ព័ត៌មានជាតិ
មកស្គាល់សហគ្រាសដែលបានបង់ពន្ធចូលរដ្ឋច្រើនជាងគេ នៅកម្ពុជា
រោងចក្រសហគ្រាស និងអាជីវកម្ម គឺជាប្រភពចំណូលពន្ធចូលរដ្ឋ ដើម្បីយកទៅអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋ។ ក្នុងនោះអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនដែលបានបង់ពន្ធចូលរដ្ឋលំដាប់ទី១ រយៈពេល ៣ឆ្នាំជាប់ៗគ្នាចាប់ពីឆ្នាំ ២០២០-២០២២ នោះ គឺក្រុមហ៊ុន HEINEKEN (CAMBODIA) Co., Ltd ជាក្រុមហ៊ុនផលិតនៅក្នុងស្រុក។
បើតាមអគ្គនាយកដ្ឋានពន្ធដារ ក្រុមហ៊ុន HEINEKEN បានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាពិសេសបានស្មគ្រចិត្តមុនគេក្នុងការចាប់ផ្ដើមបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា (Flowmeter) នៅក្នុងរោងចក្ររបស់ខ្លួនកាលពីថ្ងៃ ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា បានលើកឡើងថា ការបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា (Flowmeter) គឺជាវិធីសាស្ត្រ ឬវិធានការខ្នាតឧត្តមានុវត្តន៍សម្រាប់ផ្ដល់ជាមូលដ្ឋានជាក់លាក់, តម្លាភាពខ្ពស់មួយក្នុងការផ្ទៀងផ្ទាត់ និងតាមដានការប្រកាសបង់ប្រាក់ពន្ធរបស់សហគ្រាសពាក់ព័ន្ធ។
លោកបន្តថា ទាក់ទិននឹងការបំពាក់បន្ថែមនូវឧបករណ៍ម៉ាស៊ីនស្កេនមុខកត់វត្តមាន របស់មន្ត្រីទទួលបន្ទុក និងកាមេរ៉ាសុវត្ថិភាពនៅតាមចំណុចយុទ្ធសាស្ត្រមួយចំនួននៅក្នុងរោងចក្រ វាជាចំណែកដ៏ធំមួយទៀតក្នុងការពង្រឹងប្រសិទ្ធភាព ស័ក្កិសិទ្ធិភាព និងតម្លាភាពមួយកម្រិតថែមទៀតនៃឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា (Flowmeter)។
សូមបញ្ជាក់ថា រយៈពេល ៧ខែ ឆ្នាំ២០២៣ នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»