Connect with us

ព័ត៌មានជាតិ

សាលាបឋមសិក្សារោងដំរី ក្រុងព្រៃវែង រៀបចំលក់នំខ្មែរ បញ្ឈប់លក់ភេសជ្ជៈ នំកញ្ចប់ទាំងស្រុង

បានផុស

នៅ

សាលាបឋមសិក្សារោងដំរី ក្រុងព្រៃវែង បន្តការគិតគូរសុខភាពសិស្សានុសិស្ស ពិសេសពាក់ព័ន្ធនឹងអនាម័យ និងការលក់ចំណីអាហារក្នុងសាលា ដោយបានបញ្ឈប់លក់នំកញ្ចប់គ្រប់ប្រភេទ ភេសជ្ជៈគ្រប់ប្រភេទដែលប៉ះពាល់សុខភាពកុមារ ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹង សារឿង ទទួលបន្ទុកផ្នែក ហិរញ្ញិក វិន័យ បរិស្ថាន អនាម័យ ផ្នែកលក់ដូរក្នុងសាលា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នេះថា ដើម្បីធានាគុណភាព សុខភាព និងអនាម័យដល់សិស្សានុសិស្ស សាលាបានរៀបចំកន្លែងលាងដៃ ក្នុងនោះ​ថ្នាក់រៀននីមួយៗមានកន្លែងលាងដៃ សាប៊ូ កន្សែងដៃ ធុងទឹក ដោយក្រុមប្រឹក្សាសិស្សដើរពិនិត្យបរិស្ថានជាប្រចាំ។

លោកគ្រូ អ៊ឹង សារឿង បានឱ្យដឹងបន្តថា ចំពោះអ្នកលក់ ជំហានទី១ គណៈគ្រប់គ្រងសាលា បានអញ្ជើញអាជ្ញាធរមានដូចជា ចៅសង្កាត់ មេភូមិ មេប៉ុស្ដិ៍ ក្រុមប្រឹក្សាសង្កាត់ និងអ្នកលក់ក្នុងសាលាទាំងអស់ មកពិភាក្សាគ្នារឿង ចំណីអាហារជូនសិស្សានុសិស្ស ដោយសម្រេចបញ្ឈប់ការលក់នំកញ្ចប់ទាំងស្រុង។ ជាមួយគ្នានេះ បានឱ្យអ្នកលក់ក្នុងសាលាទាំងអស់ធ្វើកិច្ចសន្យាលក់នំខ្មែរ ដោយក្នុងកិច្ចសន្យាមានឈ្មោះនំច្រើនបានលើកជាឧទាហរណ៍គំរូ។

លោកគ្រូ អ៊ឹង សារឿង បញ្ជាក់ថា ក្នុងកិច្ចសន្យាមានបម្រាម បើលក់នំកញ្ចប់ ឬភេសជ្ជៈណាមួយដែលប៉ះពាល់សុខភាពដល់កុមារ អ្នកលក់នឹងសុំឈប់លក់ក្នុងសាលាទៀត។ តាមការសង្កេតតាមដានឃើញថា រយៈពេលប៉ុន្មានថ្ងៃនេះ ការលក់នំចំណីក្នុងសាលាមានការផ្លាស់ប្ដូរទាំងស្រុង គឺលក់តែនំខ្មែរ និងភេសជ្ជៈលក់តែទឹកសុទ្ធ ទឹកសណ្ដែក គ្រាប់ជី ទឹកអំពៅ។ ជាពិសេសអាណាព្យាបាលសប្បាយចិត្តខ្លាំង ក្រោយពីពួកគាត់ជូនកូនមកដល់សាលា។

ជាមួយគ្នានេះ អ្នកលក់បានឆ្លើយតប និងបង្ហាញផលលំបាក ចំពោះវិធានការថ្មីនេះ គឺ នំខ្មែរខ្លះ លក់បានត្រឹមតែ ១ថ្ងៃ ឯនំខ្មែរខ្លះ លក់បានត្រឹមតែ ២ថ្ងៃ ដូចជាបាយទ្រាប នំប៉ោង ជាដើម។ ទោះយ៉ាងណា អ្នកលក់ទទួលយកទាំងអស់ ចំពោះវិធានការ និងកិច្ចសន្យា។

គ្រូទទួលបន្ទុកផ្នែក ហិរញ្ញិក វិន័យ បរិស្ថាន អនាម័យ ផ្នែកលក់ដូរក្នុងសាលាបឋមសិក្សារោងដំរី រូបនេះបានឱ្យដឹងបន្ថែមថា កន្លងមកសិស្សានុសិស្សសាលា ធ្លាប់មានបញ្ហាសុខភាពជាច្រើនដូចជា ហូបនំកញ្ចប់រួច ក្អួត ក្ដៅខ្លួន រាគ។ ជាមួយគ្នានេះ លោកសូមសំណូមពរសាលារៀនទាំងអស់ក្នុងប្រទេសជួយគាំទ្រការលក់នំចំណីខ្មែរផលិតក្នុងភូមិ ឃុំរបស់ខ្លួន ដែលប្រកបដោយអនាម័យ។

គួរបញ្ជាក់ថា ក្រសួង​អប់រំ យុវជន និងកីឡា ​បាន​ចេញ​សេចក្តីណែនាំ​ជាបន្តបន្ទាប់​ស្តី​ពី ​ការ​ពង្រឹង​វិធានការ​អនុវត្ត​ការ​លើកកម្ពស់​សុវត្ថិភាព និង​សុខុមាលភាព​ចំណីអាហារ​នៅ​តាម​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន​ក្នុង​ទិស​ដៅ​លើកកម្ពស់​សុវត្ថិភាព និង​សុខុមាលភាព​របស់​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ​។ ទោះជា​យ៉ាងនេះ​ក្ដី ក្រសួង​ នៅសង្កេត​ឃើញ​ថា សិស្សានុសិស្ស​នៅ​តាម​គ្រឹះស្ថានសិក្សា​មួយ​ចំនួន​មាន​អាកា​រៈ​ពុល​ចំណីអាហារ ទន់ដៃទន់ជើង និង​ឈាន​ទៅ​ដួល​សន្ល​​ប់​។ ជាមួយគ្នានេះ ក្រសួង បានផ្សព្វផ្សាយ​ពី​ចំណីអាហារ​​បង្ក​ហានិភ័យ​ដល់​សុខភាព​កុមារ និង​ហាមឃាត់​នៅ​ក្នុង​គ្រឹះស្ថានសិក្សា​មាន​ច្រើន​ប្រភេទ ជា​ប្រភេទ​នំ​កញ្ចប់ ចា​ហ៊ួ​យ​មាន​ថង់​ប្លា​ស្ទីក ប្រហិត សាច់ក្រក់​ចៀន​បំពង​ខ្លាញ់ ទឹក​ភេសជ្ជៈកំប៉ុង ជើងមាន់​ស្រោប​ថង់​ប្លា​ស្ទីក​របស់​ចិន ឪឡឹក​ផ្អែមដាក់​ក្នុង​កញ្ចប់​ផ្ទា​ស្ទីក ទឹក​សឺ​រ៉ូ​លាយ​លក្ខ​ និងចំណីអាហារនំកញ្ចប់​គ្រប់ប្រភេទ។

តាម​របាយការណ៍​របស់​មន្ត្រី​សុខាភិបាល មូលហេតុ​នៃ​អាកា​រៈ​ខាងលើ​នេះ បណ្តាល​មក​ពី​ការ​ទទួលទាន​ចំណីអាហារ​មិន​មាន​សុវត្ថិភាព និង​សុខុមាលភាព ការ​បរិភោគ​គ្មាន​តុល្យភាព ការ​គេង​មិន​គ្រប់គ្រាន់ បរិស្ថាន​សិក្សា​ខ្វះ​អនាម័យ ការ​ខ្វះចន្លោះក្នុង​ការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ការ​លក់ដូរ​ចំណីអាហារ និង​ការ​ចាត់វិធានការ​អនុវត្ត​ដែល​មិន​ទាន់​បាន​ល្អ​ប្រសើរ​នៅ​តាម​គ្រឹះស្ថានសិក្សា​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ៤៩ នាទីutes មុន

អាជ្ញាធរខេត្តព្រះសីហនុ កំពុងបន្តសម្អាតកំណកប្រេងដែលអណ្ដែតមកលើឆ្នេរព្រែកត្រែង

ព័ត៌មានជាតិ៥៤ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ណែនាំក្រុមការងារក្រសួង ត្រៀមអន្តរាគមន៍ជូនពលរដ្ឋករណីមានការខ្វះខាតទឹកសម្រាប់បង្កបង្កើនផល

ព័ត៌មានជាតិ១ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា៖ កម្ពុជា-ថៃ រួមគ្នាធ្វើឱ្យសម្រេចកម្មវិធីបណ្តាញយុវជនលើកទី៤ ស្តីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមរដ្ឋមន្ត្រី​អារ៉ាប់​ បដិសេធ​សំណើ​លោក ត្រាំ ក្នុង​ការ​បញ្ជូន​ជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

Sokha Hotels

ព័ត៌មានពេញនិយម