ព័ត៌មានជាតិ
លោក ប្រាក់ សុខុន ប្រាប់រដ្ឋមន្ត្រីថ្មីពីស្ថានភាពស្មុគស្មាញក្នុងពិភពលោក ក្រោយពេលដឹកនាំបន្តពីលោក
ក្នុងថ្ងៃផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស បានប្រាប់ដល់លោក សុខ ចិន្តាសោភា ពីស្ថានភាពបញ្ហាពិភពលោក និងទុក្ខលំបាកក្នុងការកាន់តួនាទី ក្នុងស្ថានភាពបច្ចុប្បន្ននេះ។
ការប្រាប់នេះធ្វើឡើង នៅក្នុងជំនួបសំណេះសំណាលរវាងរដ្ឋមន្ត្រីថ្មី លោក សុខ ចិន្តាសោភា និងរដ្ឋមន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្នុងក្រសួងផ្សេងទៀត នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
នៅចំពោះមុខលោក សុខ ចិន្តាសោភា លោកប្រាក់សុខុន បានបង្ហាញពីការរំជួលចិត្ត និងបទពិសោធដែលលោកបានឆ្លងកាត់ក្នុងនាមជាអ្នកបម្រើការជូនរដ្ឋរយៈពេល ៤៤ឆ្នាំ និង ៧ឆ្នាំជារដ្ឋមន្ត្រីក្រសួងការបរទេស។ លោកបានរៀបរាប់ពីការលំបាក និងឧសគ្គជាច្រើនដែលត្រូវប្រឈម។ ទន្ទឹមនឹងបញ្ហាដែលបានជួបទាំងនោះ លោកក៏បានខិតខំប្រឹងប្រែង ដឹកនាំ និងបំពេញបេសកកម្មជូនជាតិមាតុភូមិយ៉ាងល្អ ដើម្បីការរីកចម្រើនរបស់ប្រទេសជាតិ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។
លោក ប្រាក់សុខុន បានរំលេចពីបទពិសោធដឹកនាំនៅក្រសួងការបរទេសយ៉ាងច្រើន ទាំងសមិទ្ធផលដែលទទួលបាន និងបញ្ហាប្រឈម។ ជាពិសេស ក្នុងស្ថានភាពដែលប្រទេស និងពិភពលោកជួបការលំបាក គឺបញ្ហាវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យកិច្ចការនានាមានការរាំងស្ទះជាខ្លាំង។ មួយវិញទៀត បញ្ហាទំនាស់នយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបញ្ហាជម្លោះរវាងរុស្ស៊ី និង អ៊ុយក្រែន គឺសុទ្ធតែជះឥទ្ធិយ៉ាងខ្លាំងដល់កម្ពុជា។
តាមរយៈនេះ លោក ប្រាក់ សុខុន បានប្រាប់ទៅរដ្ឋមន្ត្រីថ្មីរបស់ក្រសួងការបរទេស គឺលោក សុខ ចិន្តាសោភា ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺជាស្ថាភាពដែលវឹកវរ ស្មុគស្មាញ និងមានគ្រោះថ្នាក់ពិបាកក្នុងការដឹកនាំ ហើយកម្ពុជា ជាប្រទេសមួយរងឥទ្ធិពលពីបញ្ហាទាំងនោះ។ ដូច្នេះ លោកផ្តាំទៅលោក សុខ ចិន្ថាសោភាថា ទោះបីក្នុងស្ថានភាពណាក៏ដោយ នេះ គឺជាភារកិច្ច និងកាតព្វកិច្ចសំខាន់បំផុតដែលកម្ពុជាត្រូវខិតខំពុះពារឱ្យប្រទេសឆ្លងផុតបញ្ហាទាំងនេះដោយសុវត្ថិភាព។
ក្នុងឱកាសលាលែងពីតំណែងនេះ លោក ប្រាក់ សុខុន ក៏បានផ្តាំផ្ញើដល់មន្ត្រីដែលបម្រើការងារនៅក្រសួងការបរទេសទាំងអស់ ឱ្យខិតខំបំពេញតួនាទីរៀងខ្លួនបន្ថែមទៀត ជាមួយក្បាលម៉ាស៊ីនថ្មី ដើម្បីជាតិមាតុភូមិរីកចម្រើន។ លោកក៏បានជូនពរដល់លោក សុខ ចិន្តាសោភា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការបរទេសថ្មី មានភាពជោគជ័យក្នុងការដឹកនាំ និងបំពេញបេសកកម្មថ្មីនៅក្រសួងការបរទេសក្នុងអាណត្តិទី៧នេះ។
សូមជម្រាបថា លោក ប្រាក់ សុខុន បានក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២៣។ បន្ទាប់មក ក្នុងអាណត្តិថ្មី ដែលដឹកនាំដោយឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺតំណែងរបស់រដ្ឋមន្ត្រីក្រសួងការបរទេស បានទៅលើលោក សុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រខ្មែរ ក្នុងកិច្ចប្រជុំរដ្ឋសភាអាណត្តិទី៧ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងទៅ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ