Connect with us

ព័ត៌មានជាតិ

ភាគីសហជីពរកឃើញតួលេខចំនួនពីរសម្រាប់ដាក់ចរចាប្រាក់ឈ្នួលឆ្នាំ២០២៤

បានផុស

នៅ

តំណាងសហជីពចំនួន១៧ស្ថាប័នដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានរកឃើញតួលេខចំនួនពីរ គឺ២១២ដុល្លារ និង២២០,២ដុល្លារសម្រាប់ធ្វើការចរចាប្រាក់ឈ្នួលឆ្នាំ២០២៤នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៣សីហានេះថា តួលេខចំនួនពីរនេះត្រូវបានតំណាងសហជីពទាំង១៧បានឯកភាពគ្នានៅក្នុងប្រកិច្ចជុំមួយកាលពីរសៀលថ្ងៃទី២១សីហា ដោយយោងទៅលើទិន្នន័យចំពោះលក្ខណៈវិនិច្ឆ័យទាំង៧ក្នុងនោះរួមមានការចំណាយក្នុងការរស់នៅ អត្រាអតិផរណាស្ថានភាពគ្រួសារ ផលិតភាព ភាពប្រកួតប្រជែងចំណែកទីផ្សារ និងកំរិតចំណេញថ្នាក់វិស័យ។

លោកបានបន្តថា ក្នុងចំណោមតំណាងសហជីព១៧ក្នុងនោះមានតំណាងសហជីពចំនួន១២បានគាំទ្រតួលេខដែលត្រូវដំឡើងចំនួន១២ដុល្លារ។ ចំណែតំណាងសហជីព៥ទៀតគាំទ្រតួលេខ២០,២ដុល្លារបន្ថែមពីប្រាក់ឈ្នួលអប្បបរមាដែលមានចំនួន២០០ដុល្លារក្នុង១ខែ។

លោក អ៊ឹម ចាន់សំណាង អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ភាគីសហជីបានឱ្យដឹងនៅក្នុងកំណត់ហេតុកិច្ចប្រជុំថាតំណាងភាគីសហជីពទាំងអស់បានចូលរួមពិភាក្សាយ៉ាងលម្អិត និងមានភាពចាស់ ដោយទទួលបាននូវការឯកភាពនូវតួលេខទាំង២ខាងលើ ដើម្បីត្រៀមដាក់ចរចានៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។

គួរបញ្ជាក់ថា កាលពីទី១៦ ខែសីហា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំអាណត្តិទី៣​លើកទី១ដើម្បីពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៤។ ប៉ុន្តែភាគីទាំងបីរួមានភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីពនៅមិនទាន់មានការដាក់តួលេខណាមួយនៅឡើយទេ។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣បានសម្រេចនឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅព្រឹកថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៦ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៧ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៦ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម