Connect with us

ព័ត៌មានជាតិ

ចាយពេលជាង ១០ ឆ្នាំ អាជីវកម្មគ្រួសារមួយ ក្លាយជាសហគ្រាស​ផលិត​ទឹកត្រីមាន​សុវត្ថិភាព​​ ទទួល​ស្គាល់​ពី​ក្រសួង​ស្ថាប័ន​នានា

បានផុស

នៅ

នៅ​អំឡុង​ឆ្នាំ ​២០១០ សហគ្រាស​ផលិត​ទឹក​ត្រី នី អៀង​ណេង​ បើកអាជីវកម្ម​ផលិតទឹកត្រី​ជា​​លក្ខណៈ​គ្រួសារ​​ តែ​ក្រោម​ការ​ខិត​ខំ​ពង្រឹង​ពី​គុណ​ភាព រសជាតិ សុវត្ថិភាព​ មក​ដល់​ឆ្នាំ​២០២៣​ ក្លាយ​​ទៅ​ជា​សហគ្រាស​ផ្គត់ផ្គង់​ទឹកត្រី​​​មាន​ដែល​ស្តង់ដា​សុវត្ថិភាព មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ស្ថាប័ន​នានា​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី គ្រុយ គឹម​អៀង ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​ត្រី​សញ្ញា​រូប​ត្រី​មាស​ ២ បាន​ឱ្យ​ «កម្ពុជា​ថ្មី​» ដឹង​​ថា​ ​កត្តា​មួយ​ដែល​ជំរុញ​ឱ្យ​អ្នកស្រី​ចាប់​យក​ការ​ផលិត​ទឹក​ត្រី​មក​ធ្វើ​ជា​អាជីវកម្ម ដោយសារ​យល់​ថា​ប្រជាជន​កម្ពុជា​ស្ទើរ ៩៨​ ភាគរយ​មាន​តម្រូវការ​ប្រើប្រាស់​ទឹកត្រី​​ប្រចាំ​ថ្ងៃ​សម្រាប់​ធ្វើ​ម្ហូប ហើយ​អ្នក​ស្រី​មាន​ជំនឿ​ថាតម្រូវ​ការ​ទឹកត្រី​នៅ​លើ​ទីផ្សារក៏​នឹងកើន​ខ្ពស់​ផង​​ដែរ។

ក្នុង​ពេល​បើក​ដំណើរ​ការ​ដំបូង​ អាជីវកម្ម​​ផលិត​ទឹកត្រី នី អៀងណេង ​មិនប្រើប្រាស់​កម្មករ​ពីក្រៅទេក្រៅ​​ពី​​សមាជិកក្នុង​គ្រួសារ​។ ​​ដោយសារ​ការគាំទ្រ​ហើយ​ចំណូល​​​បន្តកើន​ឡើង​ បាន​ធ្វើ​ឱ្យ​អាជីវកម្ម​បាន​​​ពង្រីក​ខ្លួន​​បន្តិច​ម្ដង​ៗរហូត​ក្លាយ​ជា​សហគ្រាស​​មួយ​។

លោក​ស្រី គ្រុយ គឹម​អៀងបាន​បញ្ជាក់ថា ផលិតតកម្ម​ទឹកត្រី នី អៀង​ណេង យកចិត្តទុកដាក់​លើ​​គុណភាព ទាំង​រស​ជាតិ ការ​វេច​ខ្ចប់ មាន​ទាំង​ការ​ធ្វើ​តេស្ត​នៅ​ខាង​ឡាបូ ដើម្បី​បញ្ជាក់​សុវត្ថិភាព​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​​ដំណាក់​កាល ធ្វើ​យ៉ាង​ណា​ឱ្យ​ត្រូវ​តាម​ស្តង់​ដារ​ដែល​បាន​កំណត់។ មិន​តែ​ប៉ុណ្ណោះ រាល់​បុគ្គលិក​ដែល​​ធ្វើ​ការ​សុទ្ធ​តែ​ត្រូវ​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​ សិក្សា​ស្វែង​យល់​ពី​ការ​ផលិត​នៅ​ក្នុង​សហគ្រាស​ អំពី​បញ្ហា​សុវត្ថិភាព​ចំណី​អាហារ ការ​រក្សា​ទុក​ដាក់និង​ការ​សម្អាត​របស់​របរ​បន្ទាប់​ពី​បាន​ប្រើប្រាស់​រួចរាល់និង​អនាម័យ​ផ្ទាល់​ខ្លួន​ជា​ដើម។

លោក​ស្រី​ ​គ្រុយ គឹម​អៀង​ បានលើកឡើង​ពី​គោលការណ៍​សកម្មភាព (ស​ ៥) ដែល​មាន​ន័យ​ថា សម្រិតសម្រាំង​ទុក​តែ​របស់​ណា​ដែល​ចាំ​បាច់ ហើយ​ធ្វើ​ការ​សម្អាត និង​រៀប​ចំ​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​ទៅ​តាម​ស្តង់ដារ។

ក្នុង​ការ​អនុវត្ត​នេះ សហគ្រាស​ទទួល​បាន​ពាន​រង្វាន់សមិទ្ធផល​ផលិតភាព ស៥ ​ពី​ក្រសួងឧស្សាហកម្មដើម្បី​ធ្វើ​ឱ្យ​ផលិត​កម្ម​​មាន​​ប្រសិទ្ធភាព បង្កើន​គុណភាព និង​មាន​អនាម័យ​ខ្ពស់។

ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​ត្រី​រូប​នេះ បាន​អះអាង​ថា «​ដោយ​សារ​តែ​គុណ​ភាព​នៃ​ការ​ផលិត​ទឹកត្រី ទាំង​ការ​វេចខ្ចប់ គុណភាព​ និង​រស់ជាតិ រួមទាំង​តម្លៃ​សមរម្យ ទើប​ធ្វើ​ឱ្យ​សិប្បកម្ម​អាច​ទទួល​បាន​ការ​រីក​ចម្រើន​ពី​មួយ​ជំហានទៅ​មួយ​ជំហាន​ដូច​បច្ចុប្បន្ន និងអាចឈានដល់ការផ្គត់ផ្គង់​ទៅ​កាន់​ទី​ផ្សារ​មួយ​ចំនួន​ដូច​ជា​ ក្នុង​រាជធានី​ភ្នំពេញ បណ្ដា​ផ្លូវ​ជាតិ​លេខ៣ ខេត្ត​កំពត ស្វាយ​រៀង និង​បណ្ដា​ខេត្ត​នានា​មួយ​ចំនួន​​ទៀត។

សហគ្រាស​ផលិត​ទឹក​ត្រី នី អៀង​ណេង​ បាន​​ធ្វើការ​ផលិត​ទឹក​ត្រី​ ៣ ប្រភេទ​​ដូច​ជា​ ទឹក​ត្រី​បង្កង​មាស ទឹក​ត្រី​បង្កង​០៧ និង​ទឹក​ត្រី​បង្កង​ ០៩។ ​ក្នុង​នោះ​ចំពោះ​ទឹកត្រី​សុខ​ភាពមាន​តម្លៃ ៣.៥០ដុល្លារ​, ទឹកត្រី​ធុន​​កណ្តាល​តម្លៃ​លក់​ចេញក្នុង​មួយ​ដប ៣​ពាន់ ទៅ ៣៥០០​រៀល និង​មួយ​ប្រភេទ​ទៀតតម្លៃ​ ២០០០ពាន់រៀល/​មួយ​ដប​។

បើតាម​លោក​ស្រី​ ​គ្រុយ គឹម​អៀង ​ទឹក​ត្រី​ទាំង ៣ ប្រភេទ​មាន​តម្លៃ​​ខុស​គ្នា​ដោយ​សារ​តែ​​ប្រភេទ​ទី​១ ជា​ប្រភេទ​ទឹក​ត្រី​ដែល​មាន​កម្រិត​ប្រតេអ៉ីន​ខ្ពស់ មិន​មាន​ថែម​ ស្ករ ប៊ីចេង​ ហើយ​លេខ​២ និង​លេខ​៣ មាន​កម្រិត​ប្រតេអ៉ីនទាប​ជាង​ព្រោះ​បាន​ចម្រាញ់​ចេញ​ជា​លើក​ទី២ និង​ទី៣​។

ម្ចាស់​សហគ្រាស​ដដែលនេះ​បាន​លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា កន្លង​ទៅ​ថ្មី​ៗ​នេះ ​សហគ្រាស​ផលិត​ទឹក​ត្រី​សញ្ញា​រូប​ត្រី​មាស​២ ទទួល​បាន​វិញ្ញាបនបត្រ​និមិត្ត​សញ្ញា​គុណ​ភាព​ផល ផលិត​ផល​ជលផល​កម្ពុជា (CQS)​ ពី​រដ្ឋបាល​ជល​ផល ហើយ​សហគ្រាសក៏​ធ្លាប់​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​គុណ​ភាព​ផលិត​ផល​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និង​នវានុវត្តន៍​ និង​ពាន​រង្វាន់​ពីក្រសួង​បរិស្ថាន​។

​ក្នុង​នាម​ជា​ម្ចាស់​សហគ្រាស​មួយ​រូប លោក​ស្រី គ្រុយ គឹមអៀង ណែនាំ​ចង់​ឱ្យ​អតិថិជនដែល​ទិញ​ផលិត​ផល​អ្វី​​មួយ​យក​ទៅ​បរិភោគ គួរ​តែ​មាន​ការ​គិត​គូរ​ឱ្យ​បាន​ច្បាស់ទាំង​​គុណ​ភាព ប្រភព​ដើម​នៃ​ការ​ផលិត​មាន​សុវត្ថិភាពស្រប​តាម​ស្តង់ដារ ​និង​​មាន​អនាម័យ គុណ​ភាព​ខ្ពស់​ឬ​អត់ ដើម្បី​ចៀសវាង​ផល​លំបាក​និង​ប៉ះពាល់​ដល់សុខភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុម​ស៊ើប​​អង្កេត​ចម្រុះ ពង្រីក​ការ​ចាប់ខ្លួន​មន្ត្រី​យោធា​​ជាប់​ពាក់​ព័ន្ធ​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ គ្រោង​នឹងដាក់ឱ្យ​ដំណើរការ បញ្ជរ​សេវាសាធារណៈ​ចល័ត​១០០គ្រឿង សម្រាប់ប្រើប្រាស់ជំហានទី១ ដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

Sokha Hotels

ព័ត៌មានពេញនិយម