Connect with us

ព័ត៌មានជាតិ

ប្រវត្តិសាស្ត្រ ខេត្តកំពង់ឆ្នាំង មានគម្រោងវិនិយោគធំបំផុតមិនធ្លាប់មាន

បានផុស

នៅ

ការ​វិនិយោគ​សាងសង់កំពង់ផែពហុបំណង និង​មជ្ឈមណ្ឌល​ភស្តុភារកម្មនៅស្រុកកំពង់លែង​ ជា​គម្រោង​វិនិយោគ​ដ៏​ធំ​បំផុត​​នៅ​ខេត្ត​កំពង់ឆ្នាំង។

លោក ហង្ស ពិសី នាយកទីចាត់ការផែនការនិងវិនិយោគ នៃសាលាខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​កម្ពុជា​ថ្មីដឹង​ថា ខេត្ត​កំពង់ឆ្នាំង​ទទួល​បាន​គម្រោង​វិនិយោគ​ធំៗ​ជាច្រើន ខណៈ​ដែល​គម្រោង​អភិវឌ្ឍកំពង់ផែពហុបំណង​ជា​គម្រោង​វិនិយោគ​ធំ​បំផុត​ក្នុង​ខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​​ឲ្យ​ដឹង​ថា ការ​វិនិយោគ​សាងសង់​កំពង់ផែ​ពហុបំណង និង​មជ្ឈមណ្ឌល​ភស្តុភារកម្ម​នៅស្រុកកំពង់លែង​ ចាត់ទុកជា​​ប្រវត្តិ​សាស្រ្ត​សម្រាប់​ខេត្ត​កំពង់ឆ្នាំង។ តាម​រយៈ​គម្រោង​វិនិយោគ​នេះ​បាន​ជួយ​លើក​មុខមាត់​ដល់​ខេត្តកំពង់ឆ្នាំងទាំង​មូល ក៏​ដូចជា​បាន​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ចខេត្ត​ ​ជួយឲ្យ​​ប្រជាពលរដ្ឋ​មានការងារ​ធ្វើ និង​ជីវភាព​ល្អ​ប្រសើរ។

លោក​ ហង្ស ពិសី បន្ត​ថា ក្រៅ​ពី​គម្រោង​វិនិយោគ​​វិនិយោគ​សាងសង់កំពង់ផែពហុបំណង និង​មជ្ឈមណ្ឌល​ភស្តុភារកម្ម ខេត្ត​ទទួល​បាន​គម្រោង​វិនិយោគ​ផ្សេង​ទៀត​ដូចជា​​ការ​បង្កើត​រោងចក្រ សហគ្រាស​ ប៉ុន្តែ​ទំហំនៃ​ការ​វិនិយោគ​មិន​ធំ​ដូចគម្រោង​អភិវឌ្ឍ​សាងសង់​កំពង់ផែ​ពហុបំណងនៅស្រុកកំពង់លែង​​ដែល​ចាយទុន​រយលាន​ដុល្លារ។

សក្តានុពល​របស់​ខេត្ត​កំពង់ឆ្នាំង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ខ្វាត់ខ្វែង​មាន​ទាំង​ផ្លូវ​ទឹក ផ្លូវដែក ​និង​ផ្លូវ​គោក​។ លោក​ ហង្ស ពិសី បាន​លើក​ឡើង​ថា នៅពេល​ខាងមុខ​នៅពេល​ស្ពាន​​ឆ្លង​កាត់​ដៃទន្លេត​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំងទៅ​ខេត្តកំពង់ធំ នឹង​បើក​​ការដ្ឋាន​​សាងសង់​នៅ​ឆ្នាំ​ ២០២៤ នឹង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត​ទាក់ទាញការ​វិនិយោគ​បន្ថែមទៀត។

គម្រោង​​វិនិ​យោគ​សាងសង់កំពង់ផែពហុបំណង និង​មជ្ឈ​មណ្ឌល​​ភស្តុភារ​កម្ម ជា​គម្រោងវិនិយោគដ៏ធំលើកដំបូងនៅ​ខេត្ត​កំពង់ឆ្នាំង​ដែលចាយទុន​វិនិយោគ​ជាង ៣០០​ លាន​ដុល្លារ។ គម្រោង​នេះមាន​ទីតាំង​ស្ថិតនៅតំបន់ភ្នំទេពី ភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំងលើ​ផ្ទៃដី​ទំហំជាង ១០០ហិកតា។ ក្នុង​គម្រោង​មាន​ការអភិវឌ្ឍ​កំពង់ផែដឹកជញ្ជូនទំនិញ មណ្ឌលសន្និធិ​ប្រេង ​រម​ណី​យ​​​ដ្ឋាន​ទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេស។

បើតាមលោក ហង្ស ពិសី គម្រោង​សាងសង់​កំពង់ផែ​ពហុបំណង និង​មជ្ឈមណ្ឌល​ភស្តុភារកម្ម​នៅស្រុកកំពង់លែងមកដល់​ពេល​នេះ​សម្រេច​​បាន​ជាង​ ៥០ ទៅ ៦០ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ វិនាទី មុន

អភិបាលខេត្តកណ្ដាល ប្រាប់ពលរដ្ឋឃុំឈ្វាំង និងឃុំជ្រៃលាស់នៃស្រុកពញាឮ មកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី

ព័ត៌មានជាតិ៥ នាទីutes មុន

ឈ្មួញព្យាយាម​ទម្លាក់​តម្លៃ កសិករកែច្នៃម្ទេសស្រស់​ជា​​ម្ទេសហុយ ១គីឡូក្រាម​លក់​បានពី ១៥ ០០០ ទៅ ១៧ ០០០ រៀល

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ប្រមុខណាតូ ប្រកាសបង្កើនកម្លាំងទ័ពនៅ សមុទ្របាល់ទិក

ព័ត៌មានជាតិ៣៧ នាទីutes មុន

សម្តេចតេជោ បើកការប្រកួតកីឡាវាយកូនគោល ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤១ នាទីutes មុន

អភិបាលរាជធានី ចុះពិនិត្យទីតាំងមុនរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅថ្ងៃស្អែក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម