Connect with us

ជីវិតកម្សាន្ដ

រៀមច្បង Anne ត្រូវមហាជនរិះគន់ដូចព្យុះ ក្រោយដឹកនាំរឿងប្រើហិង្សាជ្រុលពេក

បានផុស

នៅ

ភាពយន្តថៃមានចំណងជើងថា “Kaen” របស់ប៉ុស្តិ៍លេខ៣ដែលដឹកនាំដោយរៀមច្បង Anne Thongprasom ពេលនេះកំពុងរងការរិះគន់ដូចព្យុះ ក្រោយនាងដាក់អំពើហិង្សាជ្រុលពេកលើតួអង្គនីមួយៗក្នុងរឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមប៉ុណ្ណឹងទេ រាប់ចាប់តាំងពីវគ្គ​ដំបូង​រហូត​ដល់​ចប់ ​រលក​នៃ​ការ​រិះគន់​រឿងភាគមួយនេះហាក់មានសន្ទុះយ៉ាងខ្លាំងក្លា ខណៈចូលរួមសម្ដែងដោយតារាស្រី Aff Taksaorn  ,Taew Nathaporn និងតារាប្រុស Naphat Siangsomboon ដែលឈុតក្នុងរឿងជាច្រើន ​ត្រូវមនុស្ស​ជាច្រើនចាត់ទុកថា​មិន​សមរម្យ​ ព្រោះវាបង្ហាញក្នុងទម្រង់ដែលប្រើអំពើហិង្សាជ្រុលហួសហេតុពេក។

ទន្ទឹមគ្នានោះដែរ នៅក្នុងភាគបញ្ចប់អ្នកដឹកនាំរឿង Anne នាំមកនូវឈុតអត្តឃាតរបស់តួអង្គបន្ថែម​ កាន់តែធ្វើឲ្យរឿង “Kaen” រន្ធត់ និងបញ្ចេញការឈឺចាប់ខ្លាំង។ ក្នុងនោះ អ្នក​និយម​លេង​អ៊ីនធឺណិត​ជា​ច្រើន​បាន​ចោទ​អ្នក​រៀបចំ​កម្មវិធី​ថា​មិន​យល់​ពី​បរិបទ​សង្គម​ដែល​ផ្លាស់​ប្តូរ។ អ្នក​តាមដាន​រឿង​មិន​ចង់​មើល​រឿង​បែប​នោះ​ទេ ហើយ​គួរ​តែ​សម្រប​តាម​ពេល​វេលា​ឲ្យ​បាន​ល្អ​បំផុត។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាសម្ដែង Anne Thongprasom បានចេញមុខបកស្រាយជុំវិញបញ្ហារឿងភាគដែលខ្លួនជាអ្នកដឹកនាំសម្ដែងថា “ខ្ញុំ​គ្មាន​ចេតនា​ដឹកនាំ​រឿង​ហិង្សាទេ។ ប៉ុន្តែ​ខ្ញុំ​ទទួលយករាល់ការរិះគន់ និងទទួលការរិះគន់ពី​នាយកប្រតិបត្តិ​របស់​ប៉ុស្តិ៍ ដើម្បីបន្តសិក្សាបន្ថែមទៀត”។

លើសពីនេះទៀតដែរ តារាសម្ដែងរូបនេះនិយាយបន្ថែមទៀតថា ចំពោះរឿងភាគដែលមានការវាយតម្លៃ ១៣+ នោះ Anne បានបង្ហើបថា​ វាជាការវាយតម្លៃត្រឹមត្រូវដូចដែលបានអនុម័តដោយប៉ុស្តិ៍ទូរទស្សន៍លេខ៣ និងជារឿងដែលមានអត្រា១៣+ ក្នុងឆ្នាំរបស់ប៉ុស្តិ៍ផងដែរ៕

Anne Thongprasom

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយលែងលះជាមួយស្វាមី អ្នកម្ដាយកូន៣ Pin កាត់សក់ខ្លីបន្ថែមសម្រស់ក្មេងជាងមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម