Connect with us

កីឡា

ត្រឹមសុំទោសមិនគ្រប់គ្រាន់ ចំពោះករណីប្រធានបាល់ទាត់អេស្ប៉ាញថើបកីឡាការីនី Jenni

បានផុស

នៅ

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បាននិយាយថា ការសុំទោសរបស់ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales ចំពោះការថើប​កីឡាការិនី​ Jenni Hermoso គឺមិនគ្រប់គ្រាន់ទេ។

នេះ​ជារឿងថ្មីមួយក្នុងពិភពបាល់ទាត់នារី ដែល​ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញជាមនុស្សប្រុស​បាន​ថើបកីឡាការីនីរបស់ជម្រើសជាតិ​អេស្ប៉ាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ Sánchez មិនគាំទ្រទង្វើរបស់លោក Luis Rubiales ​ក្នុង​នាម​ជា​ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ។ លោក​មិនចង់បានត្រឹមការសុំទោសជាសារធារណៈឡើយ។

លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ បាននិយាយថា៖«វាបានបង្ហាញថា នៅក្នុងប្រទេសរបស់យើងគឺជា​ដំណើរ​ដ៏វែងឆ្ងាយ ដើម្បីឆ្ពោះទៅរកសមភាពយ៉េនឌ័រ និងការគោរពរវាងបុរសនិងស្ត្រី។ អ្វីដែលយើងបានឃើញគឺជាកាយវិការដែលមិនអាចទទួលយកបាន។ ខ្ញុំគិតថា ការសុំទោស​របស់​លោក Rubiales គឺមិនគ្រប់គ្រាន់​ទេ។ គួរតែ​មាន​ដំណោះ​ស្រាយ​​អ្វី​បន្ថែមទៀត»។

ទន្ទឹម​ជា​មួយ​គ្នា​នេះ ​ឧបនាយករដ្ឋមន្ត្រីទីពីររបស់អេស្ប៉ាញ លោក​ស្រី Yolanda Díaz បានអំពាវនាវឱ្យ Rubiales លាលែងពី​តួនាទី​ចំពោះ​សកម្មភាពរបស់គាត់។

លោក Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ បានសុំទោសជាផ្លូវការ បន្ទាប់ពីឧប្បត្តិហេតុនេះកើតឡើង ក្រោយអេស្ប៉ាញបានយកឈ្នះអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រ FIFA Women’s World Cup។ លោកបាននិយាយថា៖«ខ្ញុំខុសទាំងស្រុង។ ខ្ញុំត្រូវតែទទួលស្គាល់វា។ ខ្ញុំគ្មានចេតនាអាក្រក់ណាមួយទេ តែ​ដោយសារក្តី​​រំភើបចិត្តខ្លាំងពេក។ ខ្ញុំត្រូវតែសុំទោស ហើយរៀនពីរឿងនេះ។ ខ្ញុំយល់ថា នៅពេលអ្នកធ្វើជាថ្នាក់ដឹកនាំ អ្នកត្រូវតែប្រុងប្រយ័ត្នបន្ថែមទៀត»។

កីឡាការីនី Jenni Hermoso ដំបូងឡើយក៏បានរិះគន់ចំពោះឧបទ្ទវហេតុនេះដែរ ដោយមានការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ បាននិយាយថា វា​ជាកាយវិការ​ដែល​បាន​កើតឡើងដោយឯកឯង និង​សេចក្តីរីករាយយ៉ាងខ្លាំង បន្ទាប់​ពី​ក្រុម​បាល់ទាត់​នារី​អេស្ប៉ាញឈ្នះ​ជើង​ឯក​បាល់ទាត់នារីពិភពលោក​។ កាយវិការនៃការស្រលាញ់បែបធម្មជាតិ។

ក្រោយករណីនេះបានកើតឡើងមានមានការរិះគន់ពី​ប្រជា​ពលរដ្ឋ និងថ្នាក់ដឹកនាំក្នុងប្រទេសអេស្ប៉ាញជាច្រើន ដោយមិនអាចទទួលយកទង្វើ ដែលប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ធ្វើបែបនោះទេ។ ក្នុង​នោះរដ្ឋមន្ត្រីសមភាពយ៉េនឌ័រ​អេស្ប៉ាញ លោក​ស្រី Irene Montero បានចាត់ទុកថា នេះជាទម្រង់នៃអំពើហឹង្សាផ្លូវភេទ ដែលស្ត្រីទទួលរងការឈឺចាប់ជារៀងរាល់ថ្ងៃ។ ស្របពេលនោះរដ្ឋមន្ត្រីកីឡាអេស្ប៉ាញ លោក Miquel Iceta បាននិយាយថា ឧប្បត្តិហេតុនេះជារឿងដែលមិនអាចទទួលយកបាន៕

ប្រែសម្រួល៖ផា រតនា
ប្រភព៖Insidethegames

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤៣ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ១ ម៉ោង មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម