតុលាខាងមុខនេះ។ ដោយសារហេតុផលនេះទើប អ៉ិន លក្ខិណា ស្នើរឱ្យមហាជនបញ្ឈប់ការដាក់សម្ពាធបែរមកលើកទឹកចិត្តដល់នាងវិញ។
កញ្ញា អ៉ិន លក្ខិណា បានបញ្ជាក់ថា «សូមឱ្យគាត់ទៅប្រកួតឱ្យប្រទេសទាំងសប្បាយចិត្ត សូមកុំដាក់សម្ពាធឱ្យគាត់បន្ថែមទៀតអី្វ គ្មាននរណាម្នាក់កើតមកមិនចង់ល្អគ្រប់ដប់ទេ អ៊ីចឹងក្នុងនាមជាប្រជាជនខ្មែរគួរ តែចូលរួមលើកទឹកចិត្តគាត់ផង ព្រោះគាត់ជិតដល់ថ្ងៃប្រកួតហើយកុំឱ្យគាត់អស់កម្លាំងចិត្តក្នុងការប្រកួតខ្ញុំជឿជាក់លើបងស៊ូៗបង»។
ក្នុងការទទួលជោគជ័យនេះដែរសម្រាប់សាមីខ្លួន កញ្ញា ភឹម ស្រីនោ ក៏បានសម្តែងការរំភើបខ្លាំងបន្ទាប់ពីក្តីស្រមៃរបស់នាងត្រូវបានសម្រេចដូចបំណងក្នុងវិស័យបវរកញ្ញាដែលបានលះបង់ពេលវេលាជាច្រើនមកហើយនោះ។
ជាការពិតណាស់ ភឹម ស្រីនោ គឺជាក្មេងស្រីម្នាក់ដែលតែងតែដើរ តាមក្តីស្រមៃរហូតក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2023 ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ