Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមានបិទ Facebook ដោយសារមានអ្នកចាញ់បោកតាមអនឡាញជាង ២០ ម៉ឺននាក់

បានផុស

នៅ

អជ្ញាធរថៃនឹងស្វែងរកដីការបស់តុលាការដើម្បីធ្វើការបិទវេទិកា Facebook នៅក្នុងប្រទេសរបស់ខ្លួន ដោយលើកហេតុផលថា ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ជា​អ្នកសមគំនិត​ជាមួយ​ក្រុម​ឆបោក​ក្នុង​ការ​បោក​បញ្ឆោត​អ្នក​ប្រើប្រាស់​ថៃជាង ២០ ​ម៉ឺន​នាក់​ឲ្យវិនិយោគ​ជាមួយ​ពួក​គេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chaiwut Thanakamanusorn រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃបាននិយាយថា តាមរយៈការប៉ាន់ស្មាននៃការឆបោកប្រាក់នេះ​មានការខាតបង់រហូតដល់ជាង ១០ ពាន់លានបាតឯណោះ ។

លោកបន្ថែមថា​ ថៃបានលើកយកបញ្ហានេះជាច្រើនដងហើយទៅពិភាក្សាជាមួយក្រុមហ៊ុន Facebook ប៉ុន្តែដូចជាមិនមានដំណោះស្រាយអ្វីឡើយ ហើយអាជ្ញាធរថៃមានបំណងសុំដីកាពីតុលាការព្រហ្មទណ្ឌដើម្បីស្នើបិទ Facebook ក្នុងប្រទេសក្នុងរយៈពេល ៧ ថ្ងៃ ។

ជាចុងក្រោយលោក Chaiwut បានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុន Facebook មានបំណងចង់បន្តធ្វើអាជីវកម្មនៅក្នុងប្រទេសថៃទៀតនោះ ត្រូវតែចេញមុខទទួលខុសត្រូវបន្ថែមទៀតនៅក្នុងបញ្ហានេះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Thai PBS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

ម្តាយ និងប្អូនស្រីរបស់ Bianca Censori បញ្ចេញមតិ ចំពោះ Kanye ដែលបង្ខំឲ្យកូនស្រីខ្លួន ដើរអាក្រាតកាយ

សេដ្ឋកិច្ច១៥ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម